ព្រះគុណម៉ែ


»ម៉ែ​ចិញ្ចឹម​កូន​ឥត​គិត​ណាយ ​                  ទាំង​ចិត្ត​ទាំង​កាយ​ប្រគល់​ឲ្យ
បំបៅ​ដោះ​កូន​ឥត​មាន​ស្បើយ                 យប់​ថ្ងៃ​ក៏​ដោយ​ រាប់វេលា   ។
»ម៉ែ​ធ្លាប់​ហួង​ហែង​ ពី​ក្រមុំ​                       ឥឡូវ​កូន​យំ​សុំ​អាហារ
ម៉ែ​បើក​ឱ្យ​បៅ​កណ្តាល​ផ្សារ​                     រីករាយ​ចិន្តា​ ភ្លេច​អៀន​ខ្មាស  ។
»ដៃ​ម៉ែ​ទាំងពីរ ​បី​ត្រកង​                            អង្អែល​ថ្នាក់​ថ្នម​ ទោះ​នឿយ​ណាស់
ទ្រូង​ម៉ែ​កូន​កើយ​ មិន​ដែល​ផ្លាស់​              កក់​ក្តៅ​ជាង​ជាក់ ​រាល់​ថ្ងៃ​យប់    ។
»ភ្លៅ​ម៉ែ​ទាំង​គូ ​ជា​ពូក​ខ្នើយ​                     ទុក​ឱ្យ​កូន​កើយ​ មិន​ដែល​ឈប់
ជា​ពូក​ជា​ខ្នើយ​ រាល់​ថ្ងៃ​យប់​                    គេង​លក់​ស្កល់​ស្កប់​ សុខ​ចិន្តា    ។
»ពេល​ចូល​និន្ទ្រា​ ម៉ែ​បំ​ពេរ                      ច្រៀង​លួង​លោម​ថែ​ ដោយ​វា​ចា
ពិរោះ​រណ្តំ ​ដូច​សា​រិកា                         ​ ស័ព្ទ​សៀង​វាចា​ដូច​សេក​សោម   ។
»ដល់​ពេល​កូន​ឆី​ ម៉ែ​បញ្ចុក​                     ចំណី​ចំណុក​ ដោយ​ថ្នាក់​ថ្នម
ឱ្យ​កូន​បាន​ឆី​ដៃ​ប្រលោម​                        ឆី​ឆ្អែត​ហើយ​ថ្នម​ ឱ្យ​គេង​លក់   ។
»ពេល​កូន​ឈឺ​ចុះ​ ម៉ែ​មិន​ខ្ពើម​                  មិន​ដែល​រអើម​ក្លិន​លា​មក
ដៃ​ម៉ែ​កើប​កាយ ​ទោះ​ស្មោគ​គ្រោក          ម៉ែ​លាង​លា​មក​ទាំង​ញញឹម    ។
»ពេល​កូន​ចង់​លេង​ ម៉ែ​ជា​មិត្ត​                 ជា​ក្លើ​ស្គាល់​ចិត្ត​ គ្មាន​អ្នក​ផ្ទឹម
ពេល​កូន​សប្បាយ ​ម៉ែ​ញញឹម​                 ពេល​កូន​ម៉ែ​យំ ​ម៉ែ​លួង​ចិត្ត​ ។
»ពេល​កូន​ងូត​ទឹក​ ម៉ែ​ងូត​ឱ្យ​                   លាង​មុខ​លាង​ក្រោយ​ មិន​ដែល​គិត
ដុស​ក្អែល​សំបោរ​ នៅ​ជាប់​ដិត               ដោយ​ក្តី​ស្នេហ៍​ស្និទ្ធ  ទឹក​ចិត្ត​ម៉ែ   ។
»ពេល​មាន​ធុរៈ​ ត្រូវ​ឃ្លាត​ចាក​               ដួង​ចិត្ត​ជំពាក់​ លើ​មាស​មេ
ត្រឡប់​ដល់​ផ្ទះ​ រក​មាស​ស្នេហ៍​              ឱប​ថើប​ថ្នម​ថែ​ ក្នុង​ឱរា  ។
»ព្រះ​គុណ​ម៉ែ​ធ្ងន់​ ច្រើន​អនេក​               ទោះ​កូន​ពន់​រែក​ ផែន​ព​សុធា
មក​អធិប្បាយ​ គុណ​មាតា​                     មិន​អាច​ពណ៌​នា​ ឱ្យ​ចប់​បាន  ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s