សក់​ពោត​


-​សមសួន​អស់ទាស់​សក់​អូន​ហាយ​ឡាយ​ ​អូន​ខំ​តែង​កាយ​លាបថ្នាំ​ប្តូរ​ពណ៌​
​ឱ្យ​បង​រំភើប​ស្រៀវ​ស្រើប​ញាប់​ញ័រ​ ​​សក់​ពណ៌​ក្រហម​ថ្លៃ​ឆោម​មាសមេ ។​
-​មិន​ថា​អូន​ទេ​សម័យ​ឥឡូវ​ ​បើ​ទុក​សក់ខ្មៅ​គ្មាន​មន្ត​ស្នេហ៍​ទេ​
​ទាល់តែ​ហាយ​ឡាយ​ទើប​ស្អាត​ដាច់​គេ​ ​​ឆើតឆាយ​យេ​យេ​អ្នកនិ​យម៉ូត ។​
-​បង​សែនសប្បាយ​លើស​អស់​អ្វីៗ​ ​ពេល​ឃើញ​សក់​ស្រី​ពណ៌​ដូច​សក់ពោត​
​រាំរែក​ញាក់​គូទ​ចាក់​ក្បាច់​ហក់​លោត​ ​​ស្រៀវ​ស្រើប​រហូត​បង​ពេញចិត្ត​ណាស់ ។​
-​ដូច្នេះ​បង​ត្រូវខិតខំ​ប្រែង​ប្រឹង​ ​រក​ជី​តម្លឹង​ឱ្យបាន​ក្រែល​ក្រាស់​
​បំពោរ​អូន​ស្រី​កុំឱ្យ​អាម៉ាស់​ ​អូន​មិន​ក្រឡាស់​ពេល​មាស​ពេញ​ទូ ។​
-​បង​ចេះ​រលួយ​បង​ចេះ​វៃ​ឆ្លាត​ ​ជូត​មាត់​ឱ្យ​ស្អាត​កុំឱ្យ​ធុំ​ជូរ​
​ក្រែង​អ្នក​ក្រោម​ដឹង​ស្រែកជេរ​រអ៊ូ​ ​ក្រោក​ឡើង​តស៊ូ​នាំ​កើត​វរ​វឹក ។​
​តូច រំលឹក​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s