អនិច្ចាស្វាព្រៃ


– ស្វាព្រៃផ្លេកផ្លោះហោះបំប្លោងប្រាណ
សង្ឃឹមសុខសាន្តលើឋានព្រឹក្សព្រៃ
មិនគួរណាមានព្រានចិត្តអប្រិយ
ចងចាប់ប្រល័យឲ្យក្ស័យសូន្យសុង ។
– ខំគេចពីមងទៅរងអន្ទាក់
គេចព្រានចិត្តយក្សទៅធ្លាក់អន្លង់
គេចពីអង្គប់ទៅជាប់ងទ្រុង
គេចពីព្រនង់ទៅជង់ចម្រូង ។
– យប់មិញឱបកូនអង្រួនឲ្យដេក
ស្រាប់តែថ្ងៃស្អែកកូនបែកចាកទ្រូង
បែកពីអូរពាមរនាមព្រៃស្រោង
បែកពីស្វាហ្វូងផ្សងតាមវាសនា ។
– ដៃចងក្រពាត់លាត់ស្បែកទាំងរស់
ឈាមហូរនៅស្រស់ស្ទើរខ្សោះកាយា
ញ័រញាក់ទទ្រើតប្រាណឈឺពើតផ្សា
គួរឲ្យអនិច្ចាសង្ខារស្វាព្រៃ ។
(កាំពី)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s