២០១៣​ប្ដូរ​បរិយាកាស​ក្នុង​​ផ្ទះ​ងាយៗ​តាម​បែប​ធម្មជាតិ


ភ្ញាក់​ពី​ដំណេក​ភ្លាម អ្នក​ប្រាកដ​ជា​មាន​អារម្មណ៍​ស្រស់​ស្រាយ​​ជា​មិន​ខាន បើ​សិន​ជា​ជុំវិញ​ខ្លួន​អ្នក​មាន​ទិដ្ឋភាព​ធម្មជាតិ​ស្រស់​បំព្រង​ពណ៌​បៃតង​ ​នោះ។ អីចឹង សម្រាប់​ឆ្នាំ​ថ្មី ២០១៣ នេះ តើ​ប្រិយមិត្ត​ចង់​បង្កើន​បរិយាកាស​គេហដ្ឋាន​អ្នក​ឲ្យ​កាន់​តែ​ស្រស់​ថ្លា​ តាម​បែប​ធម្មជាតិ​ដែរ​ឬ​ទេ?

ថ្ងៃ​នេះ​ សែនស្រស់ នឹង​ណែនាំ​នូវ​វិធី​ងាយ​បំផុត​សម្រាប់​ប្រិយមិត្ត​អាច​បង្កើន​បរិយាកាស​ ធម្មជាតិ​នៅ​គេហដ្ឋាន​របស់​អ្នក។ វិធី​ដ៏​ប្រសើរ គឺ​ការ​ដាំ​ដុះ​ផ្កា ឬ​បន្លែ ស្លឹក​បៃតង​ផ្សេងៗ​ក្នុង​បរិវេណ​ផ្ទះ​អ្នក។ ប៉ុន្តែ បញ្ហា​ប្រឈម​គឺ​បញ្ហា​កន្លែង​ទំនេរ​សម្រាប់​ដំណាំ​តូចៗ​ទាំង​នេះ។

ការ​ជ្រើសរើស​ទីតាំង​ដាំ

ចំពោះ ​ប្រិយមិត្ត​ដែល​រស់​នៅ​តាម​ខេត្ត តំបន់​ជន​បទ ឬ​ផ្ទះ​ដែល​មាន​ដី​ទូលាយ វា​មាន​លក្ខណៈ​ងាយ​ស្រួល។ អ្នក​អាច​រៀប​ចំ​ជា​រោងសួន​ផ្កា បន្លែ មុខ​ផ្ទះ ឬ​ក្រោយ​ផ្ទះ តាម​ទិដ្ឋភាព​ជាក់​ស្ដែង​ដែល​អាច​ធ្វើ​ទៅ​បាន។ រី​ឯ ប្រិយមិត្ត​ដែល​រស់​នៅ​ទីក្រុង​វិញ ជា​ពិសេស​ទីក្រុង​ភ្នំពេញ​ ហាក់​ដូច​ជា​ពិបាក​បន្តិច ដោយ​សារ​ផ្ទះ​ភាគ​ច្រើន​មាន​ទីធ្លា ឬ​បវិវេណ​តូច​ចង្អៀត។ តែ​មិន​ថ្វី​ទេ អ្នក​នៅ​តែ​អាច​ចាត់​ចែង​រៀប​ចំ​ដាំ​ផ្កា និង​បន្លែ​ខ្នាត​តូច​បាន​ដដែល ល្គឹកណា​អ្នក​មាន​ការ​ច្នៃប្រឌិត។ អ្នក​អាច​ប្រើប្រាស់​ផើង​ព្យួរ​វ័យឆ្លាត​តូចៗ​នៅ​មុខ​ផ្ទះ ឬ​ជញ្ជាំង​ផ្ទះ កេស​ស្នោរ​ ឬ​ធុង​ផ្សេងៗ​ដែល​អាច​ច្នៃ​ដាក់​ដាំ​ដំណាំ​បាន។

ការ​ជ្រើសរើស​ដី និង​ថែទាំ

បើ ​សិន​អ្នក​ចង់​ឲ្យ​ដំណាំ​អ្នក លូត​លាស់​ល្អ និង​ស្រស់​បំព្រង អ្នក​គប្បី​ជ្រើសរើស​ដី​ណា​ដែល​មាន​សំណើម​ និង​មាន​ជីជាតិ (ដី​ពណ៌​ខ្មៅ)។ គួប​ផ្សំ​នឹង​ប្រើ​ប្រាស់​ជី​ធម្មជាតិ (ជី​សរីរាង្គ) និង​ការ​ស្រោច​ទឹក​រៀងរាល់​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ (ព្រឹក និង​ល្ងាច) ធានា​ថា ដំណាំ​អ្នក​ប្រាកដ​ជា​ល្អ​មិន​ខាន។ អូ! កុំ​ភ្លេច​ពិនិត្យ​មើល​ ក្រែង​លោ​មាន​សត្វ​ល្អិត និង​ជំងឺ​ស្លឹក​ដំណាំ​ណា៎។ បើ​មាន​ត្រូវ​បេះ​ស្លឹក​ខូច​នោះ​ចេញ​ភ្លាម ចៀស​វាង​រាល​ដាល​ដល់​ដើម​ទាំង​មូល។

ការ ​ដាំដុះ​ និង​ថែទាំ​ដំណាំ ក៏​ជា​ការ​កម្សាន្ត​មួយ​បែប​ដែល​ធ្វើ​ឲ្យ​អ្នក​រវល់​​ដែរ។ សង្ឃឹម ​ថា​វិធី​ខាង​លើ​នេះ​អាច​បង្កើត​ស្នាម​ញញឹម​លើ​ផ្ទៃ​មុខ​ប្រិយមិត្ត ពេល​អ្នក​មើល​ថែ​ដំណាំ​អ្នក​ម្ដងៗ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s