Yolo ស្មាតហ្វូន Intel ដំបូង​គេ​​នៅ​ទ្វីប​អាហ្វ្រិក


ក្រុមហ៊ុន​ផ្គត់​ផ្គង់​បណ្ដាញ​ទូរស័ព្ទ Safaricom នៅ​ប្រទេស​កេនយ៉ា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​នេះ​បាន​បង្ហាញ Yolo ដែល​ជា​ស្មាតហ្វូន​ប្រើ CPU Intel ដំបូង​​គេ​បង្អស់​នៅ​ទ្វីប​អាហ្វ្រិក​។  ​នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​គេហទំព័រ Engadget។

​​​​​ធ្លាប់​តែ​បំពាក់ CPU ប្រភេទ Intel នៅ​លើ Board កុំព្យូទ័រ​ប៉ុន្តែ​នៅ​ពេល​នេះ​ក្រុមហ៊ុន Intel បាន​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​ផ្គត់​ផ្គង់​បណ្ដាញ​ទូរស័ព្ទ​កេនយ៉ា Safaricom ដើម្បី​បំពាក់​មក​លើ​ទូរស័ព្ទ​វិញ​ម្ដង។ ទី​បំផុត​ក្រុមហ៊ុន​ទាំង​ពីរ​បាន​សម្រេច​​​សាក​ល្បង​លើ​ Smartphone ថ្មី​មួយ​មាន​ឈ្មោះ​ថា Yolo ដែល​ជា​ Smartphone ប្រើ CPU របស់ Intel ដំបូង​គេ​បង្អស់​នៅ​ទ្វីប​អាហ្វ្រិក។

Yolo មាន​លក្ខណៈ​សម្បត្តិ​ដូច​ជា៖ អេក្រង់​ទំហំ ៣,៤អ៊ីញ, កាមេរ៉ា 5MP, ប្រព័ន្ធ​ប្រតិបត្តិការ Android 4.0, CPU ប្រភេទ Intelមាន​ល្បឿន 1.2GHz។ សម្រាប់​​ព័ត៌មាន​​​លម្អិត​​​ប្រភព​មិន​បាន​​បង្ហាញ​ឲ្យ​ស៊ី​ជម្រៅ​ឡើយ​តែ​ បាន​ឲ្យ​ដឹង​ថា​​វា​មាន​តម្លៃ ១២៦ដុល្លារ​​អាមេរិក​ក្នុង​មួយ​គ្រឿង។ តើ Smartphone នេះ​ស្អាត​អត់?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s