វិសម្សកាលតែងតែជាពេលវេលានៃការស្មុគស្មាញ។ ទោះបីជាអ្នកធ្វើម្ហូប រឺក៏ដើរទិញឥវ៉ាន់, ការដើរកំសាន្ត, និយាយពីអាកាសធាតុ រឺគ្រួសារក៏ដោយ កំរិតនៃភាពស្មុគស្មាញនឹងកើនឡើងនៅថ្ងៃវិស្សមកាល។ ប៉ុន្តែយើងមានវិធីសាស្រ្តដើម្បីឆ្លងកាត់ពេលវេលាដ៏ស្មុគ ស្មាញរបស់អ្នក ដោយបង្ខំខ្លួនឯងអោយធ្វើអ្វីយឺតៗ ហើយដកដង្ហើមមួយៗ និងរីករាយជាមួយនឹងថ្ងៃវិស្សមកាលរបស់អ្នក។
• រក្សាទំលាប់ធម្មតា
មនុស្សភាគ ច្រើននៅក្នុងលោកនេះរស់នៅក្នុងជីវិតប្រចាំថ្ងៃដោយមានទំលាប់រៀងៗ ខ្លួន។ ជាការពិតណាស់ យើងតែងមានការប្រែប្រួលនៅថ្ងៃចុងសប្តាហ៍ ហើយពេលខ្លះយើងថែមទាំងគេងលើសពីធម្មតាទៀតផង ប៉ុន្តែយើងចូលចិត្តទំលាប់។ យើងចូលចិត្តអ្វីដែលអាចទស្សន៍ទាយទុកបាន។ ជាងនេះទៅទៀត ខួរក្បាលរបស់យើងស្រលាញ់ និងប្រាថ្នាចង់បានវា។ តាមការពិត បើអ្នកមានទំលាប់នៅក្នុងជីវិតកាន់តែច្រើន នោះខួរក្បាលរបស់អ្នកនឹងជំរុញអោយហួសព្រំដែនរបស់វាកាន់តែច្រើនជាង មុនដែរ។ ដូចនេះហើយ អ្នកត្រូវរក្សាទំលាប់របស់អ្នក។ ចូលគេងតាមពេលវេលាធម្មតា។ ព្យាយាមញ៉ាំតាមពេលវេលា។ ជាលទ្ធផល ខ្លួនប្រាណរបស់អ្នកនឹងអរគុណអ្នក។
• លំហាត់ប្រាណ
សំរាប់មនុស្សពាក់កណ្តាលប្រទេស នេះប្រហែលជារឿងលំបាកមួយ ប៉ុន្តែខ្លួនប្រាណរបស់អ្នកត្រូវការធ្វើការងាររបស់វា។ វាអាចអ្វីដែលធម្មតាមួយដូចជាការដើរដ៏មានកំលាំង ប៉ុន្តែការធ្វើអោយឈាមរបស់អ្នករត់, ការស្រូបយកខ្យល់បរិសុទ្ធ អាចកាត់បន្ថយភាពស្មុគស្មាញរបស់អ្នកបានមួយកំរិតដែរ។ កុំអោយភាពស្មុគស្មាញរបស់អ្នកកើនឡើងដល់កំរិតមួយដែល ធ្វើអោយអ្នកចង់ចេញទៅហាត់ប្រាណអោយសោះ។
• ដេកមួយស្របក់
យើងកំរដេកមួយស្របក់ណាស់ ហើយនៅពេលដែលយើងធ្វើវា ជានិច្ចកាលយើងមានអារម្មណ៍ថាខ្លួនឯងមានកំហុស។ ប៉ុន្តែសូម្បីតែCEOរបស់Thomas Nelson លោកMichael Hyatt ក៏យលើស្របថាការដេកមួយស្របក់នៅពេលថ្ងៃគឺមានសារៈសំខាន់ណាស់ ហើយនៅក្នុងករណីខ្លះវាត្រូវការជាចាំបាច់។ នៅពេលដែលរាងកាយរបស់អ្នកអស់កំលាំង ចូរសំរាកទៅ។ ហើយវាមិនចាំបាច់ជាការដេកដ៏ពេញលេញនោះទេ។ សូម្បីតែប៉ុន្មាននាទីជាមួយនឹងការបិទភ្នែករបស់អ្នកក៏ អាចធ្វើអោយមានការផ្លាស់ប្តូរទាំងស្រុងសំរាប់រាងកាយរបស់អ្នកបានផងដែរ។
• ធ្វើអ្វីមួយសំរាប់ខ្លួនឯង
វិស្សមកាលមិនមែនគ្រាន់តែសំរាប់អ្នកដទៃនោះទេ។ វាក៏ជាឪកាស និងភ័ព្វសំណាងមួយសំរាប់អ្នកដើម្បីសំរាកដែរ។ អ្នកត្រូវការធ្វើអ្វីម្យ៉ាងសំរាប់ខ្លួនឯង។ ត្រូវចងចាំថា វិស្សមកាលគឺមានន័យថាពេលវេលានៃការសប្បាយ, មិត្តភាព និងគ្រួសារ។ អ្នកនឹងមានពេលវេលាលំបាកក្នុងការរីករាយជាមួយរឿងទាំង3យ៉ាងនេះ ប្រសិនអ្វីដែលអ្នកមាននោះគឺភាពស្មុគស្មាញនៅក្នុងខ្លួន។ ត្រូវបង្កើតនូវការប្តេជ្ញាចិត្តមួយ ហើយឆ្លងកាត់វិស្សមកាលរបស់អ្នកនៅក្នុងឆ្នាំនេះជាមួយនឹង ភាពរីករាយដ៏ប្រសើរជាងមុន។