កំ​ហុស8​យ៉ាង​ដែល​ដែលកើតមានពេល​កំ​ពុង​ស្វែង​រក​ភាព​រីក​រាយ​ដ៏​ពិត​ប្រា​កដ


Screen-shot-2012-12-03-at-9.55តើអ្នកធ្លាប់​ព្យា​យាម​ស្វែង​រក​ភាព​​រីក​​រាយ​​ដ៏​​ពិត​​ប្រាក​​ដ​​នៅ​​ក្នុង​​ជីវិត តែ​វា​មិន​មាន​ប្រសិទ្ធ​ភាព​ដែរ​រឺ​ទេ?
តើ​អ្នក​គិត​ថា​មាន​ចំ​លើយ​វេទ​មន្ត​សំ​រាប់​បញ្ហា​របស់​អ្នក​ដែរ​រឺ​ទេ?
រឿង ​ដែល​គួរ​អោយ​ចង់​សើច​នោះ​គឺ​ថា​វា​មាន​ចំ​លើយ​មួយ​ដែល​ហាក់​សឹង​តែ​ជា​វេទ​ មន្ត​មាន ប៉ុន្តែ​វា​គឺ​ជា​របស់​ដែល​សា​មញ្ញ​បំ​ផុត​នៅ​លើ​លោក ដែល​នេះ​ជា​អ្វី​ដែល​មនុស្ស​ភាគ​ច្រើន​មិន​បាន​មើល​ឃើញ។
នៅ ​ក្នុង​អត្ថ​បទ​នេះ​អ្នក​នឹង​ស្វែង​យល់​ពី​ចំ​លើយ​ដែល​សាម​ញ្ញ​នេះ នៅ​ខណៈ​ពេល​ដែល​យើង​ឆ្លង​កាត់​កំ​ហុស​8យ៉ាង​ដែល​មនុស្ស​យើង​តែង​តែ​ប្រ​ ព្រឹត្តិ​នៅ​ពេល​ដែល​គេព្យា​យាម​ស្វែង​រក​ភា​ព​រីក​រាយ​នៅ​ក្នុង​ជីវិត។
1. របស់របរ
របស់របរទាំង ​ឡាយ​នឹងមិនធ្វើអោយអ្នករីករាយបានទេ។ នេះជាការពិតសំរាប់អ្វីទាំងឡាយ។ ប្រសិនបើអ្នក​ចង់​បាន​ផ្ទះ​នៅក្នុងក្តីស្រមៃរបស់ខ្លួន នោះវាប្រហែលជាផ្តល់អោយអ្នកនូវការជួយជំរុញនៃភាពរីករាយរបស់អ្នក ប៉ុន្តែវាមិន​អាចនៅ​បាន​ឋិតឋេរនោះទេ។ ទោះបីជាការឈ្នះឆ្នោតក៏មិនអាចនៅឋិតឋេរបានយូរដែរ។ កំរិតនៃភាព​រីករាយរបស់​អ្នកនឹង​មិន​ត្រ​លប់​ទៅកាន់ចំនុចដើមរបស់វានោះទេ ហើយអ្នកនឹងមិនត្រលប់ក្រោយដើម្បីព្យាយាមស្វែងរកអ្វីបន្ថែមទៀតឡើយ។
ដំណោះស្រាយនោះគឺត្រូវយល់ដឹងថាអ្វីទាំងឡាយនឹងមិនធ្វើអោយអ្នករីករាយនោះទេ។ ភាពរីករាយនៅ​ក្នុងជីវិតគឺ​បាន​មក​ពី​ផ្នែកខាងក្នុងរបស់យើង ហើយវាមានវត្តមាននៅទីនេះ នៅពេលវេលានេះ។ អ្នកត្រូវឈប់ស្វែងរករបស់ទាំងឡាយ ហើយ​ចាប់ផ្តើមស្វែងរកផ្នែកខាងក្នុងវិញ។

2009-08-07-blame_toon_andgrantcardone1
2. ទំនាក់ទំនង
ប្រសិនបើអ្នកគ្រាន់តែស្វែងរកអ្នកដែលស្គាល់ចិត្តថ្លើមអ្នកបាន នោះអ្នកនឹងមានភាពពេលលេញ តើត្រឹមត្រូវទេ? រឿង​នេះ​មិនប្រាកដនោះទេ។ ទោះបីជាអ្នកបានរកឃើញមិត្តស្គាល់ចិត្តថ្លើមអ្នកក៏ដោយ តែមិនយូរ​មិនឆាប់​វាប្រហែល​ជាអា​ច​ប្រែទៅជាភាពជូរចត់ក៏ថាបាន។ ទោះបីជា​ដៃគូដែលល្អឥ​តខ្ចោះរបស់​អ្នកក៏តែង​តែមានអ្វី​មួយដែល​អ្នកមិន​ ចូលចិត្ត​ពីគេ​ដែរ។ រឿងដែលសំខាន់នោះគឺជាដំបូងអ្នកត្រូវរៀនស្រលាញ់ខ្លួនឯងជាមុនសិន។

3. ការខិតខំប្រឹងប្រែងតស៊ូរ
នេះអាចជាការខិតខំប្រឹងប្រែងស្វែងរកភាពរីករាយ រឺក៏ប្រឹងប្រែងអ្វីមួយដើម្បីបន្ថយភាពឈឺចាប់នៅក្នុងជីវិតរបស់អ្នក។ វាគឺជាអ្វីម្យ៉ាងដែលអ្នកសង្ឃឹមថានឹងមកហើយកែតំរូវអ្វីទាំងអស់។ ហើយការពិត​នោះគឺវាមិន​អាចនឹង​កើតឡើង​នោះ​ទេ​។ វាមិនអាចកើតឡើងឡើយប្រសិនបើអ្នកមិនស្វែងរកវា។ ចំលើយដែល​សាមញ្ញក្នុងការ​ស្វែងរកភាពរី​ករាយនៅ​ក្នុងជី​វិត​​ អ្នកនោះគឺត្រូវឈប់ស្វែងរកវា។ ឈប់ព្យាយាមដោយខ្លាំងខ្លាពេក។ ត្រូវស្វាគមន៍អ្វីដែលជាវា។ ត្រូវស្វាគមន៍​សូម្បីតែ​អារម្មណ៍​ដែលអ្នកគិតអវិជ្ជមានផងដែរ។ ស្វាគមន៍អ្វីគ្រប់យ៉ាង ហើយបណ្តោយតាមអ្វីទាំងនោះទៅ។ បណ្តោយ​អោយ​ជីវិត​ទៅតាមលក្ខណៈរបស់វា។

striving-
4. ការរស់នៅដែលសមហេតុផល
ការរស់នៅដោយសមហេតុផលគឺជាការរស់នៅតាមរយៈគំនិតតែម្ខាងប៉ុណ្ណោះ។ នៅពេលដែលអ្នក​រស់នៅក្នុង​ជីវិត​ដែល​សមហេតុផល នោះអ្វីគ្រប់យ៉ាងត្រូវមានហេតុផល។ អ្នកត្រូវការគ្រោង និងគ្រប់គ្រងអ្វីគ្រប់យ៉ាង។ ហើយទោះ​បី​ជា​អ្នក​បានធ្វើរឿងទាំងនេះក៏ដោយ អ្នកនឹងដឹងថាវាមិនអាននាំអ្នកទៅកាន់អ្វីទាល់តែសោះ លើកលែង​តែភាព​ឈឺ​ចាប់​ខ្លោច​ផ្សា​តែប៉ុណ្ណោះ។ អ្នកមិនអាចគ្រប់គ្រងជីវិតបាននោះទេ។ អ្នកមិនអាចគ្រោងជីវិតឡើយ។ ជីវិតមាន​កំលាំង​ទឹកចិត្ត​របស់​ខ្លនវា ហើយវាគ្រាន់តែកើតឡើងតែប៉ុណ្ណោះ។ វាយកអ្នកទៅកាន់ទីដ៏ខ្ពស់មួយ ហើយវាក៏​អាចនាំអ្នក​ទៅកន្លែង​ដែល​ទាបផងដែរ។ អាកប្បកិរិយាដ៏ល្អបំផុតដែលអ្នកមាននោះគឺត្រូវរីករាយក្នុងដំណើរនេះ។ ហេតុផល​ដែលអ្នក​មិន​សប្បាយ​ ចិត្តនោះគឺដោយសារតែក្តីរំពឹងនៃជីវិតរបស់អ្នកគឺខុសពីអ្វីដែលអ្នករំពឹងទុក។ ជីវិតគឺជាអ្វីដែលវាជា។ នៅ​ពេល​ដែល​អ្នកប្រឆាំងនឹងជីវិត នោះអ្នកនឹងឈឺចាប់។ នៅពេលដែលអ្នកបណ្តោយ ហើយជឿជាក់លើវា នោះអ្វីៗ​នឹងមាន​ដំ​ណើរ​ការ។
5. ការស្តីបន្ទោស
អ្នកដទៃទេដែលជាហេតុផល តែហេតុអ្វីបានជាអ្នកមិនសប្បាយចិត្ត?
ប្រហែលនោះជាចៅ​​​ហ្វាយរបស់អ្នក, ប្តីប្រពន្ធរបស់អ្នក រឺក៏កូនៗរបស់អ្នក?
គ្មាននរណាម្នាក់ ​អាចធ្វើអោយអ្នកមិនសប្បាយចិត្តបានដោយគ្មានការអនុញ្ញាតរបស់អ្នកនោះទេ។ វាគឺជាការ​ឆ្លើយ​តប​របស់​អ្នកទៅកាន់មនុស្សទាំងនោះទេ ដែលជាការកំណត់ថាតើអ្នកសប្បាយចិត្តរឺក៏អត់។ វាស្ថិតនៅក្នុង​ខ្លួនអ្នកទាំង​អស់​។ ប្រសិន​បើអ្នកត្រូវការធ្វើការផ្លាស់ប្តូរនៅក្នុងជីវិតរបស់អ្នក អ្នកគ្រាន់តែធ្វើវាទៅ តែត្រូវឈប់ធ្វើការស្តីបន្ទោស។
6. ការដោះសារ
អ្នកចង់មានភាពរីករាយជាងមុន ប៉ុន្តែអ្នកមិនអាចធ្វើវាបានដោយសារតែរឿងអ្វីមួយ។
កត់សំគាល់ ​នូវអ្វី​ដែល​ជាការដោះសាររបស់អ្នក ហើយបញ្ចេញវាចេញពីខ្លួនអ្នកអោយអស់។ អ្នកគ្រាន់តែបង្កើត​ការដោះ​សារ​របស់ខ្លួនឡើងមកពីខ្យល់តែប៉ុណ្ណោះ ពួកវាមិនមែនជាការពិតនោះទេ។ ប្រសិនបើអ្វីមួយ​កំពុងធ្វើ​អោយអ្នក​មិន​សប្បាយ​ចិត្ត ដំបូងនោះអ្នកត្រូវស្វាគមន៍វា ហើយបញ្ចេញវាចេញអោយអស់វិញ។ ប្រសិន​បើស្ថាន​ភាពណា​មួយតំរូវ​អោយ​​មានការផ្លាស់ប្តូរ នោះផ្លាស់ប្តូរវាទៅ ប៉ុន្តែត្រូវឈប់បង្កើតការដោះសារ។
7. ភាពល្អឥតខ្ចោះ
អ្នកមិនចាំធ្វើអ្វីអោយល្អឥតខ្ចោះដើម្បីមានភាពរីករាយនោះទេ។ ជីវិតរបស់អ្នកមិនចាំបាច់មានភាពល្អឥតខ្ចោះនោះទេ។ អនុញ្ញាតអោយជីវិតមានភាពរញ៉េរញ៉ៃ។ អ្នកគ្រាន់តែរីករាយនឹងអ្វី​ដែលមាននៅទីនេះនៅ​ក្នុងពេលឥឡូវនេះទៅ​បាន​ហើយ​។ អោយអ្វីទាំងឡាយដែលនៅសល់ចេញទៅ ពីព្រោះថាអ្នកមិនអាចធ្វើអ្វីចំពោះរឿងនេះឡើយ។ យើងចង់​បាន​អ្វី​ដែលល្អឥតខ្ចោះ ប៉ុន្តែយើងមិនអាចដឹងថាយើងបានប្រព្រឹត្តិនូវកំហុសណាមួយឡើយ។ វាជារឿងមិន​អាច​ទៅរួចដើម្បី​ដឹង​ថាអ្វីដែលជីវិតបានផ្ទុកសំរាប់អ្នកនោះទេ ដូចនេះហើយបណ្តោយតាមអ្វីទាំងនោះទៅ។
8. ការជៀសវាងពេលបច្ចុប្បន្ន
ប្រសិនបើអ្នកកំពុងព្យាយាមស្វែងរកអ្វីមួយដើម្បីអាចអោយខ្លួនឯងសប្បាយរីករាយនោះ វានឹងមិនអាចកើត​ឡើងនោះ​ទេ​។ ភាពរីករាយគឺស្ថិតនៅក្នុងពេលវេលាឥឡូវនេះ។ វាស្ថិតនៅលើរូបអ្នកនោះទេ។ អ្វីដែលរារ៉ាំងអ្នក​មិនអោយមាន​ភាព​រីករាយ​នោះគឺជាអ្វីទាំងអស់ដែលអ្នកចង់បាន, ការព្យាយាមទៅកាន់កន្លែងណាមួយ និងការព្យា​យាមជៀស​វាងពី​ពេល​ឥឡូវនេះ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s