គោលបំណងពិតនៃការសាងគ្រួសារ


1okdefការសាងគ្រួសារ ពេញនិយមបំផុតចំពោះក្មេងឈាមរាវ អាយុក្រោម២០ ប៉ុន្តែ​វាប្រែក្លាយទៅជាខ្លាចរអាចំ ពោះ​មនុស្ស​មាន​អាយុច្រើនជាង២០ រហូត​ដល់​៣៥ និងយោងទៅលើមនុស្សដែលមានការគិតពិចារណាច្រើន សម្លឹងឃើញ​ភាព​លំ​បាក​វេទ​នានៃការបង្កើតគ្រួសារមួយឡើង។ ការបង្កើត​គ្រួសារ​មួយ​វាពុំ​មែន​ជារឿងលេងសើចឡើយ តែវាអម្រែក​មួយ​ដ៏ធ្ងន់ ឬជាច្រវ៉ាន់ ឬក៏​ជាគំ​នាប​គាប​ធ្វើឲ្យមនុស្ស​ត្រូវតែ​ លះបង់ស្ទើរដាច់ខ្យល់ដើម្បីបានអាហារចិញ្ចឹមក្រពះ ដើម្បី​​គ្រួសារ​មានពន្លឺនឹងគេ រស់បានសមរម្យពេញមុខពេញមាត់។

តើ​ការ​បង្កើត​គ្រួសារ​ឡើង​មានគោលបំណង​ពិតប្រាក​ដអ្វីទៅ បានជាមនុស្សចង់មាន ឬត្រូវតែមាន? តើយុវជន​ដែល​មាន​អាយុតិច គិតយ៉ាងណា​ចំពោះការមានប្រពន្ធ ហើយមនុស្សអាយុច្រើន មានគំ​និតខ្ពស់​គិតយ៉ាង​ណាចំ​ពោះ​ការ​រៀប​ការ?

ជាទូ​ទៅ​គេសង្កេតឃើញថា សម្រាប់យុវជនដែលទើបតែយល់អំពីសេចក្តីសេ្នហា ឬទើបតែដល់វ័យស្នេហា មានភាព​ពុះកញ្ជ្រោលចង់រៀបការ រហូតមានអ្នកខ្លះមិនមានលុយកាក់គ្រប់គ្រាន់បែរទៅលក់ដីដែលជាកេរដំណែល ឬទៅចងការ​ធ​នា​គារ​យកប្រាក់មករៀបការ។ ព្រោះពួកគេអាចគិតថា គេស្រឡាញ់គ្នា មិនចង់បែកគ្នា ហើយមួយជ្រុងទៀត គឺសំដៅ​ទៅ​លើការរួមសង្វាសជាមួយគ្នាពោរពេញដោយភាពផ្អែមល្ហែមហ្នឹងឯង។ ចំណែកមនុស្សអាយុច្រើន រមែងគិតអំ​ពីផលវិ​បាក​កើតមានឡើងពេលមានគ្រួសារ ដូចជាពេលមានកូន, ពេលនោះវានឹងមានជំងឺមិនស្រាកស្រាន្ត, ពេលខ្លះ​ពិការ​ភាព​, មានជំងឺរ៉ាំរ៉ៃព្យាបាលមិនជា, រីងខ្លួន និងគ្រួសារទាំងមូលជាដើម។ សង្កេតឃើញទិដ្ឋភាពនេះ ធ្វើឲ្យ​ពួកគេខ្លាច​រអា ធ្វើឲ្យ​លែងមានចិត្តចង់រៀបការជាដើម។

 

តែទោះជា​យ៉ាងណាជីវិតមនុស្សជាទុក្ខ ជីវិតមនុស្សជាប្រភពនៃការលំបាក ហើយស្របតាមច្បាប់ធម្មជាតិ​មនុស្ស​ត្រូវ​តែ​មានគូ គ្រាន់នឹងចិញ្ចឹមបីបាច់ថែរក្សាគ្នាហុចបាយហុចទឹកទៅវិញទៅមកកំដរជីវិតគ្រាចុងក្រោយ។ តើការ​រៀប​ការ​មានគោលបំណងយ៉ាងណា? ខាងក្រោមនេះជាគោលបំណងត្រួតៗនៃការរៀបការ៖
១.គោរពទៅតាមច្បាប់ធម្មជាតិ៖ មនុស្សបានកើតឡើងពីធម្មជាតិ ប្រភពធម្មជាតិ ធម្មជាតិជាអ្នកប្រទានឲ្យ។ សព្វ​សត្វ​ទាំងអស់ដែលមានជីវិតត្រូវតែមានគូ ស្របនឹងគ្នានេះ មនុស្សក៏ត្រូវតែមានគូ ដូចពាក្យគេថា មានប្រុសត្រូវតែមានស្រី ប្រសិនបើនៅលើលោកនេះមានតែប្រុស ឬស្រី ពិតជាគ្មានន័យអ្វីទាំងអស់។ កត្តានេះធ្វើឲ្យយើងអាចយល់បានថា ត្រូវ​តែ​មានអង្គទាំងពីរ ទើបពិភពលោកមានភាពស្រស់ស្រាយភ្លឺថ្លារួសរវើកលម្អភពផែនដី។

2sec
២.បំពេញចំណង់ផ្លូវភេទ៖ ក្នុងភពផែនដីនេះ ត្រូវតែមានប្រុសមានស្រីរស់នៅជាមួយគ្នា។ ភេទទាំងពីរត្រូវរួម​គ្នាដើម្បីប​ង្កើត​ពន្លកជីវិតថ្មី ដែលជាចំណងដៃនៃការស្រឡាញ់គ្នារវាងអ្នកទាំងពីរ។ តាមវិទ្យាសាស្រ្ត គឺមនុស្សត្រូវតែរួមសង្វាសគ្នា ដើម្បីបំពេញតម្រេក និងទទួលបានភាពស្រណុកសុខស្រួលទាំងពីរអង្គា។ លើសពីនេះ​ទៀតមនុស្ស​ដែលមាន​ការរួម​ភេទ​​​បានត្រឹមត្រូវល្មម នឹងមានសុខភាពល្អផងដែរ។ តែមិនមែនធ្វើឡើងដោយបុគ្គលម្នាងឡើយ គឺត្រូវធ្វើឡើង​ទាំង​ព្រម​គ្នា ទើបមានសេចក្តីសុខពិតប្រាកដ។

3sec
៣.ផ្តល់សុភមង្គលគ្មានដែនកំណត់៖ អ្នកត្រូវដឹងថា អ្នកពិតជាស្រឡាញ់គេពិតប្រាកដ។ នៅពេលអ្នកស្រ​ឡាញ់ពិត​ប្រា​កដ នោះអ្នកនឹងផ្តល់នូវសុភមង្គល ការថ្នាក់ថ្នមចិត្ត និងរួមសុខរួមទុក្ខប្រកបដោយមានមនោរម្យក្នុងចិត្ត។ ទោះជាក្នុង​លក្ខ​ខណ្ឌណាក៏ដោយ អ្នកត្រូវតែតាំងចិត្តថា អ្នកចែករំលែកនូវភាពសាទរទៅបុគ្គលដែលជាដៃគូជីវិតរបស់អ្នក។ ក្នុង​ករណី​ដែលមិនបានចែករំលែក​សុភមង្គល​ពី​ឲ្យ​បុគ្គល​នោះ​ទេ សូមកុំសាង​វា​ឡើង​ធ្វើ​អ្វី។

4sec
៤.បំបាត់ទុក្ខសោក៖ មនុស្សសុទ្ធតែមានទុក្ខសោក ភាពស្រណោះស្រណោកខ្លួនជានិច្ច ព្រោះមនុស្ស​រមែងប្រ​ទះនូវ​ការ​បែកបាក់ ព្រាត់ប្រាសគ្នា។ ក្នុងករណីនេះ អ្នកអាចរួមរស់នៅជាមួយគ្នា ជួយប្រឡោមលួងលោម ដើម្បី​កម្ចាត់​វាចេញ​ឲ្យអស់​ពីអង្គកាយ។ ពេលបុគ្គលជាដៃគូរបស់អ្នកមានទុក្ខ អ្នកត្រូវតែស្ម័គ្រចិត្ត ដកអារម្មណ៍​របស់ខ្លួន​ចូលរួម​ហែក​ជាចំ​ណែកពិបាក ក្នុងបំណងឲ្យបុគ្គលដែលជាដៃគូជីវិតរបស់អ្នកមានភាពសាបរលាប ភាពទុក្ខសោក​ខ្លាចរអារត់​ចេញ​ឆ្ងាយ​ទៅ។

5sec
៥.ចែករំលែកភាពសប្បាយរីករាយ៖ នៅពេលមានទុក្ខ ភាពសប្បាយរីករាយក៏នៅជិតអ្នកផងដែរ។ អ្នកត្រូវតែបង្កើត​បរិ​យា​កាសល្អប្រសើរជូនគ្នា។ ជាការពិតពេលអ្នកមានដៃគូ,ប្រាកដជាមានកូន ហើយត្រូវខ្វល់ខ្វាយពីពួកគេ, ត្រូវធ្វើការ​ងារ​ស្ទើរ​ មិនស្គាល់យប់ថ្ងៃដើម្បីលើកតម្កើងជីវភាពគ្រួសារឲ្យមានមុខមានមាត់នឹងគេក្នុងសង្គម, ត្រូវប្រឈម​នឹង​ឧប​សគ្គ​រាប់រយពាន់ម៉ឺនជំពូក។ ប៉ុន្តែអ្នកមិនត្រូវបណ្តោយខ្លួនឲ្យហ៊ុំព័ទ្ធដោយបញ្ហាឡើយ ដោយ​ត្រូវបំ​ប្លែង​ទៅជា​ភាព​រីក​រាយ។ អ្នកត្រូវតែទទួលស្គាល់ថា ភាពរីករាយ ឬទុក្ខសោក គឺកើតឡើងដោយខ្លួនអ្នកផ្ទាល់។ ដូច្នេះអ្នក​មាន​សិទ្ធិ​ក្នុង​ការ​បង្កើត​ភាពរីករាយ និងចែករំលែកទៅបុគ្គលដែលជា​ដៃ​គូ​ជីវិ​ត​របស់​អ្នក​បាន។

7sec
៦.ពន្លឺពន្លកជីវិតថ្មី៖ ផ្ទុយពីបុគ្គលមួយចំនួនដែលបង្កើតពន្លកជីវិតថ្មីមកដើម្បីជួយធ្វើការងារ ប៉ុន្តែត្រូវបង្វែរឲ្យ​ពួកគេទ​ទួល​បាននូវក្តីអំណរសាទរ ដែលយើងជាឪពុកម្តាយជាអ្នកផ្តល់ជូន។ អ្នក​ត្រូវ​ប្រកៀកស្មាគ្នា​យ៉ាងស្អិត​ល្មួតបណ្តុះ​បណ្តាល​ ពន្លកជីវិតនេះឲ្យបានល្អប្រសើរ ដែលសង្គមទទួលស្គាល់ ព្រោះ​រូបគេ​ស្តែង​ពីចំណង​អនុស្សាវរីយ៍​ពីក្តីស្នេហា​រប​ស់​យើងទាំងពីរ។ ក្នុងករណីដែលយើងបណ្តាលឲ្យកូន ទទួលនូវភាពវេទនា នោះមានន័យថា អ្នកកំ​ពុង​តែបំផ្លាញ​នូវ​ចំ​ណង​ស្នេហាដ៏ល្អប្រសើររវាងអ្នក និងដៃគូជីវិតរបស់អ្នកហើយ
ចំណុច​មួយ​ចំនួន ដែលបានរៀបរាប់ខាងលើគ្រាន់តែជាគំនិតដ៏តូចស្តួចស្តើងប៉ុណ្ណោះ គ្រាន់ជាការគិតពិចារណា ព្រោះ​​មាន​បុគ្គ​ លមួយចំនួនមិនខ្វះការគិតឲ្យបានស៊ីជម្រៅទាក់ទងទៅនឹងរឿងប្តីប្រពន្ធ និង​គោល​បំណង​ពិតនៃ​ការ​​។ ស្មេរ​សង្ឃឹមថា មិត្ត​អ្នក​អាន​នឹង​បំ​បែក​គំ​និត​បន្ថែម​ជា​ទុន​​សម្រាប់​ជី​វិ​ត​ទៅចុះ។
ដោយ៖ ម៉ៅ ឌឹម

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s