តើត្រូវចាប់ផ្តើម​ស្វែង​រក​​គោល​​បំ​​ណង​​របស់​​អ្នក​ដោយ​របៀប​ណា?


purposedយើងជឿថាមនុស្សទាំងអស់គ្នាដឹងថាពួកគេចង់ធ្វើអ្វី ​នៅ​ក្នុង​ជីវិត​របស់​ខ្លួន។ នេះ​បូក​រួម​ទាំង​រូប​អ្នក​ផង​ដែរ! អ្នក​ប្រ​​ហែល​​ជា​មិន​មាន​គំ​និត​ប្រុ​ង​ប្រយ័ត្ន​ចំ​ពោះ​គោល​បំ​ណង​របស់​ អ្នក​នោះ​ទេ ពី​ព្រោះ​​ថា​ដោយ​​សារ​តែ​សំ​​លេង​ដ៏​តូច​មួយ​​នៅ​​ក្នុង​ខួរ​ក្បាល​អ្នក ​នោះ​គឺ ego របស់​អ្នក។ Ego​របស់​​អ្នក​ទប់​​ស្កាត់​ស​មត្ថភាព​​របស់​អ្នក​​ក្នុង​ការ​​សំ​រេច​​គោល​ ​បំ​ណង​​របស់​​អ្នក ពី​ព្រោះ​វា​បំ​ពេញ​អារម្មណ៍​របស់​អ្នក​ជា​មួយ​នឹង ភាព​សង្ស័យ​ចំ​ពោះ​ខ្លួន​ឯង, ជំ​នឿ​លើ​ការ​កំន​ត់​សមត្ថ​ភាព​ខ្លួន​ឯង, និង​ភាព​ភ័យ​ខ្លាច ដែល​ទប់​ស្កាត់​អ្នក​ពី​ការ​ធ្វើ​សកម្ម​ភាព​របស់​ខ្លួន។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​ខ្លួន​របស់​អ្នក អ្នក​ដឹង​ថា​អ្នក​កើត​មក​ដើម្បី​ធ្វើ​អ្វី​ទាំង​ឡាយ ហើយ​អត្ថ​បទ​នេះ​នឹង​ជួយ​អ្នក​អោយ​យល់​ច្បាស់​ពី​អ្វី​ទាំង​នេះ។

ប៉ុន្តែមុននឹងអ្នកចាប់ផ្តើម យើងនៅមានរឿងខ្លះ៖ បើកបទចំរៀងស្តាប់, តែងតែសរសេរអ្វី​ដែល​ចូល​មក​កាន់​ខួរក្បាល​របស់​អ្នក​ដំ​បូង, ឥឡូវនេះយើងនាំគ្នា​ចាប់​ផ្តើមទៅ!
យក​ប៊ិច និងក្រដាសចេញមក។
ជំហ៊ានទី ១ : ចូរអ្នកឆ្លើយសំណួរទាំងនេះ

finding-your-purpose
• តើនៅពេលណា​ដែលអ្នកសប្បាយចិត្តខ្លាំងជាងគេបំផុត? គិតពីពេលវេលាណាមួយ ដែលអ្នកមាន​អារម្មណ៍​សប្បាយ​ចិត្ត​ខ្លាំង​បំផុត វាអាចកើតឡើងនៅពេលថ្មីៗនេះ រឺក៏តាំងពីយូរណាស់មកក៏បានដែរ។ តើនៅពេលនោះអ្នកកំពុងធ្វើអ្វី? តើមាន​អ្វី​បានកើតឡើងខ្លះ?
• តើអ្នកច្រណែននឹងនរណាគេខ្លះ? តើនរណាខ្លះដែលអ្នកច្រណែនដោយសំងាត់? តើអ្នកកោតសរសើរនរណាគេ? សរ​សេរ​ឈ្មោះមនុស្សទាំងនោះតាមចិត្តដែលអ្នកចង់។ បន្ទាប់មកគុណ​ភាពដែល​ពួកគេ​មានដែល​ធ្វើអោយ​អ្នក​មាន​អារម្មណ៍​ច្រណែន។

How_to_find_your_Purpose_in_Life3
• តើអ្វីធ្វើអោយអ្នករំភើប? តើអ្នកចូលចិត្តធ្វើអ្វីខ្លាំង? តើអ្វីដែលបំពេញចំនង់របស់អ្នក និងកន្រ្តាក់ជីវិតរបស់អ្នកឡើង? តើអ្វីដែលធ្វើអោយបេះដូងរបស់អ្នកឈប់លោតមួយភ្លែត? វាអាចជាអ្វីក៏បាន ដូចជា: ធម្មជាតិ, សិល្បៈ, សេចក្តីស្រលាញ់, ចំរៀង, កំណាព្យ, ធ្វើការដោយដៃ, រាំ, ច្រៀង, ឡើងលើភ្នំ, រឺក៏លេងបាល់បោះជាដើម។ល។
• តើអ្នកពូកែខាងអ្វីពីធម្មជាតិមក? តើអ្នកមនុស្សភាគច្រើនមកពឹងអ្នកពីរឿងអ្វីខ្លះ? តើមនុស្ស​ដទៃទៀត​សួរដំបូ​ន្មាន​អ្នក​​ពី​រឿងអ្វីខ្លះ? រឿងទាំងនេះអាចជា: ធ្វើអោយអ្នកដទៃស្កប់ចិត្ត, ការទំនាក់ទំនង, ស្វែងរកដំណោះស្រាយ, brainstorming​គំនិតច្នៃប្រឌិតជាច្រើន, ភ្ជាប់ជាមួយមនុស្សដទៃ, ការតុបតែង ជាដើម។ល។
• តើអ្នកអាចធ្វើអ្វីបានពេញមួយថ្ងៃដោយមិនភាពនឿយហត់សោះ(ការគេងមិនរាប់បញ្ចូលទេ)?
• តើអ្នកចង់មានអារម្មណ៍បែបណាក្រោយពេលដែលធ្វើអ្វីដែលអ្នកចូលចិត្តខ្លាំងពេញមួយថ្ងៃ?

Life-Purpose-Path
ជំហ៊ានទី ២: វិភាគវា
• ក្រលេកមើលចំលើយអ្នកវិញ។ តើគំនិតអ្វីខ្លះចូលមកក្នុងខួរក្បាលអ្នកនៅខណៈពេលដែលអ្នកឆ្លើយនូវសំនួរទាំងនេះ? តើមានអ្វីដែលអ្នកពិតជាស្រលាញ់ក្នុងការធ្វើវាដែរទេ ហើយអ្នកគិតថាអ្នកអាចស្វែងរកលុយដោយសារធ្វើវានោះ? តើមាននរណាម្នាក់នៅពេលឥឡូវនេះកំពុងធ្វើអ្វីដែលអ្នកចង់ធ្វើដែរទេ? ព្យាយាមស្វែងយល់បន្ថែមពីអ្វីដែលពួកគេធ្វើ និងរបៀបដែលពួកទៅដល់ទីនោះ!
• តើអ្វីជាខ្លឹមសារធម្មតា?

purpose
• កត់ចំណាំ ចំលើយសំរាប់សំណួរចុងក្រោយ៖ “តើអ្នកចង់មានអារម្មណ៍បែបណាក្រោយពេលដែលធ្វើអ្វីដែលអ្នកចូលចិត្តខ្លាំងពេញមួយថ្ងៃ?” អោយអារម្មណ៍​ទាំងនេះ​ នាំផ្លូវការសំរេចចិត្តអ្នកឆ្ពោះទៅកាន់សេចក្តីសំរេចនៃគោលបំណងរបស់អ្នក។ អោយតែ​អ្នកនៅតែ​ធើ្វអោយ​អារម្មណ៍​នេះ​នៅ​តែមានប្រិតកម្ម ហើយព្យាយាមចាប់យកវាបន្ថែមមកដាក់ជីវិតរបស់អ្នក នោះអ្នកនឹងមានភាពសប្បាយរីករាយ។ ទីបំ​ផុត, គោលបំណងនៅក្នុងជីវិតអ្នកគឺមានភាពរីករាយ ដើម្បីក្លាយជាខ្លួនឯងដែលល្អបំផុត។ ការងារ​អ្វីក៏ដោយ​ក៏អាច​អោយអ្នកបង្កើតអារម្មណ៍រីករាយ និងជោគជ័យទាំងនេះបានដែរ ហើយនេះគឺជាអ្វីដែលអ្នកត្រូវការ!
• កត់សំគាល់នៃចំលើយរបស់សំនួរ: “តើអ្នកច្រណែននរណា?” ក្រលេក​មើលបញ្ជី​នៃគុណ​ភាព​ដែល​អ្នកគោរ​ពស្រ​លាញ់​។ គុណភាពទាំងអស់ដែលអ្នកសរសេរចូលគឺជាគុណភាពដែលអ្នកធ្លាប់មាននៅក្នុងខ្លួនអ្នករួចមកហើយ គឺនៅ​ខណៈ​ពេល​នេះតែម្តង! អ្នកគ្រាន់តែធ្វើជាខ្លួនឯងផ្ទាល់!

purposedde
ជំហ៊ានទី ៣ : NOW What?
នេះជាការមកដល់នៃកិច្ចការពិតប្រាកដ។ ដើម្បីដើរឆ្ពោះទៅមុខជាមួយនឹងការអោបក្រសោប និងសំរេចគោល​បំណង​អ្នក អ្នកត្រូវតែមានភាពក្លាហាន! វាមានការរួមផ្សំជាមួយការប្តេជ្ញាចិត្តដ៏មុតមាំដើម្បីផ្លាស់ប្តូរគំនិត ជំនឿ និងសកម្មភាព និងធ្វើការងារធ្ងន់ធ្ងរដែលការផ្លាស់ប្តូរនេះត្រូវការដើម្បីបង្កើតជីវិតដែលអ្នកត្រូវការ។ អ្នកត្រូវជឿជាក់លើខ្លួនឯង 200% ហើយ​ពិត​ជា​មាន​អារម្មណ៍​ថាអ្នកមានតំលៃគ្រប់គ្រាន់ដើម្បីមាន​ជីវិត​ដែល​អ្នក ​តែង​តែ​ស្រ​មៃ​ចង់​បាន។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s