តើត្រូវស្រូប​យក​ថាម​ពល​វិជ្ជមាន នៅ​ស្ថាន​ភាព​អ​វិជ្ជ​មាន​ដោយ​របៀប​ណា?


psychic-meditation

តើថាមពល​អាច​ផ្ទេរ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ដោយរ​បៀប​ណា?
តើ ​អ្នក​​ធ្លាប់​​​​ដែល​​​​ចាប់​​​អារម្មណ៍​​ថា​​​​នៅ​​ពេល​​​ដែល​​អ្នក​​​ ស្តាប់​​ការ​​​និ​យាយ​របស់​មនុស្ស​ដែល​​មាន​ភាព​​ជំរុញ​ហើយ​​អ្នក​ក៏​មាន​​ អារម្មណ៍​ថា​មាន​ថា​មពល​ជាង​មុន​ទេ?
តើ​អ្នក​ធ្លាប់​ស្តាប់​ចំរៀង​ណា​ដែល​ផ្តល់​អោយ​អ្នក​នូវ​ថាម​ពល​ជំរុញ​អារម្មណ៍​អ្នក​ទេ?
តើ ​អ្នក​ចាំទេថាពេលណាដែលជា​លើកចុងក្រោយដែលអ្នកទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ ក្រោយ​ពេល​ដែល​មនុស្ស​ម្នាក់​បាន​ផ្តល់​នូវ​សន្ទរ​កថា​វិជ្ជ​មាន​ខ្លី​មួយ?
ថាម​ពល​អាច​ផ្ទេរ​ពី​មនុស្ស​ម្នាក់​ ទៅ​មនុស្ស​ម្នាក់​បាន​គ្រប់​ពេល​វេលា។ ប្រសិន​បើ​មនុស្ស​ដែល​មាន​កង្វល់​ម្នាក់​មក​អង្គុយ​ជិត​អ្នក នោះអ្នកប្រហែលជាទទួលបានអារម្មណ៍មិនល្អដែរ ទោះបីជាមនុស្សម្នាក់នោះមិននិយាយជាមួយអ្នកក៏ដោយ។ សូម្បីតែទីកន្លែងក៏មានថាមពលដែរ។ យើងភ្នាល់​ថានៅពេល​ដែលអ្នក​ចូលទៅ​ក្នុងក​ន្លែង​ណាមួយ​ភ្លៀម​ស្រាប់​តែអ្នក​ មាន​អារម្មណ៍​មិនល្អដោយគ្មានហេតុផល។ កន្លែងនេះ​មានថាម​ពលអា​ក្រក់​ដែល​មកពី​គំនិត​អវិជ្ជមា​នដែល​មនុស្ស​ជាច្រើន​ មាន នៅពេលដែលពួកគេនៅកន្លែងនោះ។ មនុស្ស​ដែលមាន​រឿង​ព្រួយ​ជាច្រើន​តែង​តែមាន​គំនិត​អវិជ្ជ​មាន​ច្រើន ហើយ​គំនិត​អវិជ្ជ​មាន​ទាំង​នេះវា​មិន​មែនអ្វី​ច្រើន​ជាង​ការឆ្លើយ​តបនៃ​ សារធាតុ​គីមីដែល​ស្ថិតនៅ​ក្នុងខួរ​ក្បាលរ​បស់​យើង​នោះទេ។ សារធាតុគីមីទាំងនេះបញ្ចេញកំដៅដែលបង្ខំអោយអាតូមនៅជុំវិញវាញ័រនៅក្នុងលក្ខណៈអវិជ្ជមាន ហើយ​​ជាលទ្ធផលអ្នក​ប្រហែលជាអាច​មានអារម្មណ៍មិន​ល្អដោយគ្មាន​ហេតុផលនៅ​ខណៈពេល ​ដែលអ្នកឈរ​នៅកន្លែង​នោះ។

bbc69cbba2d35554cd5439dca7342705
តើអ្នក​អាច​ស្រូបយកថាមពលវិជ្ជមានដោយរបៀបណា?
ជីវិតគឺពោរពេញទៅដោយភាពអវិជ្ជមាន ហើយនៅកំ​ឡុងពេល​នេះអ្នក​នឹង​ត្រូវ​ការ​គំ​និត​វិជ្ជ​មាន​ទាំង​ឡាយ​ជា​ចាំ​ បាច់។ ទាំង​នេះ​គឺជាអ្វីដែលអ្នកធ្វើបានដើម្បីទទួលបានភាពវិជ្ជ​មាន​នៅ​ក្នុង​ស្ថាន​ ភាព​មិន​ល្អ​ណា​មួយ៖
1) ជំនួយភាពវិជ្ជមានរបស់អ្នកដោយសកម្មភាពរឹងមាំ៖ យើងចង់អោយអ្នកប្រើប្រាស់តិច​និចគិតវិជ្ជមានទាំងអស់​នៅ​លើ​​​លោក​​នេះ​មុនពេល ​ដែល​អ្នក​ធ្វើការ​ប្រលង​ដ៏​សំ​ខាន់​មួយ​ដោយ​មិន​ចាំ​បាច់​មើលមេរៀន ហើយ​មើល​ថា​តើអ្នកអាច​ទទួល​បាន​ជោគ​ជ័យ​ដែរ​ទេ។ ពិតណាស់វាមិនអាចទៅរួចនោះទេ។ សតិអារម្មណ៍​របស់អ្នក​គឺដូចជា​មនុស្សម្នាក់​ផ្សេង​ទៀត​ដែល​ ឃ្លាំមើលអ្នកពីចំងាយអ៊ីចឹង។ ប្រសិនបើវាឃើញថាអ្នកធ្វើសកម្មភាពម៉ត់ចត់ នោះវា​នឹងជួយ​អ្នកជា​មួយ​នឹង​ថាម​ពលវិជ្ជ​មាន ហើយប្រសិនបើរឿងផ្ទុយពីនេះកើតឡើងវិញនោះវានឹងធ្វើអោយអ្នកមានអារម្មណ៍អាក្រក់វិញ។ ដើម្បីធ្វើអោយសតិអារម្មណ៍អ្នកផ្តល់អោយអ្នកនូវថាមពលវិជ្ជមាន នោះអ្នកត្រូវ​តែធ្វើយ៉ាង​ខិតខំប្រឹង​ប្រែងដោយ​ខ្លួន​ឯង​អោយអស់ពីសមត្ថភាព។

Positive_Energy_
2) ប្រើប្រាស់ប្រភពពត៌មាននៃថាមពលវិជ្ជមានផ្នែកខាងក្រៅ៖ អានសៀវភៅដែលជួយលើកទឹកចិត្តអ្នក, ស្តាប់ចំរៀង​ដែល​​ជួយជំរុញអ្នក រឺក៏សូម្បីតែមើលរឿងដែលជួយជំរុញអ្នក។ នៅពេល​ដែល​អ្នក​ទទួលយក​បទពិសោធន៍​នៃភាពវិជ្ជ​មាន​ជា​ច្រើន នោះថាមពលរបស់អ្នកនឹងកើនឡើង ហើយអ្នកនឹងកាន់តែមានកំលាំងចិត្តជាងមុនក្នុងការឈានទៅមុខ។
3) កែសំរួលអាកប្បកិរិយា និងភាសាកាយវិការរបស់អ្នក៖ តាមការសិក្សាស្រាវជ្រាវបានរកឃើញថាអាកប្បកិរិយា និង​ភា​សា​កាយវិការអ្នកអាចមានផលប៉ះពាល់ផ្ទាល់តែម្តងទៅលើកំរិតថាមពលរបស់អ្នក។ តាមការពិតនៅពេលដែលអ្នកបំលាស់ប្តូរទីតាំងដៃ រឺក៏ជើងរបស់អ្នក នោះអ្នកកំពុងតែផ្លាស់​ប្តូរកំរិតថាម​ពលនៃរាង​កាយ​របស់ខ្លួន។ អោបដៃរបស់អ្នក, ខ្វែងជើងរបស់អ្នក, ពត់ខ្នងរបស់អ្នក, ពន្លាតស្មារបស់អ្នក, ទះដៃរបស់អ្នក​នៅចំពោះ​មុខ​ក្រពះ និងដាក់ជើងម្ខាងនៅលើជើងម្ខាងទៀតនឹងបង្កើនថាមពលវិជ្ជមាននៅក្នុងខ្លួនអ្នក។

grief4
ហេតុអ្វីបានជា​យើងបាត់បង់ថាមពលវិជ្ជមានដែលទទួលបានក្រោយពេលមួយរយៈ?
មនុស្សជាច្រើនឆ្ងល់ថាហេតុអ្វីបានជាពួកគេមាន ​ថាមពលភ្លាមៗក្រោយពេល​ដែល​ពួក​​គេ​ទទួល​យក​ប្រ​ភព​ថា​មពល​វិជ្ជ​មាន​មួយ ដូចជាសន្ទរកថា​លើកទឹកចិត្ត ហើយ2ទៅ3ថ្ងៃបន្ទាប់មកក៏មានអារម្មណ៍ធ្លាក់ចុះទៅវិញ។ យើងចង់​អោយ​អ្នក​គិត​ ថាថាមពលវិជ្ជមានរបស់អ្នកអោយដូចជាថ្មទូរស័ព្ទដែលត្រូវការសាកជាប្រចាំអ៊ីចឹង។ ប្រសិន​បើអ្នក​គ្រាន់​តែ​ទទួល​យក​ថាមពលវិជ្ជមានមួយខែម្តងនោះ កុំរំពឹងថាខ្លួនអ្នកអាចមានភាពជំរុញដល់ខ្លួន ឯងគ្រប់ពេលវេលាឡើយ។ វាដូ​ច​ជាថ្ម​ដែល​ត្រូវ​ការ​សាក​ជា​រៀង​រាល់2 ទៅ3ថ្ងៃម្តង ដូច​គ្នា​នេះ​កំរិត​ថា​ម​ពល​របស់​អ្នក​ក៏​ត្រូវ​ការ​ការសាកដែរ។

shutterstock_101278039

grief4

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s