តើមនុស្សកុហកខ្លួនឯងដោយរបៀបណា


denial-truthមនុស្សជាច្រើនតែងតែកុហកអ្នកដទៃ ប៉ុន្តែ​តើ​មាន​មនុស្ស​ដែល​កុហក​ខ្លួន​ដែរ​រឺទេ?
ហើយ​ប្រសិន​បើ​មនុស្ស​ទាំង​នោះ​ពិត​ជា​មាន​មែន​តើ​ពួក​គេ​កុ​ហក​ខ្លួន​ឯង​ដោយ​របៀប​ណា?
តើ​មនុស្ស​ដែល​កុ​ហក​ខ្លួន​ឯង​នោះ​មិន​ឃើញ​ពី​ការ​កុហ​ក​នេះ និង​មាន​អា​រម្មណ៍​អៀន​ខ្មាស​ទេ​រឺ?
ហេតុ​អ្វី​បាន​ជា​ការ​កុ​ហក​ខ្លួន​ឯង​គឺ​ជា​បញ្ហា​ដែល​ធ្ងន់​ធ្ងរ?

មនុស្ស​តែង​តែ​កុហក​ខ្លួន​ឯង​ដើ​ម្បី​ដោះ​ស្រាយ​ជំ​លោះ​ស្មារតី​ដែល​ធ្ងន់​ធ្ងរ។

នៅខណៈពេលដែលផ្នែកមួយរបស់ពួកគេចង់បំពេញតំរូវការដ៏ជាក់លាក់មួយ ផ្នែកមួយ​​ផ្សេង​ទៀត​ជឿថា​គោល​ដៅ​របស់​ពួក​គេ​មិនអាចសំរេចបាននោះទេ។ នៅក្នុងលក្ខខណ្ខនេះ មនុស្សទាំង​នោះនឹង​តោង​ជាប់​ជាមួយ​នឹង​ការកុ​ហកដំ​បូង​ដែល​ពួកគេរកឃើញ ហើយជឿជាក់លើវា។ អ្វីដែល​មនុស្ស​ទាំងនោះ​មិនដែល​យល់​នោះ​គឺមិន​ថា​ទោះ​បីជាអ្វី​ដែល​ពួក​គេ​ បានធ្វើដើម្បីបញ្ចុះបញ្ចូលខ្លួនឯងក៏ដោយ សតិអារម្មណ៍របស់ពួកគេនឹងមិនមានភាពស្កប់ស្កល់ឡើយ។ ហេតុ​ផល​ដែល​ អ្នកមានគោលដៅទាំងនេះនោះគឺគំនិតរបស់អ្នកចង់បំពេញតំរូវការនៃចិត្តសាស្រ្តដ៏ជាក់លាក់មួយចំនួន ហើយ​មិន​ថា​ទោះ​ បីជាយ៉ាងណាក៏ដោយអ្វីដែលអ្នកបានធ្វើដើម្បីទប់ស្កាត់គោលដៅទាំងនេះ ក៏ពួកវា​នឹងតែង​តែនៅក្នុង​គំនិតអ្ន​ក​ជា​រៀងរហូត។

ខាងក្រោមនេះជាឧទាហរណ៍មួយចំនួនដែលមនុស្សកុហកខ្លួនឯង៖
• ខ្ញុំមិនត្រូវការអ្វីទាំងនោះទេ៖ មនុស្សជាច្រើនដែលបរាជ័យក្នុងការសំរេចគោលដៅរបស់ខ្លួន ចាប់ផ្តើមអះ​អាងថា​ពួក​គេ​​មិនបានត្រូវការអ្វីដែលពួកគេបានតាមនោះទេ។

Why-people-lie
• អ្វីដែលទាក់ទងនឹងផ្លូវចិត្តគឺជាអ្វីគ្រប់យ៉ាងដែលខ្ញុំត្រូវការ៖ មនុស្សភាគច្រើនព្យាយាមរត់ចេញពីពិភពពិត ដោយ​អះ​អាង​ថាអ្វីគ្រប់យ៉ាងដែលគេត្រូវការនោះគឺផ្លូវចិត្ត។ មនុស្សទាំង​នោះភ្លេចថា​តំរូវការចិត្ត​សាស្ត្រ​របស់​យើង​គឺជា​ខ្សែដ៏​រឹងមាំ​ ស្ថិតនៅក្នុងខួរក្បាលរបស់យើង ហើយអ្នកនឹងនៅតែមានអារម្មណ៍មិនល្អ រហូតដល់ពេលដែលវាមានភាពស្កប់ស្កល់។

Declinedee
• វាគឺជាបិសាច៖ មនុស្សខ្លះអះអាងថាពួកគេមិនចង់បានលុយទេ ពីព្រោះលុយគឺជាបិសាច។ អ្នកខ្លះ​វិញអះ​អាង​ថាពួក​ គេមិនចង់បានអំណាចឡើយពីព្រោះអំណាចនេះអាចអោយពួកគេធ្វើអ្វីដែលអាក្រក់ៗ។

Truth-and-lies1
តើ​អ្នក​ដឹង​ថា​អ្វីដែលជាផ្លូវក្នុងការចាកចេញពីរឿងនេះដែរទេ?
នោះគឺការសន្យាចំពោះខ្លួនឯងថាអ្នកនឹងមានភាពក្លាហាន និងហ៊ានតតាំងសំរាប់​អ្វីដែលអ្នកចង់បាន​រហូតដល់ពេល​ចុង​ក្រោ​ យដោយមិនមានការកុហកចំពោះខ្លួនឯង។

top_reasons_why_we_lie_1347296834_460x460

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s