តើអ្នកពិតជាមនុស្សអន់មែនទេ?


មានបុគ្គលជាច្រើនបានចោទខ្លួនឯងថា ជាបុគ្គលអន់ គ្មាន​សម​ត្ថភាព គ្មាន​សំ​ណាង គ្មានភព្វ មិន​អាច​ធ្វើ​អ្វី​កើត​នឹង​គេ ជា​កូន​អ្នក​ក្រ កើត​មក​ក្នុង​ត្រ​កូល​តោក​យ៉ាក រក​ព្រឹក​ខ្វះ​ល្ងាច រក​ល្ងាច​ខ្វះ​ព្រឹក​ មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ ក្រៅ​អី​​ក្រ​​វៀនៗ​​ក្បែ​រផ្ទះ។ មាន​បុគ្គល​ខ្លះ​ទៀត​ អន់​ចិត្ត​នឹង​ខ្លួន​ឯង ដែល​មាន​លក្ខណៈ​មិន​សម​រម្យ មិន​ស្អាត មិន​មាន​មន្ត​ស្នេហ៍ មុខ​​អា​ក្រក់ មិន​គួរ​ជា​ទី​ស្រ​ឡាញ់ មុខ​ចាស់​មុន​អាយុ មិន​បាន​រៀន​សូត្រ​

ជ្រៅ​ជ្រះ​ជា​ដើម។​ ចំណុចទាំងអស់នេះ ហើយ​ទើប​ធ្វើឲ្យពួកគេ បោះបង់គោលដៅដែលខ្លួនប៉ងប្រាថ្នា ហើយ​បណ្តែត​បណ្តោយ​ជីវិតទៅតាមវាសនា ទៅ​តាម​ព្រហ្មលិខិត​ដែលមិនដឹងនៅឯណានោះ ។
តើវា​ជារឿង​ពិតមែនទេ​? វាមិនមែនជាការពិតឡើយ ព្រោះមនុស្សមានសារជាតិជាអ្នកឈ្នះ អស្ចារ្យ ល្បីល្បាញ រុង​រឿង រន្ទឺ។ អ្នកគិតបន្តិចទៅមើល នៅពេលបង្កកំណើត អ្នកគឺជាមេជីវិតតែមួយគត់ដែលមានសំណាង ក្នុងចំ​ណោម​មេជី​វិតរាប់លានដែលត្រៀមទៅបង្កកំណើតដូចអ្នកដែរ។ នេះស្តែងថា ក្នុងចំណោមរាប់លានមេជីវិត មាន​តែអ្នក​ទេខ្លាំង​ជាងគេ អស្ចារជាងគេ អាចទម្លុះទម្លាយឧសបគ្គបាន។​ ស្របនឹងគ្នានេះដែរ មានវីដេ​អូឃ្លីប​មួយ​ត្រូវ​បានបង្ហោះ​តាម​បណ្តាញ​ព័ត៌មានសង្គម facebook ដែលមានអ្នក share រហូតទៅដល់ ១៦៦,៨៨០ ហើយមានអ្នក like រាប់ម៉ឺន​នាក់​ដែលស្តែងពីជីវិតមនុស្សអត់សំណាងម្នាក់ តែអស្ចារ្យ។ ក្នុងខ្សែវីដេអូឃ្លីបនោះ គឺស្តែងអំ​ពីបុរ​សម្នាក់​កើតមកពុំ​មាន​កាយ​សម្បទា ល្អប្រសើរនឹងគេទេ ដែលសឹងតែមានតែខ្លួនប៉ុណ្ណោះ។

2ni
ក្នុងវីដេ​អូឃ្លីប គឺនិយាយពីជីវិតការតស៊ូ ព្យាយាម និងការបង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់លោក Nick Vujicic​។ មនុស្ស​ម្នាក់ៗដែលនៅជុំវិញ សុទ្ធតែបន្ទច់បង្អាក់ និងបង្អាប់ថា គាត់មិនអាចធ្វើអ្វីបានទាំងអស់ ក្រៅពីដេក ហើយ​សូម្បី​តែ​បាយ​ក៏ត្រូវគេបញ្ចុកដែរ ទើបអាចរស់រានមានជីវិតនឹងគេបាន។ ក្នុងវីដេអូឃ្លីបដដែលនោះ លោក​បានបញ្ជាក់​បន្ថែម​ថា មានមនុស្សជាច្រើនបាននិយាយថា គាត់នឹងមិនអាចធ្វើអ្វីបានទាំងអស់ មិនអាចដើរ មិនអាចលេងបាល់បាន មិន​អាច​និយាយទូរសព្ទ មិនអាចមានប្រពន្ធ មិនអាចស្វែងរកលុយចិញ្ចឹមជីវិត មិនអាច ជិះទូក មិនអាចសព្វសារពើ ដែល​មនុស្សធម្មតាធ្វើ។
អ្នកដទៃ​អាចធ្វើឲ្យអ្នកខ្លាំង ហើយក៏អាចធ្វើឲ្យអ្នកធ្លាក់ទឹកផងដែរ។ អាចធ្វើឲ្យអ្នកខ្លាំង គឺពេលគេលើកសរសើរ លើក​ទឹ​កចិត្ត ឬអ្នកចេះបំប្លែងនូវការជេរប្រទេច ការមើលងាយទាំងឡាយមកជាហេតុផលជំរុញចិត្ត។​ ប៉ុន្តែវា​អាចនឹង​ធ្វើ​ឲ្យ​អ្នក​ធ្លាក់ទឹកនៅពេលអ្នកគិតថា អ្នកនឹងអន់ដូចពាក្យគេនិយាយមែន។ គ្មានអ្នកណាអាចធ្វើឲ្យអ្នករង្គោះរង្គើ ក្រៅពី​ខ្លួន​របស់​អ្នកឡើយ។ ពេលឮសំឡេងអ្វីមួយ គឺមានតែអ្នកទេ ជាអ្នកភ្ញាក់ ជាអ្នករត់ គ្មាន​បុគ្គល​ណាម្នាក់​មករត់​ជំនួស​យើង​បានឡើយ។​ ដូច្នេះអ្វីទាំងអស់សុទ្ធតែនៅលើកណ្តាប់ដៃរបស់យើង ស្ថិតនៅលើការគិត ការពិចារណា ប្រកប​ដោយ​ការតស៊ូ អំណត់ ព្យាយាម ដោយយកការបង្អាប់បង្អោនរបស់គេ មកធ្វើជាអាវុធកាប់ឆ្ការឧបសគ្គ។

3ni
មក​​ដល់​ពេលនេះ លោក នីក វុជិស៊ីក ដែលត្រូវបានគេមើលងាយមើលថោក បានប្រែ​ក្លាយ​ទៅ​ជាបុគ្គល​យ៉ាងសំ​ខាន់​ដែលសង្គមជាតិលើពិភពលោកត្រូវការគាត់ ចង់ស្តាប់ ចង់ដឹងអំពីការតស៊ូរបស់គាត់។ ប្រសិនបើគាត់មិនព្យាយាម មិន​តស៊ូ ដួលម្តងលែងងើប ហើយបណ្តោយទៅតាមពាក្យសម្តីអ្នកដទៃ គាត់មិនអាចមានថ្ងៃនេះ មិនអាចមានធនធាន ឬមក​លេងសើចដល់ថ្ងៃនេះបានឡើយ។ ឆ្លុះមកខ្លួនអ្នកវិញ អ្នកមានអ្វីខ្លះ? មានដៃ មានជើង មានខួរក្បាល មាន​មុខ​មាត់​សមរម្យ មានបញ្ញា មានឪពុកម្តាយ មានអ្នកគាំទ្រពីក្រោយច្រើនណាស់។ ត្រឹមតែប៉ុណ្ណោះ អ្នកអស្ចារ្យជាង លោក នីក វុជិស៊ីក បាត់ទៅហើយ។ អ្នកមានដៃមានជើង អាចធ្វើអ្វីៗសព្វទាំងអស់បាន ទៅចុះចាញ់ធ្វើអ្វី! អ្នកត្រូវដាស់តឿន ខ្លួន​អ្នកជារឿយៗ ហើយត្រូវដឹងថា អ្នកពិតជាអាចធ្វើបាន ហើយ​ពិតជាអស្ចារ្យ​ជាងការ​និយាយ​របស់​អ្នក​នៅជុំវិញ​រាប់​សិប​ម៉ឺនដង។ តើអ្នកពិតជាមនុស្សអន់មែនទេ?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s