តើអ្នកអាច​ដឹង​ថា​នរណា​ម្នាក់​ចូល​ចិត្ត​អ្នក​តាមរយៈ​កែវ​ភ្នែក​ដោយ​របៀប​ណា


3283904950_60dc8dd703_zយើងទាំងអស់គ្នាបានធ្លាប់លឺរួចមកហើយថាភ្នែក ​របស់យើង​គឺជាបង្អួច​ចូល​ទៅ​កាន់ព្រលឹងរបស់យើង​ប៉ុន្តែតើពួកវាពិត​ជា​​អាច​​ ​ប្រាប់​​យើង​​ថា​តើ​មនុស្ស​​ម្នាក់​​ចូល​ចិត្ត​យើង​រឺក៏អត់? ចំលើយសំរាប់សំនួរនេះគឺពិតមានមែនហើយ ប៉ុន្តែ​មុន​​ពេល​​ដែល​យើង​អាចបា្រប់លោកអ្នកពីរបៀបនៃការមើលសញ្ញាខ្សែភ្នែក ជាដំបូង​យើ​ងត្រូវតែ​អោយ​អ្នក​មាន​ភាព​ប្រុង​ប្រយ័ត្ន​ពី​ការ​ពិតដែល​ថាការ​ ដឹង​ថានរណាម្នាក់​ចូលចិត្ត​អ្នករឺក៏អត់តំរូវ​អោយមានវត្ត​មាននៃ​សញ្ញាដ​ ទៃៗផ្សេង​ទៀតផងដែរ ហើយមិន​មែនត្រឹម​តែមួយចំ​នួនតូច​ដែលជាប់​ទាក់ទង​នឹងភ្នែក​នោះ​ទេ។

កុំសន្មត់ជាមុនថាមនុស្សម្នាក់​ចូល​ ចិត្តអ្នកដោយគ្រាន់ដោយសារតែអ្នកឃើញសញ្ញាមួយចំនួនខាងក្រោម ប៉ុន្តែជំនួស​អោយ​ វិញអ្នកត្រូវគិតថាអ្នកដទៃអាចបង្ហាញពីការចូលចិត្តរបស់គេតាមរយៈសញ្ញាដទៃផ្សេងទៀត ដូចនេះអ្នក​គួរប្រាក​ដថា​ចំលើយរបស់អ្នកត្រឹមត្រូវតាមរយៈសញ្ញាទាំងនោះ។

ភាពទាក់ទាញ និងកែវភ្នែក
ទាំងនេះគឺជាសញ្ញាមួយចំនួនដែលអាចអោយអ្នកដឹងថានរណាម្នាក់ចូលចិត្តអ្នករឺ ក៏អត់៖
1) ពន្លឺនៃកែវភ្នែក៖ វាត្រូវបានគេរកឃើញ​ថាកែវភ្នែករបស់មនុស្សម្នាក់​ដែលចូលចិត្តអ្នកនឹង​ បញ្ចេញពន្លឺនៅពេល​ដែល​មាន​វត្តមានអ្នក។ កែវ​ភ្នែករបស់មនុស្សម្នាក់នោះនឹងមានសំណើមជាងមុន ដូចនេះហើយ​ពួកវានឹង​ជះត្រលប់​ពន្លឺទៅ​វិញ ដែល​ធ្វើ​អោយ​វា​មើល​ទៅមានពន្លឺ។ នៅពេលលើកក្រោយ ពេលដែល​អ្នកឃើញ​កែវភ្នែក​នរណា​ម្នាក់​បញ្ចេញ​ពន្លឺ​នៅ​​ខណៈ​អ្នក​មានវ​ត្ត​ មាន​នៅទីនោះ អ្នកគួរចាប់ផ្តើមជីកសួររកគន្លឹះបន្ថែមទៀត។

treatments-girl-eyes
2) លើកចិញ្ចើម៖ យោងតាមរយៈភាសាកាយវិការបានអោយដឹងថា មនុស្សម្នាក់​នឹងលើក​ចិញ្ចើម​របស់​គេនៅ​ខណៈ​ពេល​ដេលគេបានឃើញអ្វីមួយ រឺក៏នរណាម្នាក់ដែលគេចូលចិត្ត។ សញ្ញា​កាយវិការ​ដ៏តូច​មួយ​នេះ​អាច​ប្រាប់​អ្នកបាន​ថាម​នុស្ស​ ម្នាក់នេះចូលចិត្តអ្នកដោយរបៀបណា នៅពេលដែលគេឃើញអ្នក។

57984
3) ពន្យារការសំលឹងមើល៖ វាត្រូវបានគេរកឃើញថា​មនុស្សម្នាក់នឹងសំលឹង​មើលកែវភ្នែក​មនុស្សដែល​ គេចូលចិត្ត​ច្រើន​​​ជាង​គេ នៅខណៈពេលដែលមនុស្សធម្មតានឹងអាចមើលកែវភ្នែករបស់អ្នកសំរាប់ពេលខ្លះប៉ុណ្ណោះ ហើយបន្ទាប់​មក​នឹងផ្លាស់ប្តូរការសំលឹងមើលរបស់គេទៅកន្លែងណាផ្សេងទៀត។ ចំនែកមនុស្សដែល​ចូលចិត្តអ្នក​នឹងនៅ​តែសំ​លឹង​មើល​កែវភ្នែករបស់អ្នក ក្នុងរយៈពេលដ៏យូរ។

eye-120803
4) ការបែងចែកការផ្លាស់ប្តូរទំនាក់ទំនងកែវភ្នែក៖ ប្រសិនបើមនុស្សម្នាក់ចូលចិត្តអ្នក នោះគេនឹងក្រ​លេក​មើល​អ្នក​ជាញឹ​កញាប់។ នៅក្នុងន័យមួយផ្សេងទៀត ប្រសិនបើអ្នកនៅក្នុងក្រុមមួយ នោះមនុស្សដែល​ចូលចិត្តអ្នកនឹង​ចែករំលែក​ ទំនាក់ទំនងកែវភ្នែកជាមួយអ្នកច្រើនជាងការក្រលេកមើលអ្នកដទៃនៅជុំវិញខ្លួន។

eye-pupil
5) ក្រលេកមើលអ្នកក្រោយពេលនិយាយអ្វីដែលគួរអោយចង់សើច៖ មនុស្សម្នាក់ដែល​ចូលចិត្តអ្នក​នឹងចង់​មើល​អ្នក​សើច ហេតុដូចនេះ​ហើយគេនឹងក្រលេក​មើលអ្នកយ៉ាងរហ័ស​ក្រោយពេលដែលគេ​និយាយរឿងអ្វីមួយ​ ដែលគួរអោយ​ចង់​សើច ដើម្បីធ្វើអោយប្រាកដថាអ្នកកំពុង​សើច​សប្បាយ។
6) ការពង្រីកកែវភ្នែក៖ កែវភ្នែករបស់មនុស្ស​ម្នាក់ដែលចូលចិត្តអ្នក​នឹងពង្រីកធំនៅពេល​ដែលមានវត្តមាន​ អ្នកចូលមក​ដល់​។ នៅក្នុងន័យមួយផ្សេងទៀតគឺថា អ្នកនឹងកត់សំគាល់ឃើញថា​កែវភ្នែករបស់មនុស្សម្នាក់​នោះនឹងធំឡើងបន្តិច​ម្តង​ៗ​ នៅពេល​ដែលអ្នកចូលមកដល់។ កែវភ្នែករបស់មនុស្សម្នាក់​នឹងរីកធំឡើងនៅពេល​ដែលគេបានឃើញ​អ្វីមួយដែល​គេ​ចូល​ ចិត្ត។
7) ក្រលេកមើលទៅកន្លែងណាផ្សេងនៅពេលដែលអ្នកបានឃើញគេកំពុងមើលអ្នក៖ ក្នុង​នាម​ជាមនុស្ស​ដែលចូល​ចិត្ត​អ្នក​ គេនឹងចង់ក្រលេកមើលរូបអ្នកគ្រប់ពេលវេលា ហើយគេក៏នឹងចង់ក្រលេក​មើលទៅកន្លែងណាផ្សេង​ភ្លាមនៅពេល​ដែ​ល​អ្នក​​ បានឃើញគេកំពុងមើលអ្នកទាន់។ រឿងនេះកើតឡើង​ដោយសារតែមនុស្ស​ម្នាក់នោះចង់បង្ហាញ​អ្នកអោយដឹង​ថា​គេ​មិន​ មានចំណាប់អារម្មណ៍ចំពោះរូបអ្នក​ដល់​កំ​រិ​ត​នេះ​នោះទេ ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s