មាគ៌ានៃសេចក្តីសុខ


រៀបរៀងដោយៈ សំអាន
ដកស្រង់ចេញពីសៀវភៅ “Following the Buddha”

ប្រភពនៃទុក្ខ

តាមទ្រឹស្តីពុទ្ធសាសនា ទុក្ខ​កើតចេញ​ពីប្រភពពីសំខាន់ គឺ អវិជ្ជា និង តណ្ហា។ អវិជ្ជា សំដៅលើការ ដែលមិន យល់ដឹងពីហេតុដែល នាំឲ្យកើតទុក្ខ មាគារដែល​នាំឲ្យ​វិនាស​អន្តរាយ។ ឯ តណ្ហា សំដៅ​លើ​ចំណង់​​ចង់​បាន នូវអ្វីដែល​មិនមែន​ជាតម្រូវការពិត។

ទស្សនៈទាំងពីរខាងលើ ក៏អាចឲ្យយើងយល់បានតាមជីវភាព​ជាក់ស្តែង នៃការរស់នៅប្រចាំថ្ងៃផង​ដែរ។ បុគ្គល ដែលមិនបានរៀនសូត្រ តែងមាន​ការលំបាក​ក្នុងការ​ប្រកប​របរចិញ្ចឹម​ជីវិត។ បុគ្គល ដែល​​លោភលន់ រមែង នាំឲ្យវិនាស។

មាគ៌ាចេញពីទុក្ខ

តាមទ្រឹស្តីពុទ្ធសាសនា ដើម្បីលាចាកនូវទុក្ខ នឹងញ៉ាំង​សេចក្តីសុខឲ្យកើតមាន បុគ្គល​ម្នាក់ៗ​ត្រូវ​អនុវត្ត ឲ្យខ្ឃាប់ខ្ឃួន នូវនិច្ចសីល និង ផ្លូវកណ្តាលទាំងប្រាំបី។

១. ការប្រកាន់យកនូវសីលប្រាំ សីលប្រាំបី និង សីលដប់

សីលប្រាំ

  • មិនសម្លាប់សត្វ ឬបៀតបៀនជីវិត (មនុស្ស សត្វ រុក្ខជាតិ)
  • មិនលួចរបស់ទ្រព្យអ្នកដទៃ
  • មិនលួច ប្តី ប្រពន្ធ (សាហាយស្មន់) អ្នកដទៃ
  • មិនភូតកុហកអ្នកដទៃ
  • មិនសេពគ្រឿងស្រវឹង គ្រឿងញៀន

សីលប្រាំបី (សីលប្រាំ បូក បី)

  • មិនហូបចំណីខុសពេល
  • លះបង់នូវការកំសាន្ត និង របស់តុបតែងល្អៗ
  • លះបង់ការប្រើប្រាស់របស់ប្រណិត (របស់មិនចាំបាច់សំរាប់បំពេញសេចក្តីត្រូវការមូលដ្ឋាន)

សីលដប់ (សីលប្រាំបី បូកពីរ)

  • មិនគង់លើអាសនៈ ទីខ្ពស់ និង ប្រើរបស់ប្រណិត
  • មិនទទួលនូវទានដែលជាប្រាក់
២. មាគ៌ាកណ្តាលទាំងប្រាំបី
  • សម្មាទិដ្ឋិ(ការយល់ឃើញត្រូវ)
  • សម្មាសង្កប្បៈ (ការរិះគិតត្រូវ ឬ តម្រិះត្រូវ)
  • សម្មាវាចា (ការនិយាយត្រូវ)
  • សម្មាកម្មន្តៈ (ការងារត្រូវ)
  • សម្មាអាជីវៈ (ការចិញ្ចឹមជីវិតត្រូវ​)
  • សម្មាវាយាម (ការព្យាយាមត្រូវ)
  • សម្មាសតិ (ស្មារតីត្រូវ)
  • សម្មាសមាធិ (សមាធិត្រូវ)

អរិយមគ្គកណ្តាលទាំងប្រាំបី ផ្តោតលើអង្គសំខាន់បីគឺ ប្រាជ្ញា (សម្មាទិដ្ឋិ សម្មាសង្កប្បៈ) សីលៈ​(សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ និង សម្មាវាយាម) និង សម្មាធិ (សម្មាសតិ សម្មាសម្មាធិ)។ អង្គទីមួយ តម្រូវឲ្យយើង បង្កើនប្រាជ្ញា និងចំណេះ ពីព្រោះប្រភព​នៃទុក្ខសំខាន់មួយ​គឺកើតចេញពី ភាពអវិជ្ជា។ អង្គទី២ តម្រូវ ឲ្យយើងប្រកាន់នូវសីលធម៌ ពីព្រោះសីលធម៌ជាប្រភពនៃការគោរព ការ​រាប់អាន ពីអ្នក ភូមិផង។ ឯអង្គទីបី តម្រូវ​ឲ្យយើង រក្សានូវស្មារតី ផ្តោតចិត្ត​លើអ្វីដែល​ត្រឹមត្រូវ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s