វិធីងាយ​ស្រួល8​យ៉ាង​ដើម្បី​រក្សា​ការ​ជំរុញ​ទឹក​ចិត្ត ទោះ​បី​ជា​នៅ​ពេល​សំ​រេច​គោល​ដៅ​ហើយ​ក៏​ដោយ


Coversuccess“អ្នកអាចសំរេចអ្វីៗ ​បាន​ទាំង​អស់ នៅ​ពេល​ដែល​អ្នក​ដាក់​ចិត្ត​ធ្វើ​វា” នេះ​ជា​ការ​ពិត។ តែនេះ​មិ​ន​មែន​ថា​ការ​ដើរ​ឆ្ពោះ​ទៅ​កាន់​គោល​របស់​អ្នក​ជា​ការ​ងាយ​ស្រួល​ នោះ​ទេ ពីព្រោះ​ថា​កិច្ច​ការ​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​សំ​រេច​បាន​ជោគ​ជ័យ​នោះ​ គឺ​ភាគ​ច្រើន​ជា​អ្វី​មួយ​ដែល​ពិ​បាក។ នៅ​ខណៈ​ពេល​ដែល​ផ្លូវ​ដើរ​ទៅ​កាន់​ទី​នោះ​បាន​ភាព​ប្រ​កួត​ប្រ​ជែង ការ​ពន្យារ​ពេល និង​ការ​លើក​លែង​ទោស​អោយ​ខ្លួន​​ឯង​នឹង​ធ្វើ​អោយ​អ្វី​ទាំង​ឡាយ​កាន់​តែ​លំ​ បាក​ប៉ុ​ណ្ណោះ។ ទោះ​បី​ជា​នោះ​ជា​កន្លែង​ធ្វើ​ការ រឺក៏​នៅ​ក្នុង​ជីវិត​ប្រ​ចាំ​ថ្ងៃ​របស់​អ្នក​ក៏​ដោយ អ្នក​ត្រូវ​តែ​ស្វែង​យល់​ថា​ត្រូវ​រក្សា​ការ​​លើក​ទឹក​ចិត្ត​ដោយ​របៀប​ណា ដើម្បី​មាន​ផលិត​ភាព និង​ភាព​ជោ​គជ័យ។
ជំហានមួយក្នុងចំណោមជំហានដំបូងទាំងឡាយនោះគឺត្រូវស្គាល់ ​ពី​ប្រភពនៃការខ្វះ​ខាត​ការ​លើក​ទឹកចិត្តរបស់អ្នក។ មនុស្ស​យើង​ ជាធម្មតាខ្វះការលើកទឹកចិត្តដោយសារតែពួកគេមិនដឹងថាគួរចាប់ផ្តើមពីកន្លែងណា, ត្រូវសំ​រេច​គោល​ដៅ​របស់​គេដោយរបៀបណា, រឺក៏ជាធម្មតាខ្វះនូវទំនុកចិត្តលើខ្លួនឯង។ មិនថាហេតុផលរបស់អ្នកជាអ្វីនោះទេ អ្នក​មិន​អាច​អោយ​វាបញ្ឈប់អ្នកនៅពាក់កណ្តាលផ្លូវនោះទេ។ ចូរប្រើប្រាស់យុទ្ធសាស្រ្តខាងក្រោមនេះដើម្បីជំរុញខ្លួនអ្នក ហើយ​សំ​រេច​បាននូវសក្តានុពលដ៏ខ្ពស់បំផុតរបស់អ្នក។

1suc
និយាយពីវា៖ ពេលខ្លះការនិយាយអំពីបញ្ហារបស់អ្នកជាមួយនឹងមនុស្សដែលអ្នកជឿទុកចិត្ត និងគោរពគឺជា​វិធីមួយ​ដើម្បី​​ទទួលបានធនធាន និងបង្កើនកំលាំងដែលអ្នកត្រូវការ។ ការនិយាយ​ពីក្តីបារ​ម្ភរបស់អ្នក​ចេញមក​ក្រៅក៏​នឹងអាច​ធ្វើ​អោយ​ អ្នកមានភាពងាយស្រួលជាងមុនក្នុងការយកឈ្នះបញ្ហាទាំងនោះបាន ហើយអ្នកនឹងអាចដើរឆ្ពោះទៅមុខ និង​ចាប់​ផ្តើមបង្កើតដំណើរការបានផងដែរ។

2suc
ស្វែងរកការហ្វឹកហាត់៖ នៅពេលដែលអ្នកមានអារម្មណ៍ថាមិនបានត្រៀមខ្លួន រឺក៏មិនបានហ្វឹក​ហាត់សំរាប់​កិច្ចការ​ណា​មួយ​នោះ វានឹងមានភាពងាយស្រួលក្នុងការធ្វើអោយអ្នកបោះបង់វាចោលដោយសារតែការភ័យខ្លាចនៃភាពបរាជ័យ។ ដំណោះស្រាយនោះគឺត្រូវស្វែងរកការហ្វឹកហាត់, ជំនាញ និងចំនេះដឹងដែល​អ្នកត្រូវការដើ​ម្បីសំរេច​កិច្ចការ​របស់អ្នក​អោយ​បានជោគជ័យ។ អ្នកនឹងទទួលបានទំនុកចិត្តបន្ថែមក្រោយពេលទទួលបានការហ្វឹកហាត់ដ៏ត្រឹមត្រូវ ហើយនោះ​វានឹង​ធ្វើអោយកាន់តែមានភាពងាយស្រួល​ដើម្បី​សំ​រេច​គោល​ដៅ​របស់​អ្នក។

3suc
នឹកគិតពីកិច្ចការរបស់អ្នក៖ មុនពេលចាប់ផ្តើមកិច្ចការថ្មីណាមួយ តែងតែនឹកគិតពីអ្វីដែលអ្នកត្រូវធ្វើ និងអ្វីដែលអ្នក​ត្រូវ​ការ​ដើម្បីទៅកាន់ទីនោះ។ ដោយការគិតពីវាមួយជំហានៗ និងការស្រមៃថាអ្នកកំពុងប្រជែងជាមួយវា នោះ​អ្នកនឹង​អាច​ប្រ​ឈមនឹងវាបាន ទោះបីជាមានកិច្ចការដ៏​លំបាកខ្លាំងយ៉ាងណាក៏ដោយ។

4suc
ស្វែងរកអ្នកណែនាំម្នាក់៖ ពេលខ្លះវាអាចជាការលំ​បាកដើម្បីរក្សាការផ្តោត​អារម្មណ៍នៅលើផ្លូវ​ ឆ្ពោះទៅកាន់ការ​សំរេច​គោល​ដៅរបស់អ្នក។ ដើម្បីជៀសវាងពីរឿងនេះ អ្នកគួរស្វែងរកមនុស្សម្នាក់ដែលមានចំនេះដឹងខ្ពស់ និងជំនាញ​ច្បាស់​លាស់ ដែលជាអ្នកអាចណែនាំអ្នកនៅពេលដែលអ្នកកំពុងដើរនៅក្នុងផ្លូវរបស់ខ្លួន។ ពួកគេមិនគ្រាន់តែណែនាំ និងលើក​ទឹក​ចិត្ត​អ្នកដើម្បីធានាថាអ្នកទទួលបានជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែម​ទាំងអាច​បង្រៀនអ្នក​ពីអ្វីដែល​ពួកគេ​បាន​ដឹង និងបង្កើនជំនាញរបស់អ្នកសំរាប់ពេលអនាគតទៀតផង។

 

6suc
ដឹងថាអ្វីជាភាពប្រថុយប្រថាន៖ វិធីមួយដើម្បីរក្សាការលើកទឹកចិត្តគឺត្រូវស្រមៃថាអ្វីដែលអ្នកនឹងបាត់បង់ ប្រសិនបើអ្នក​មិន​អាចសំរេចគោលដៅរបស់ខ្លួនបាន។ តើអ្នកនឹងប្រឈមនឹងការអស់សង្ឃឹមដែរទេ? តើអ្នកនឹងបាត់​បង់អ្វីមួយដ៏​អ​ស្ចារ្យ? តើអ្នកនឹងមានអារម្មណ៍ស្តាយក្រោយដែរទេ? ការយល់ដឹងពីអ្វីជាគ្រោះថា្នក់ និងអ្វីដែលអ្នក​នឹងបាត់បង់​ប្រ​ហែល​ អាចជាពន្លឺនៃការលើកទឹកចិត្តដែលអ្នកត្រូវការ។

6-1suc

ស្វែងរកការជំរុញ៖ ស្វែងរកអ្វីៗនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកដែលនឹងជួយជំរុញអ្នកធ្វើការងាររបស់អ្នកបានសំរេច។ ធ្វើការ​នៅក្នុងបរិស្ថានដែលធ្វើអោយអ្នកមានអារម្មណ៍សប្បាយរីករាយ និងវិជ្ជមាន។ រុំព័ទ្ធខ្លួនអ្នក​ជាមួយ​នឹងភាព​ជោគ​ជ័យ និងមនុស្សដែលចេះលើកទឹកចិត្តខ្លួនឯង។ អាកប្បកិរិយា និងទស្សនៈ​របស់ពួក​គេនឹង​ក្លាយជាប្រភព​នៃការលើក​ទឹក​ចិត្តដល់អ្នក។
រក្សាការជាប់រវល់៖ ជំនួសអោយការអនុញ្ញាតអោយខ្លួនឯងបាត់បង់នូវការផ្តោតអារម្មណ៍ អ្នកត្រូវរក្សាភាព​ជាប់រវល់ជា​មួយ​នឹងជំហានទាំងអស់នៃដំណើរការរបស់អ្នក។ អ្នកតែងតែត្រូវគិតពីអ្វីដែលអ្នកត្រូវធ្វើបន្ទាប់ ហើយកំនត់ថ្ងៃផុតកំនត់ និងគោល​ដៅជាបន្តបន្ទាប់​ដើម្បី​ធ្វើ​អោយ​ប្រាកដ​ថា​អ្នក​ស្ថិតនៅ​លើផ្លូវ​ ដើរ​របស់​ខ្លួន។

8-1suc
រុញខ្លួនឯង​ទៅមុខ៖ មនុស្សយើងជានិច្ចកាលមានជំនាញ និងចំនេះដឹងដើម្បីសំរេចបានជោគជ័យ ប៉ុន្តែពួក​វាមិន​បាន​បង្កើត​លទ្ធផលអ្វីនោះទេ ពីព្រោះពួកវាស៊ាំទៅនឹងអ្វីៗដែលចូលមកងាយស្រួលរួចទៅហើយ។ នៅក្នុងស្ថាន​ភាពបែប​នេះ អ្នកត្រូវសិក្សាស្វែងយល់ដើម្បីរុញខ្លួនឯងទៅមុខអោយបានយ៉ាងប្រាកដ។ តែងតែរំលឹក​ខ្លួនឯង​ថាលទ្ធផល​ចុង​ក្រោយ​ នឹងមានតំលៃស្មើនឹងការខិតខំធ្វើការរបស់អ្នក ហើយប្រកួតប្រជែង​នឹងខ្លួនឯង​ដើម្បីធ្វើ​អោយអ្នក​កាន់តែ​មាន​ភាព​ប្រ​ សើរជាងអ្វីដែលអ្នកដឹងថាអ្នកអាចធ្វើបាន។

8suc

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s