វិធីចិត្តសាស្រ្ត៣យ៉ាង​ដែល​អាច​ជួយ​ជំ​រុញ​លើក​​ទឹក​ចិត្ត​អ្នក


200301-omag-motivation-600x411

តើវាពិតជា​គួរ​អោយធុញ​ទ្រាន់​មែន​ទេ​ដែល​ដឹង​ថា​អ្នក​ខ្វះ​នូវ​ការ​លើក​ទឹក

ចិត្ត​​ដើម្បី​​ធ្វើ​​អ្វី​មួយ​ដែល​អ្នក​ចង់​ធ្វើ?​អ្នក​ដឹង​ថា​អ្វី​ដែល​អ្នក​គួរ​ធ្វើ ប៉ុន្តែអ្នក

ហាក់បីដូចជាមិន​អាចធ្វើ​អោយ​ខ្លួន​ឯង​ងើប​ឡើង​ដើម្បី​ធ្វើ​កិច្ច​ការទាំងនោះ

បានទេ។ការ​ពន្យារ​ពេល បានក្លាយ​ទៅ ជាពាក្យ​ដ៏​អាក្រក់បំផុតមួយនៅក្នុង

វចនានុក្រមរបស់អ្នក។ ចំនុច​ដែល​អា​ក្រក់​បំផុតនោះគឺ គ្មានអ្វីមួយដំណើរ

ការទាល់តែសោះ។ អ្នកបានអាន​bloq​ជាច្រើន​ទាក់ទង​នឹងភាពច្នៃប្រឌិត និង

ការលើកទឹកចិត្តខ្លួនឯង។ អ្នកបានអាន​សៀវភៅជាច្រើនក្បាល។អ្នកបាន

សាកសួរដំបូន្មានពីមិត្តភក្តិ​របស់អ្នក រឺក៏មនុស្សដែលទទួលបានជោគជ័យ។

អ្នកបានសូម្បី តែបង្ខំខ្លួនឯងអោយ ខិតខំធ្វើកិច្ចការអ្វីមួយ ប៉ុន្តែវាមានប្រសិទ្ធ ភាព បានតែ មួយរយៈ ខ្លីប៉ុណ្ណោះ ​។​​​​

ខាងក្រោមនេះ​គឺជាវិធីចិត្តសាស្រ្ត3យ៉ាងដែលអាចជួយជំរុញលើកទឹកចិត្តអ្នកបាន៖

1) ផ្តោតអារម្មណ៍ទៅលើលទ្ធផលតើអ្នកធ្លាប់លឺពាក្យមួយម៉ាត់និយាយថា៖Do you want to be sore, or ​sorry ​later?
វាគឺជាquoteដែលគេនិយាយដើម្បីលើកទឹកចិត្តដល់មនុស្សដែលកំពុងហាត់ប្រាណ ហើយជំរុញខ្លួនពួកគេអោយ

មានសុខភាពល្អ។ វាគឺជាអ្វីទាក់ទងនឹងអ្វីដែលអ្នកនឹងមានអារម្មណ៍នៅពេលក្រោយ ទោះបីជាអ្នកកំពុងធ្វើកិច្ចការ

ដ៏ធ្ងន់ធ្ងរក៏ដោយ។នៅពេលដែលអ្នកមានអ្វីមួយដែលអ្នកត្រូវធ្វើ គ្រាន់តែគិតពីអារម្មណ៍ នៃភាពជោគជ័យនៅ ពេល ដែលអ្នកបានសំរេចវាទៅបានហើយ។ អ្វីទាំងអស់សុទ្ធតែស្ថិតលើរូបអ្នកដើម្បីធ្វើអោយខ្លួនឯងតែប៉ុណ្ណោះ អ្នកអាច ធ្វើអោយខ្លួនឯងមានអារម្មណ៍រីករាយ, ស្កប់ស្កល់, រឺក៏សូម្បីតែ​រំភើបក៏ថាបាន។

Screen-shot-2012-12-17-at-7.59.17-PM

2)បន្ទាប់មកគិតពីលទ្ធផលដែលអារម្មណ៍អស្ចារ្យទាំងនេះអាចធ្វើអោយ

អ្វីទាំងឡាយផ្សេងទៀតមានភាពប្រសើរឡើង

ចូរអ្នកមើលវានៅក្នុងផ្លូវនេះ៖ ប្រសិនបើអ្នកមិនមានអារម្មណ៍ជំរុញខ្លួន​ឯងគ្រាប់គ្រាន់ដើម្បីបំពេញកិច្ចការរបស់អ្នកបាន

នោះទេ អ្នកនឹងមានអារម្មណ៍ខ្ជិលច្រអូស។ ប្រាកដណាស់ អ្នកនឹងទៅធ្វើអ្វីមួយដែលអ្នកចង់ធ្វើជំនួសវិញ ដូចជាមើល

ទូរទស្សន៍ រឺក៏លេងហ្គេមទៅវិញ។ អ្នកត្រូវធ្វើកិច្ចការរបស់អ្នកអោយរួចរាល់ បន្ទាប់មកចាំសំរាក ហើយផ្តល់អោយ ខ្លួន ឯងនូវរង្វាន់ផ្សេងៗដែលអ្នកចូលចិត្ត។ នោះវានឹងធ្វើអោយអ្នកកាន់តែមានអារម្មណ៍ប្រសើរឡើង។ ដូចដែលអ្នកបាន

ឃើញហើយ រឿងនេះនៅតែទាក់ទងនឹងអារម្មណ៍របស់អ្នកដដែល។

insanely-motivated-employee-bkt_12472

3) ជំរុញទឹកចិត្ត Inspiration គឺជាអ្វីដែលអ្នកអាចរកបានដោយមិនគិតថ្លៃនោះទេ ហើយវាគឺជា ធនធានដ៏ល្អ បំផុតដើម្បី ធ្វើអោយខ្លួនអ្នកមានអារម្មណ៍ល្អប្រសើរជាងមុន។ ដូចនេះអ្នកគួរនៅអោយស្ងៀម ហើយមិនត្រូវគិតសូម្បីតែកិច្ចការ

របស់អ្នក។ ស្វែងរកអោយខ្លួនអ្នកនូវការជំរុញទឹកចិត្តផ្សេងៗ។ វាជាការងាយស្រួលមួយសំរាប់ពេលបច្ចុប្បន្ននេះជា

មួយនឹងអ៊ិនធឺណិត។ ជាមួយនឹងការជំរុញទឹកចិត្ត អ្នកនឹងទទួលបានអារម្មណ៍ល្អ និងប្រសើរជាមុន ជាលទ្ធផលអ្នក នឹង អាចសំរេចនូវកិច្ចការរបស់អ្នកក្នុងលក្ខណៈប្រសើរជាងមុនផងដែរ។

អ្វីទាំងអស់ទាក់ទងនឹងអារម្មណ៍នៅចុងបញ្ចប់នៃ

ថ្ងៃរបស់អ្នក ការងារគឺតែងតែជាការងារ។ វាមិនមានន័យអោយអ្នកសប្បាយរីករាយគ្រប់ពេលវេលានោះទេ ទោះបីជាវា

អាចក៏ដោយ។ វាគឺជាការទទួលខុសត្រូវរបស់ខ្លួនអ្នកផ្ទាល់ ដើម្បីសំរេចនូវអារម្មណ៍ដែលអ្នកចង់បាន និងអាចសំរេចកិច្ច

ការរបស់អ្នក។

inner-motivation-1725x810_19918

mot66h

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s