វិធី4យ៉ាងដើម្បីឆ្លង​កាត់​​ថ្ងៃ​វិស្ស​ម​កាល​របស់អ្នក


3052_bigវិសម្សកាលតែងតែជាពេលវេលានៃការស្មុគស្មាញ។ ទោះបីជាអ្នកធ្វើម្ហូប រឺក៏​ដើរ​ទិញឥវ៉ាន់, ការដើរកំសាន្ត, និយាយពីអាកាសធាតុ រឺគ្រួសារក៏ដោយ កំរិ​ត​នៃភាពស្មុគស្មាញនឹងកើនឡើងនៅថ្ងៃវិស្សមកាល។ ប៉ុន្តែ​​យើង​​មាន​វិ​​ធី​​សាស្រ្ត​ដើម្បីឆ្លង​កាត់​ពេល​វេ​លាដ៏​ស្មុគ​ ស្មាញ​របស់អ្នក ដោយបង្ខំ​ខ្លួន​ឯង​អោយ​ធ្វើអ្វី​យឺត​ៗ ហើយ​ដក​ដង្ហើម​មួយៗ និង​រីក​រាយ​ជា​មួយ​នឹង​ថ្ងៃវិ​ស្សម​កាល​របស់​អ្នក​។

• រក្សាទំលាប់ធម្មតា
មនុស្សភាគ ​ច្រើននៅក្នុងលោកនេះ​រស់នៅ​ក្នុងជីវិតប្រ​ចាំថ្ងៃ​ដោយ​មាន​ទំ​លាប់​រៀងៗ​ ខ្លួន។ ជា​ការ​ពិត​ណាស់ យើង​តែង​មាន​ការ​ប្រែ​ប្រួល​នៅ​ថ្ងៃ​ចុ​ង​សប្តាហ៍ ហើយ​ពេលខ្លះយើងថែមទាំងគេងលើសពីធម្មតាទៀតផង ប៉ុន្តែយើង​ចូល​ចិត្ត​ទំ​លាប់។ យើងចូលចិត្ត​អ្វីដែល​អាច​ទស្សន៍​​ទាយ​ទុកបាន។ ជាងនេះទៅទៀត ខួរក្បាល​​របស់យើង​ស្រលាញ់ និង​ប្រា​ថ្នា​ចង់​បានវា។ តាមការពិត បើអ្នក​មាន​​ទំ​លាប់នៅក្នុងជីវិតកាន់តែច្រើន នោះខួរក្បា​លរបស់​អ្នកនឹង​ជំរុញអោយ​ហួសព្រំ​ដែន​របស់​វាកាន់​តែច្រើន​ជាង​ មុន​ដែរ។ ដូចនេះហើយ អ្នកត្រូវរក្សាទំលាប់របស់អ្នក។ ចូលគេងតាមពេលវេលាធម្មតា។ ព្យា​យាមញ៉ាំតាមពេលវេលា។ ជា​លទ្ធផល ខ្លួនប្រាណរបស់អ្នកនឹងអរគុណអ្នក។

Exercise
• លំហាត់ប្រាណ
សំរាប់មនុស្សពាក់កណ្តាលប្រទេស នេះប្រហែលជារឿងលំបាកមួយ ប៉ុន្តែខ្លួនប្រាណរបស់អ្នក​ត្រូវការធ្វើការ​ងាររបស់​វា​។ វាអាចអ្វីដែលធម្មតាមួយដូចជាការដើរដ៏មានកំលាំង ប៉ុន្តែការធ្វើអោយឈាមរបស់អ្នករត់, ការស្រូបយកខ្យល់បរិសុទ្ធ អាច​កាត់​បន្ថយភាពស្មុគស្មាញរបស់អ្នកបានមួយកំរិតដែរ។ កុំអោយ​ភាព​ស្មុគ​ស្មាញ​របស់​អ្នកកើន​ឡើង​ដល់​កំរិត​មួយ​ដែល​ ធ្វើអោយអ្នកចង់ចេញទៅហាត់ប្រាណអោយសោះ។

holiday_1426842c
• ដេកមួយស្របក់
យើងកំរដេកមួយស្របក់ណាស់ ហើយនៅពេលដែលយើងធ្វើវា ជានិច្ចកាលយើងមានអារម្មណ៍​ថា​ខ្លួន​ឯង​មាន​កំ​ហុស​។ ប៉ុន្តែសូម្បីតែ​CEOរបស់Thomas Nelson លោកMichael Hyatt ក៏យលើស្របថា​ការដេកមួយ​ស្របក់នៅ​ពេលថ្ងៃគឺ​មាន​សារៈ​សំខាន់ណាស់ ហើយនៅក្នុងករណីខ្លះវាត្រូវការជាចាំបាច់។ នៅពេលដែលរាងកាយរបស់អ្នកអស់កំលាំង ចូរសំរាក​ទៅ។ ហើយវាមិនចាំបាច់ជាការដេកដ៏ពេញលេញនោះទេ។ សូម្បីតែប៉ុន្មាន​នាទីជាមួយនឹង​ការបិទភ្នែក​របស់​អ្នក​ក៏​ អាចធ្វើអោយមានការផ្លាស់ប្តូរទាំងស្រុងសំរាប់រាងកាយ​របស់​អ្នក​បាន​ផងដែរ។

shutterstock_56982940
• ធ្វើអ្វីមួយសំរាប់ខ្លួនឯង
វិស្សមកាលមិនមែនគ្រាន់តែសំរាប់អ្នកដទៃនោះទេ។ វាក៏ជាឪកាស និងភ័ព្វសំណាងមួយសំរាប់អ្នកដើម្បីសំរាកដែរ។ អ្នក​ត្រូវការធ្វើអ្វីម្យ៉ាងសំរាប់ខ្លួនឯង។ ត្រូវចងចាំថា វិស្សមកាលគឺមានន័យថាពេលវេលានៃការសប្បាយ, មិត្តភាព និងគ្រួ​សារ។ អ្នកនឹងមានពេលវេលាលំបាកក្នុងការរីករាយជាមួយរឿងទាំង3យ៉ាងនេះ ប្រសិន​អ្វីដែលអ្នក​មាននោះ​គឺ​ភាព​ស្មុគស្មាញនៅក្នុងខ្លួន។ ត្រូវបង្កើតនូវការប្តេជ្ញាចិត្តមួយ ហើយ​ឆ្លងកាត់វិ​ស្សមកាលរបស់​អ្នកនៅក្នុង​ឆ្នាំនេះជា​មួយ​នឹង​ ភាពរីករាយដ៏ប្រសើរជាងមុន។

Singles-Holidays

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s