វីធីសាស្រ្ត6​យ៉ាង​​ដើម្បី​យក​ឈ្នះ​ភាព​ភ័យ​ខ្លាច


fear-571x379អ្នកចង់ដើរតាមក្តីស្រមៃរបស់អ្នក។​អ្នកចង់​រស់នៅ​ក្នុងចលនាបទ​ដែល​អ្នក​ដឹង​ថា​អ្នក​សម​នឹង​ទទួល​បាន។​​ត្រឹម​​ត្រូវ​ហើយ ​គឺក្តីស្រ​មៃមួយ ដែល​អ្នក​ខ្លាច​ដោយ​សំ​ងាត់​ក្នុង​ឈោង​ចាប់​យក​។​​ប៉ុន្តែ​មាន​អ្វី​មួយ​មក​ចាប់​អ្នក​ជាប់​។​​ចុះ​ប្រ​សិន​​បើ​យើង​​ប្រាប់​​អ្នក​​ថា​វា​គ្មាន​អ្វី​មក​ចាប់​អ្នក​មិន​អោយ​ទៅ​មុខ​នោះ​?​​​អ្នក​ប្រ​ហែល​ជា​ក្រ​ឡាប់​ភ្នែក​របស់​អ្នក​ហើយ​​មែន​​ទេ?​​​​ប៉ុន្តែ ​នេះ​​ជា​​ការ​ពិត។ វា​គ្មាន​អ្វី​មក​រា​រ៉ាំង​អ្នក​នោះ​ទេ។ អ្នក​អាច​មាន​ជី​វិត​ដែល​អ្នក​ចង់​បាន​​និង​ច្រើន​ជាង​នេះ​ទៀត​​។ ហើយ​នៅ​​ក្នុង​​អត្ថ​បទ​នេះ​អ្នក​នឹ​ង​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា។

1. ស្តាប់បេះដូងរបស់អ្នក
តើអ្នកស្គាល់សំលេងស្រពិចស្រ​ពិលខាងក្នុងនៃចំនេះដឹងដែលអ្នកមានរឺទេ?​ត្រូវហើយ វានឹងណែ​នាំអ្នកទៅកាន់​តំរូវ​ការ​ជី​វិត​របស់អ្នក ប្រសិនបើអ្នកយល់ព្រមស្តាប់វាដោយអស់ពីចិត្ត​បញ្ហានោះគឺសំលេងទាំងនោះគឺតែង​ តែត្រូវរុំព័ទ្ធដោយំ​លេង​​នៃ​ភាពភ័យខ្លាច និងភាពសង្ស័យ។ នៅពេលដែលអ្នកស្ងប់អារម្មណ៍ និងពិតជាស្តាប់វានោះ អ្នកនឹងដឹងថាជំហាន​ណា​​ដែលអ្នកត្រូវដើរហើយ។ វាមិនងាយស្រួលនោះទេ ប៉ុន្តែមនុស្សគ្រប់គ្នាមានinternal guiding mechanism​មួយនោះ​។ នោះគឺមានន័យថារូបអ្នកផងដែរ។ ដូច្នេះប្រើវាទៅ។

overcoming-fear

2. សុខចិត្តដើរឆ្ពោះទៅមុខ
អ្នកត្រូវសុខចិត្តដើរឆ្ពោះទៅមុខ ទោះបីជានៅពេលអ្នកមានអារម្មណ៍ភ័យខ្លាចក៏ដោយ។​អ្នកត្រូវសុខចិត្តចាប់ផ្តើម​ការធ្វើ​ដំ​​ណើរ​របស់​អ្នកមុខពេលដែលអ្នកត្រៀមខ្លួនរួចជាស្រេច។​អ្នកគ្រាន់ ​តែត្រូវចាប់ផ្តើមវាតែប៉ុណ្ណោះ។ប្រសិនបើអ្នកមិន​ដឹង​ ថាត្រូវចាប់ផ្តើមពីកន្លែងណា នោះអ្វីដែលត្រូវធ្វើមិនមែនជាបញ្ហានោះទេ ពីព្រោះផ្លូវទាំងអស់នឹងនាំអ្នកទៅកាន់ទីនោះ។ ហើយប្រសិនបើអ្នកបានដឹងថាអ្នកកំពុងដើរចូលទៅកាន់ផ្លូវខុសហើយ នោះអ្នកត្រូវកែសំរួលវាវិញ។

tight-rope-walker-pink_pop_14115

3. ជំហានដ៏តូច
ភាពភ័យខ្លាចចេញមកនៅពេលដែលអ្នកព្យាយាមធ្វើអ្វីច្រើនហួសពេកនៅក្នុងពេលតែមួយ។ ដូច្នេះអ្នកគួរតែចាប់​ផ្តើមក្តី​ស្រ​​មៃដ៏ធំរបស់អ្នក ពីជំហានដ៏តូចបំផុតបន្តិចម្តងៗ។ បន្ទាប់មកអ្នកនឹង​ដឹងថាអ្នកបាន​រកឃើញជំហាន​ដែលត្រឹមត្រូវ​ជាក់លាក់​ ណាមួយពីព្រោះអ្នកមានអារម្មណ៍ថាវាអាចធ្វើបាន។

How-To-Overcome-Fear

4. Break Free
កត់ចំនាំថាអ្នកមិនមែនជាគំនិតរបស់អ្នកទេ។ អ្នកប្រហែលជាបានគិតពីភាពភ័យខ្លាច ភាពសង្ស័យ និងក្តីបារម្ភ ប៉ុន្តែ​ប្រសិន​​បើអ្នកអាចរក្សាភាពប្រុងប្រយ័ត្ននៅពីក្រោយអ្វីទាំងនេះ នោះគំ​និតរបស់​អ្នកនឹង​មិនមាន​ថាមពល​ដដែល​មក​ដល់​រូបអ្នក​ដូចពីមុននោះទេ។ អ្នកមិនមែនជាការរាំទេ អ្នកគឺជាកន្លែងរាំ។ មិនត្រូវភ្លេចរឿងនេះទេ។ រីករាយជាមួយ​ភាព​ភ័យខ្លាច ហើយប្រឈមមុខនឹងនៅក្នុងជីវិតរបស់អ្នក ពីព្រោះថាពួកវាជាអ្វីដែលធ្វើអោយជីវិតមានក្តីរំភើប។

overcoming_fears-254x300

5. បង្កើតថាមពល
បោះទីតាំងរបស់អ្នកនៅពេលបច្ចុប្បន្ន។ ត្រូវធ្វើពុតថាអ្នកមិនមានអតីតកាល រឺក៏អនាគតនោះទេ ពីព្រោះនៅក្នុង​ភាព​ពិត អ្នកមិនមែនបែបនេះទេ។ អ្វីដែលអ្នកមានទាំងអស់គឺពេលបច្ចុប្បន្ននេះហើយ។ ត្រូវកត់សំគាល់ថាអ្វីនៅទីនេះ​ពេល​ឥឡូវនេះ។ ត្រូវប្រយ័ត្នចំពោះសំលេងដែលនៅជុំវិញខ្លួនអ្នក។ អ្នកមានអ្វីគ្រប់យ៉ាង​សំរាប់ធ្វើអោយ​ខ្លួនឯង​សប្បាយ​ចិត្ត​រួច​មកហើយ។ បន្ទាប់មកនៅពេលដែលអ្នកចាប់ផ្តើមប្រតិបត្តិការពីកន្លែងសន្តិភាពនេះ ជីវិតរបស់អ្នកនឹងផ្លាស់ប្តូរ។

Screen-shot-2012-11-19-at-11.33

6. ថ្ងៃធម្មតាដែលល្អឥតខ្ចោះ
ជាចុងក្រោយបង្អស់ ចាប់កាន់ប៊ិចនិងក្រដាស បន្ទាប់មកសរសេរ​ចូលថាតើថ្ងៃ​ធម្មតាដែល​ល្អឥតខ្ចោះ​របស់អ្នក​ដូច​ម្តេច​ខ្លះ។​

Overcoming-fear3

តើអ្នកចង់​នៅ​ជា​មួយ​នរណា?​តើគំ​និតរ​បៀប​ណា​ដែល​អ្នក​ចង់គិត?​តើអ្នកអ្នក​រស់​នៅ​ទីណា?​តើអ្នកចង់​ធ្វើអ្វី​?​​​តើអ្នកចង់ញ៉ាំអ្វី?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s