ហេតុអ្វីបានជាមនុស្សស្រមើស្រមៃទាំងថ្ងៃ


K_RunningAwayរស់នៅក្នុងពិភពស្រមើស្រមៃ
ហេតុ​អ្វីបាន​​​ជា​យើងស្រ​មើស្រ​មៃនៅ​ខណៈ​ពេល​ដែល​យើង​កំ​ពុងរៀន?
ហេតុ​អ្វី​បាន​ជា​យើង​ស្រ​មៃ​ពី​មនុ​ស្ស​ដទៃៗ​ទៀត?
ហេតុ​អ្វី​បាន​ជា​យើង​នឹក​គិត​ថា​ខ្លួន​យើង​ផ្ទាល់​ជា​វីរៈ​បុរស, អ្នក​សង្គ្រោះ, រឺតួ​អង្គ​ដ៏​ល្បី​ល្បា​ញ?
ខួ​រ​ក្បាលរ​បស់​​យើង​ត្រូវ​បាន​បង្កើត​ឡើង​មក​យ៉ាង​អស្ចារ្យ។​ វា​អាច​អនុ​ញ្ញាត​អោយ​យើង​ស្រ​មៃ​ថា​យើង​បាន​ទៅ​កាន់​គ្រប់​ទីក​ន្លែង គ្រប់​ពេល និង​ជា​មួយ​នរ​ណា​ម្នាក់​ក៏​បាន។ ​មនុស្ស​ខ្លះ​ជា​ឧ​ទាហរណ៍ ចំ​ណាយ​ពេល​ឥត​ប្រ​យោជន៍​ស្រ​មើ​ស្រ​មៃ​ពី​រឿង​ផ្សេងៗ​គ្នា ចំ​នែក​អ្នក​ខ្លះ​គ្រាន់​តែ​ស្រ​មៃ​ខ្លួន​ឯង​នៅ​ពេល​ដែល​គេ​ធ្វើ​កិច្ច​ការ​ ជាក់​លាក់​ណា​មួយ​ដែល​តំ​រូវ​អោយ​មាន​ការ​ស្មឹង​ស្មាត​ដូច​ជា ពេល​រៀន រឺ​ក៏​ធ្វើ​ការ​ជា​ដើម។

ដូចនេះសំនួរសួរថា ហេតុអ្វីបានជាយើងមិនស្រមើស្រមៃមានលក្ខណៈប្រហាក់ប្រហែលគ្នា?
នេះគឺជា​ហេតុ​ផលដែលមនុស្សស្រមៃទាំងកណ្តាលថ្ងៃ
ខាងក្រោម​នេះ​គឺជាហេតុសាមញ្ញៗបំផុតដែលជំរុញអោយមនុស្សយើងស្រមើស្រមៃ៖
1) ការរំខាននៃផែនការ៖ ពេលខ្លះអ្នកបានឃើញខ្លួនឯងនៅក្នុងស្ថានភាពវង្វេងវង្វាន់ នៅពេល​ដែល​អ្នក​ត្រូវធ្វើ​កិច្ចការ​ជាក់លាក់ណាមួយ ពីព្រោះវាពិតជាសំខាន់ ប៉ុន្តែនៅក្នុងពេលដូចគ្នានោះអ្នកបានដឹងថាវាមិនអាចទ្រាំទ្របាន។

dreams-of-a-fantasy-world-7094
2) ភាពភ័យខ្លាច៖ ឧទាហរណ៍ថាសតិអារម្មណ៍របស់អ្នកជឿថាអ្នកនឹងមិនទទួលបានលទ្ធផលល្អទេ ទោះបីជាអ្នក​ខំ​រៀន​បានល្អយ៉ាងណាក៏ដោយ។ ជាលទ្ធផល នៅក្នុងលក្ខខណ្ខ​នេះអារម្មណ៍របស់​អ្នកនឹងទទួល​ផលប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ។ តើបញ្ហាទាំងនេះអាចដោះស្រាយបានយ៉ាងណា? ជាធម្មតាដោយសារការស្រមើស្រមៃពេញមួយថ្ងៃ អ្នកនឹ​ងមិ​ន​មាន​ពេលវេលាសំរាប់រៀនសូត្រ ហើយនៅពេល​ដែលអ្នកទទួល​បានលទ្ធផល​មិនល្អអ្នក​អាចបន្ទោស​ភាពអស​មត្ថភាព​របស់​ អ្នក​ដែលមិនបានផ្តោតអារម្មណ៍យ៉ាងយកចិត្តទុកដាក់ ជំនួសអោយការស្តីបន្ទោសគំនិតរបស់អ្នក​។

fantasy-world
3) ក្តីស្រមៃដែលមិនបានសំរេច និងគោលដៅដែលមិនអាចជួប៖ មនុស្សភាគច្រើនស្រមៃពីអ្វីដែលពួកគេមិនអាចធ្វើបាននៅក្នុងជីវិតពិតប្រាកដរបស់ខ្លួន។ មួយក្នុងចំ​នោមការ​ប្រើប្រាស់​ដ៏សាមញ្ញនៃការស្រមៃមួយ នោះគឺតំរូវការ​ដែលអ្នកមិនអាច​ធ្វើអោយខ្លួនឯង​សំរេចបំណង​នៅក្នុងពិភព​ពិតបាន​ យ៉ាង​ពេញ​ចិត្តឡើយ។

is-midlife-crisis-for-men-only_edited-1
4) ការរត់គេច៖ នៅពេលដែលការពិតក្លាយជាលំបាកខ្លាំងក្នុងការរ៉ាប់រង មនុស្សជាច្រើនបានគេចខ្លួន​ចូលទៅកាន់​ភាព​ស្រ​មើស្រមៃ ដើម្បីអោយខ្លួនមានអារម្មណ៍ប្រសើរ។ ហេតុដូចនេះ​ហើយបាន​ជាមនុស្ស​ទាំងនោះ​ស្រមើស្រ​មៃជាប្រ​ចាំ​ ក្រោយពេលដែលពួកគេឆ្លងកាត់ការបរាជ័យដ៏ធ្ងន់ធ្ងរ។

តើ​ការ​ស្រមើស្រ​ មៃពិតជាអាចជួយអ្នកបានទេ? នៅក្នុងលក្ខខណ្ខភាគច្រើនវាមិនមានប្រយោជន៍​ទាល់​តែសោះ។ តាមការពិតការស្រមើស្រ​មៃអាចធ្វើអោយមានការខូចខាតជាងផ្តល់ផលល្អ ​នៅខ​ណៈ​ពេលដែល។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s