Mark Zuckerberg


ម៉ាក ហ្សាក់គឺប៊ឺក (Mark Elliot Zuckerberg) ជាវិស្វករ កម្មវិធីកុំព្យូទ័រ និងសហគ្រិនវ័យក្មេងអាមេរិច មួយ​រូប។ ម៉ាក ជាសហស្ថាបនិក ម្នាក់ នៃគេហទំព័រ បណ្តាញសង្គម FACEBOOK។ សព្វថ្ងៃគាត់ជា ប្រធាន ក្រុមហ៊ុន និង​ជា នាយកប្រតិបត្តិរបស់ នៃគេហទំព័រនេះ។ មកទល់ ឆ្នាំ ២០១១ ក្នុងវ័យ ២៧ឆ្នាំ ម៉ាក មានទ្រព្យ​សម្បត្តិ​សរុប គិតជា ទឹកប្រាក់ ប្រមាណ ១៧,៥ កោដិដុល្លារអាមេរិច។

សាវតាគ្រួសារ

ម៉ាក កើតនៅថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ១៩៨៤ នៅទីក្រុងញូយ៉ក។ ម៉ាក មានឪពុកឈ្មោះ Edward Zuckerberg ជាទន្តបណ្ឌិត និង ម្តាយឈ្មោះ Karen Zuckerberg ជាគ្រូពេទ្យរោគចិត្តសាស្រ្ត។ ម៉ាក មាន បងប្អូនស្រី ៣នាក់ គឺ Randi, Donna, និង Arielle។

អាជីពអភិវឌ្ឍកម្មវិធីកុំព្យូទ័រ

គ្រាដំបូង

ម៉ាកចាប់ផ្តើមរៀនផលិតកម្មវិធីកុំព្យូទ័រតាំងពីរៀននៅ មធ្យមសិក្សាបឋមភូមិម៉្លេះ។ ឪពុកគាត់​បានជួល គ្រូបង្រៀនឯកជនម្នាក់ឲ្យគាត់។ គាត់ចូលចិត្ត​ផលិតកម្មវិធី ហ្គេម និង ទំនាក់ទំនង។ ពេលមួយ គាត់បាន​បង្កើត កម្មវិធីមួយសម្រាប់ទាក់ទងជាមួយឪពុក ពីគ្លិនិក ទៅផ្ទះ។  វាជាកម្មវិធី ផ្ញើរសារទំនាក់​ទំនង​ដំបូង របស់ AOL នៅពេលក្រោយមក។
នៅពេលរៀនដល់មធ្យមសិក្សាទុតិយភូមិ ម៉ាកបានបង្កើតកម្មវិធីសម្រាប់ចាក់បទចម្រៀង មាន​ឈ្មោះថា  Synapse Media Player ក្រោមឈ្មោះក្រុមហ៊ុន  Intelligent Media Group។ ក្រុមហ៊ុន AOL ព្យាយាមទិញកម្មវិធីនេះ និង ព្យាយាម ផ្តល់ការងារមួយឲ្យទៅគាត់ ប៉ុន្តែគាត់បានជ្រើស​រើស​ការសិក្សានៅសាកលវិទ្យាល័យ Harvard ជំនួសវិញ។

ការសិក្សានៅ Harvard

គាត់សិក្សាមុខវិជ្ជា ចិត្តសាស្រ្ត និង វិទ្យាសាស្រ្តកុំព្យូទ័រ។ នៅពេលសិក្សាឆ្នាំទី ២ គាត់បានបង្កើត កម្មវិធីមួយ ឈ្មោះ CourseMatch ដែលអាចឲ្យនិសិ្សតជ្រើសរើសមុខវិជ្ជាដោយខ្លួនឯង និងបង្កើត​ក្រុមសម្រាប់​សិក្សាបាន។ ក្រោយមកទៀត គាត់បានបង្កើតកម្មវិធីមួយទៀត មានឈ្មោះថា Facemash ដែល អាចឲ្យអ្នកប្រើជ្រើសរើសមនុស្សដែលគេពេញចិត្តតាមរយៈរូបថត។ កម្មវិធីនេះ បានរីករាលដាល យ៉ាងឆាប់ ក្នុងចំណោមនិស្សិត ដែលធ្វើ Server នៃសាកលវិទ្យាល័យ ទទួល​ព័ត៌មានច្រើនលើសលប់ ដែលបង្ក​ឲ្យមាន​ការរាំងស្ទះដល់ការប្រើអ៊ីនធើណិតជាទូទៅ។ កម្មវិធីនេះ ក៏ត្រូវបញ្ឈប់ឲ្យប្រើ។ ម្យ៉ាងទៀតក៏មាន ការរិះគន់ពីនិស្សិតមួយចំនួន អំពីការដាក់រូបភាពរបស់​ពួក​គេដោយគ្មានការអនុញ្ញាត។ ម៉ាក បាន​ធ្វើការសុំទោសជាសាធារណៈ។ ទោះបីជាយ៉ាងនេះក្តី ក៏​មាននិស្សិតមួយចំនួន បានស្នើ ឲ្យ​សាកល​វិទ្យាល័យបង្កើតកម្មវិធីស្រដៀងនេះ ដែលអាចឲ្យ​ពួក​គេដាក់រូបភាព និងព័ត៌មាន សម្រាប់​ទាក់ទង​បាន។ ពេលនោះ ម៉ាក ប្តេជ្ញា ថានឹងបង្កើត​កម្មវិធី​មួយ បើ​សាកល​វិទ្យាល័យ មិនធ្វើតាមសំណើរ។

ការបង្កើត Facebook

៣ខែ បន្ទាប់ពីការផ្អាកកម្មវិធី Facemash ម៉ាក បានដាក់ ឲ្យប្រើ លើក ដំបូងនៅគេហទំព័រ Facebook នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០០៤ ពីបន្ទប់ អន្តេវេសិកដ្ឋានរបស់គាត់។ ម៉ាក និង សហការីរបស់គាត់ ដំបូងឡើយ ជំរុញការប្រើប្រាស់ កម្មវិធីក្នុងចំណោមនិស្សិត នៅ​តាម​បណ្តាសាកល​វិទ្យាល័យ​នានា ។ នៅពាក់កណ្តាលឆ្នាំ២០០៤ ក្រោយពីគាត់ និងមិត្តភក្តិផ្លាស់ ទៅនៅ រដ្ឋកាលីហ្វរនី ពួកគេបាន ជួលផ្ទះតូចមួយ ធ្វើជា​ការិយាល័យ។ ក្រោយមក ពួកគេបានជួបជាមួយនឹង វិនិយោគិន ម្នាក់ គឺ​លោក Peter Thiel ដែល​ជាអ្នកបានបោះទុន វិនិយោគពង្រីកកម្មវិធីនេះ។ គួរកត់សម្គាល់ថា មាន​ក្រុមហ៊ុនជាច្រើន បានតាម​ព្យាយាមទិញ Facebook ផងដែរ។
វត្ថុបំណងនៃ Facebook ដែលគាត់បានស្រមៃនោះ គឺធ្វើឲ្យពិភពលោកបើកចំហរឡើង។ ក្តីស្រមៃ ចង់សម្រេចបេសកម្មនេះ ជាមូលហេតុមួយ ដែលនាំឲ្យគាត់ មិនព្រមលក់ Facebook ទៅឲ្យ សាជីវកម្ម ធំៗដែលព្យាយាមទិញ។  មកដល់ខែកក្កដា ឆ្នាំ ២០០៧ គាត់បានអះអាងថា ចំនួន​អ្នកប្រើ Facebook បានកើនដល់ ៥០០ លាន​គណនី។

មនុជប្រេមភាព (ស្នេហាមនុស្សជាតិ)

នៅឆ្នាំ ២០១០ ម៉ាក បានឧបត្ថម្ភ ប្រាក់ ១០០ លាន ដុល្លារ ទៅ សាលា Newark Public School នៅរដ្ឋ ញូជឺស៊ី។ នៅខែធ្នូ ២០១០ ម៉ាក ហ្សាក់គឺប៊ឺក, ប៊ីល ហ្គេត, និង វិនិយោគិន វ៉ារិន បុហ្វហ្វិត (Warren Buffet) បានចុះហត្ថលេខាលើកិច្ច សន្យាមួយ មានឈ្មោះថា “Giving Pledge” មានន័យថា “ការ​សន្យាឲ្យ” ដែលចែងថា ពួកគេសន្យានឹង​បរិច្ចាគ ទ្រព្យសម្បត្តិ ៥០% ទៅឲ្យផ្នែកមនុស្សធម៌ ក្នុង កំឡុងពេល​រស់នៅ និង គៀងគរអ្នកមាន​ទ្រព្យដទៃឲ្យបរិច្ចាគ​ទ្រព្យ ៥០% ឬ ក៏ច្រើនជាងនេះ ទៅផ្នែកសប្បុរសធម៌។

កាទទួលស្គាល់ និង​កិត្តិនាម

ម៉ាក បានជាប់ ជាមនុស្ស​ឆ្នើម ឆ្នាំ ២០១០ របស់​ទស្សនាវដ្តី Times  របស់អាមេរិច៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s