កម្មវិធី SnapPea សម្រាប់​ត្រួត​ពិនិត្យ Android device តាម​កុំព្យូទ័រ


កម្មវិធី SnapPea សម្រាប់​ត្រួត​ពិនិត្យ Android device តាម​កុំព្យូទ័រ Trackback

ផ្សាយ​ក្នុង​ផ្នែក​ គន្លឹះខ្លីៗ ដោយ chhun.hour កាលពី 90 days ago One Comment

ប្រិយមិត្ត ​ប្រហែល​ធ្លាប់​បាន​ស្គាល់​រួច​មក​ហើយ​នូវ​កម្មវិធី​សម្រាប់​ត្រួត​ពិនិត្យ​ ឯកសារ​ដែល​មាន​នៅ​លើ smartphone/tablet ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Anodroid ដូច​ជា “91 PC suite”, MobileGo និង Kies ជា​ដើម។ កម្មវិធី​ទាំង​នេះ​មាន​អត្ថប្រយោជន៍​គឺ​បាន​ផ្ដល់​លក្ខណៈ​ងាយស្រួល​ដល់​អ្នក ​ប្រើ​អាច​គ្រប់គ្រង​សកម្មភាព​ផ្សេងៗ​ដូច​ជា delete, update, backup/restore ទៅ​លើ Contact, Text Message, Apps, Music, Picture និង Video នៅ​លើ​ទូរស័ព្ទ​ប្រើ Android OS បាន។ រីឯ​ទំព័រ​នេះ Sabay សូម​លើក​យក​កម្មវិធី​ថ្មី​មួយ​ទៀត​ដែល​មាន​លក្ខណៈ​គ្រប់គ្រង​ដូច​គ្នា​នឹង​ កម្មវិធី​ខាង​លើ មាន​ឈ្មោះ​ថា SnapPea មក​បង្ហាញ​ជូន​អំពី​ការ​ប្រើប្រាស់​ជា​មួយ Samsung Galaxy S III។

-ដំបូង​ត្រូវ​ដំឡើង​កម្មវិធី SnapPea នេះ​ចូល​ទៅ​ម៉ាស៊ីន​កុំព្យូទ័រ​ជា​មុន​សិន តែ​ប្រសិន​ពុំ​ទាន់​មាន​ប្រិយមិត្ត​អាច​ចុច​ត្រង់​នេះ​ដើម្បី​ទាញ​យក។
-ក្រោយ​ពី​ដំឡើង​រួច សូម​ភ្ជាប់ Galaxy S III របស់​អ្នក​តាម​ខ្សែ USB។  (ចំណាំ៖ មុន​នឹង​ភ្ជាប់​ទៅ​កាន់​ទូរស័ព្ទ ត្រូវ enable មុខងារ USB debugging ជា​មុន​សិន។ ឧទាហរណ៍៖ នៅ​លើ Galaxy S III ត្រូវ​ចូល​ទៅ Setting → Developer options រួច​ធីក​ទៅ​លើ​ឃ្លា “USB debugging”)

-ក្រោយ ​ពី​ភ្ជាប់​ហើយ យើង​នឹង​ឃើញ​មាន​ផ្ទាំង​កម្មវិធី SnapPea នៅ​លើ​កុំព្យូទ័រ​បង្ហាញ​រូប​ផ្ទៃ​អេក្រង់ (screen) របស់​ទូរស័ព្ទ​ដែល​បាន​ភ្ជាប់​។ យើង​ក៏​អាច​ភ្ជាប់​កម្មវិធី​នេះ​ប្រើ​បាន​តាមរយៈ Wi-Fi បាន​ផងដែរ តែ​ត្រូវ​ឲ្យ​កុំព្យូទ័រ និង smartphone/tablet ផ្ជាប់​ទៅ​ Network ដូច​គ្នា។

-នៅ​ពេល​នេះ យើង​អាច​បញ្ជា​គ្រប់គ្រងទៅ​លើឯកសារ​ទាំង​អស់​ដែល​មាន​នៅ​លើ​​ឧបករណ៍​ smartphone/tablet បាន​ហើយ​ដែល​មាន​ដូច​ជា៖

-ប្លុក Welcome៖ អាច​ឲ្យ​យើង backup/restore ដូច​ជា (Contacts, Text messages, Call history និង Apps) បាន ដោយ​ចុច​លើប៊ូតុង Backup -> Continue -> Next -> start backup។

-ប្លុក Contacts៖ សម្រាប់​គ្រប់គ្រង​ទៅ​លើ​បញ្ជីឈ្មោះទូរស័ព្ទ (លុប, កែប្រែ និង បន្ថែម) បាន។

-ប្លុក Text messages៖ គ្រប់គ្រងលើ សារ ចេញ/ចូល ដូចជា (​ផ្ញើរសារចេញ, បើកមើលសារ​ចាស់ៗ)។

-ប្លុក Apps៖ សម្រាប់គ្រប់គ្រងលើ​កម្មវិធីដូច​ជា (install, uninstall, export ធ្វើ​ជា​ប្រភេទឯកសារ “apk” សម្រាប់ដំឡើង​ប្រើ​នៅ​ពេល​ក្រោយបាន និង Move to SD card សម្រាប់​ប្ដូរទីតាំងកម្មវិធី​ពីមេម៉ូរីម៉ាស៊ីន ទៅ​ក្នុង​មេម៉ូរីកាតវិញ)។ (ចំណាំ៖ កម្មវិធី​ខ្លះមិនដំណើរការ​នៅ​លើ MemoryCard ទេ)។

-ប្លុក Music៖ មាន​ដូច​ជា (Import ​song សម្រាប់បន្ថែម​បទ​ចម្រៀង​ចូល, Delete សម្រាប់​លុបចេញ, Export សម្រាប់​ចម្លង​បទ​ចម្រៀង​ចេញ និង Set ringtone សម្រាប់​កំណត់​សំឡេង​រោទិ៍​ )។

-ប្លុក Picture៖ គ្រប់គ្រងដូចជា បន្ថែមរូបភាព, លុប, ចម្លង​ចេញ និង​អាច​ឲ្យ​វាបង្ហាញ​រូបភាព​ម្ដងមួយៗ(slideshow)។

-ប្លុក Videos៖ ផ្ទុក​នូវ​វីដេអូដែលដែល​គេ​អា​ច​បើក​មើល, ​អាច​បន្ថែមវីដេអូ​, លុប និង​ចម្លង​ចេញ​បាន​ផង​ដែរ។

-ប្លុក Download៖ មាន “1Mobile Apps និង  Google Play” សម្រាប់រក​មើល​កម្មវិធីដែល​មាន​នៅលើ​ Online Store ហើយ​អាច​ទាញយក​មក​ដំឡើង​នៅ​លើ​ទូរស័ព្ទ​បាន។

សាកល្បង ​ប្រើ​ម្ដងមើល៍ ងាយស្រួលគ្រប់គ្រងអត់? ប្រសិនប្រិយមិត្ត​ស្គាល់កម្មវិធីផ្សេងទៀត ដែល​មានមុខងារ​ដូច​គ្នា​នេះ អាច​ចែករំលែក​តាម​ប្រអប់​ comment ខាង​ក្រោម​បាន។

ប្លែក​ភ្នែក​ជាមួយ Google បាក់​ធ្លាក់​ចុះ, Google អណ្ដែត​ទឹក និង Google បុរាណ

កាល ​ពី​មុន​​លោក​អ្នក​ធ្លាប់​ដឹង​អំពី​គេហទំព័រ​ដែល​មា​នាទី​ដូរ​អក្សរ​របស់ Google ដែល​មាន​ពណ៌​ចម្រុះ​ ឲ្យ​ដូរ​ទៅ​ជា​អក្សរ​ដែល​អ្នក​ចង់​ដាក់ ឧទាហរណ៍​ ឈ្មោះ​របស់​អ្នក​ជា​ដើម។ តែ​លើក​នេះ​ ប្លែក​ជាង​មុន​បន្តិច ដែល​ទាក់ទង​អំពី​ផ្ទាំង​ស្វែង​រក​របស់ Google ដែល​​មាន​លក្ខណៈ​ប្លែក​ភ្នែក គឺ ៖

Google Gravity : គឺ​ជា​ការ​យក​ផ្ទាំង​ស្វែង​រក​របស់ Google ធ្វើ​ឲ្យ​ធ្លាក់​ចុះ​មក​ដី ដែល​មើល​ទៅ​ស្មាន​ថា Google ធ្លាក់​ពី​លើ​មេឃ។ ចំនុច​នេះ​អាច​យក​ទៅ​លង អ្នក​ដែល​ទើប​តែ​ចេះ​ប្រើអ៊ីនធឺណិត ឲ្យ​ឆ្ងល់​បាន។

Google Gravity

Google Underwater : ជា​ការ​លេង​ស្ទីល ដោយ​មាន​ជា​រូប​ទឹក​ និង ​មាន​ត្រី​ហែល​ទៅ​វិញ​ទៅ​មក ហើយ​អក្សរ Google និង​របា​ស្វែង​រក​អណ្ដែត​ទឹក​​។ នេះ​គ្រាន់តែ​ជា​ការ​ច្នៃ​ប្រឌិត​ឲ្យ​ប្លែក​ភ្នែក​តែ​ប៉ុណ្ណោះ។

Google Underwater

Google Terminal : គឺ​ជា​ស្ទីល Google ដែល​មាន​រូបរាង​ជា ប្រព័ន្ធ​ដំណើរការ​ពី​សម័យ​មិន​ទាន់មាន Windows គឺ​ជំនាន់ DOS។ ដោយ​ប្រើ​ជា​ពាក្យ​បញ្ជារ​តាម​រយៈ​ក្ដារចុច និង​អក្សរ​មាន​ពណ៌​ផ្សេងៗ​ជាមួយ​ផ្ទៃ​ខ្មៅ។ គិតៗ​ទៅ​បើ​សិន​ជា​គ្រប់​កម្មវិធី​ប្រើប្រាស់​ក្នុង​កុំព្យូទ័រ​មាន​លក្ខណៈ​ បែប ternimal ប្រហែល​ជា​មិន​មាន​គេ​ចាប់​អារម្មណ៍​ប្រើ​ទេ។

Google Terminal

ខាង​លើ​គ្រាន់តែ​ជា​​គេហទំព័រ​ដែល​គេ​ប្រឌិត​ឲ្យ​មាន​ភាព​ប្លែក​ភ្នែក​តែ​ ប៉ុណ្ណោះ មិន​ជា​បាន​ការ​អ្វី​ទេ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s