ផ្លែឈើស្រស់ៗគួរឲ្យចង់ឆី


ផ្លែ​ឈើ​មិន​ ត្រឹមតែ​នាំ​មក​នូវ​សុខភាព​​​រឹង​មាំ​​សម្រាប់​រូប​អ្នក​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​អាច​ឆ្លុះ​បញ្ចាំង​ពី​និស្ស័យ​ចិត្ត​គំនិត​របស់​អ្នក​ផង​ដែរ ។ អ្នក​ចូលចិត្ត​ផ្លែ​ឈើ អ្វី​ជាងគេ​​ ចូរ​​ផ្ទៀង​ផ្ទាត់​ការ​បកស្រាយ​​ខាងក្រោម​មើល​ តើ​វា​ត្រូវ​នឹង​និស្ស័យ​ចិត្ត​គំនិត​របស់​អ្នក​មែន​ទេ​?

– ផ្លែ​ក្រូច
អ្នក​ជាម​មនុស្ស​មិន​សប្បាយ​រីករាយ​បំផុត​ទេ គឺ​សោក​សៅ​បំផុត​តែ​ម្ដង ។ អ្នកជា​មនុស្ស​មាន​លក្ខណៈ ប្រាកដ​​និយម​ម​ យក​ចិត្ត​ទុកដាក់​លើ​អ្វី​មួយ​យ៉ាង​ពិត​ប្រាកដ ។ បើ​អ្នក​សម្រេច​ចិត្ត​ថា​ធ្វើ​អ្វី​មួយ​ហើយ អ្នក​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​ប្រសើរ​បំផុត ។ ទស្សនៈ គតិ​ប្រចាំ​គំនិត​របស់​អ្នក​ បើ​ធ្វើ​គឺ​ត្រូវ​តែ​ធ្វើ​ ហើយ​យ​​បើ​មិន​ធ្វើ​គឺ​អត់​តែ​ម្ដង (All or Nothing) ។ បើ​អ្នក​រាប់​អាន​នរណា​ គឺ​រាប់​អាន​ដោយ​ស្មោះ​ស្ម័គ្រ​ ។ ដូច​គ្នា​ដែរ​នៅ​ក្នុង​សេចក្ដី​ស្នេហា ប្រសិន​ជា​អ្នក​ស្រលាញ់​នរណា​ហើយ គឺ​ស្រលាញ់​ងប់ងុល​ដូច​ពាក្យ​ស្លោក​ថា «​ស្នេហា​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​ភ្នែក​» អ៊ីចឹង ។

Strawberries– ផ្លែ​ស្រ្ត​បឺររី
អ្នក​ជា​មនុស្ស​សប្បាយ​រីករាយ​ មាន​មិត្ត​ភក្តិ​រយីង​រយោង (អត់​មិត្ត​មិន​បាន) និង​ដង្ហោយ​រក​សេចក្ដី​សុខ​មក​ឲ្យ​ខ្លួន​ឯង ។ អ្នកជា​មនុស្ស​ការ​និយម​ល្អ ឬ​មាន​ទំនោរ​ទៅ​រក​ការ​និយម​អ្វី​ដែល​ទំនើប​​ស្កឹមស្កៃ​ទៀត​ផង ។ ហើយ​បើ​ហៅ​អ្នក​ថា​ជា មនុស្ស​សម្ភារៈ​និយម​ក៏​មិន​​ខុស​ដែរ ។ អ្នក​យក​ចិត្ត​ទុកដាក់​ចំពោះ​មុខ​មាត់​ខ្លួន​ឯង​ខ្លាំង​ណាស់ ហើយ​មិន​ដែល​ខ្វល់​ចំពោះ​ការ​ចំណាយ​លើ​សម្រស់​ឡើយ ។ គួរ​ឲ្យ​ចម្លែក​ក្នុង​ខណៈ​ស្រី ស្របឺររី​គឺ​ជា​អ្នក​ចូល​ចិត្ត​សម្អិត​សម្អាង​ តែ​នាង​មិន​ចាំ​បាច់​មាន​សង្សារ​ដែល​សម្អាង​កាយ​ស្អាត​បាត​ជានិច្ច​ឡើយ ។ សម្រាប់​រូប​នាង​ត្រូវ​តែ​សម្អាង​ខ្លួន​ឲ្យ​ស្អាត​ភ្លឹង តែ​ជួន​កាល​ទៅ​បណ្ដើរ​ជា​មួយ​បុរស​រយីក​រយាក​ទៅ​វិញ ។

– ផ្លែ​ចេក​          images
អ្នក​ជា​មនុស្ស​មាន​ថាមពល​ខ្លាំង ណាស់ ហើយ​ជា​មនុស្ស​ពោរពេញ​ដោយ​សកម្មភាព​មិន​ចេះ​នៅ​ស្ងៀម ទៀត​ផង ។ អ្នក​ចូល​ចិត្ត​ធ្វើ​ឲ្យ​ខ្លួន​ឯង​លេច​ធ្លោ​ក្នុង​ពិធី​ជប់​លាង​ ឬ​ពិធី​បុណ្យ​ទាន​ផ្សេងៗ ។ អ្នក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ក្រសែភ្នែក​អ្នក​ដទៃ​ដែល​គយគន់​មក​កាន់​អ្នក អ្នក​ចេះ​រៀប​ចំ​ឬក​ពា​យ៉ាង​​ល្អ អ្នក​នឹង​មិន​រវីរវល់​ឬ​បណ្ដែត​បណ្ដោយ​ប្រគល់​ចិត្ត​ថ្លើម​ឲ្យ​នរណា​ងាយ​ៗ​​ ឡើយ ។ ប្រសិន​បើ​អ្នក​មាន​គូរ​ស្នេហ៍​រួចហើយ​ អ្នក​នឹង​មាន​ភក្ដី​ភាព​ចំពោះ​គេ​យ៉ាង​គួរ​ឲ្យ​ស្ងើច​សរសើរ ។

Watermelon

– ផ្លែ​ឪឡឹក​
អ្នក​ជា​មនុស្ស​ស្វាហាប់​អង់​អាច​វាង​វៃ មិន​ចេះ​នៅ​ស្ងៀម ។ អ្នក​នឹង​ធុញ​ថប់​នៅ​មិន​សុខ​ ប្រសិន​បើ​នៅ​ទំនេរ​គ្មាន​​អ្វី​ធ្វើ ។ អ្នក​ជា​មនុស្ស​ពូកែ​វិភាគ​រឿង​រ៉ាវ​ជីវិត និង ស្នេហា​យ៉ាង​ល្អ ហើយ​អ្នក​គឺ​ជា​មនុស្ស​ប្រកប​ដោយ​សញ្ជាតិ​ញាណ​នៃ​ការ​ធ្វើ អ្វីៗ​ល្អ​ប្រសើរ​នៅ​គ្រប់​ស្ថានការណ៍ ។

 – ផ្លែ​ប៉ម              eating-apples-extended-lifespan-test-animals-10-per-cent_183
​អ្នក​ជា​មនុស្ស​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ មាន​ក្ដី​​ប្រាថ្នា​​ខ្ពង់​ខ្ពស់ និង​ខិត​ខំ​ព្យាយាម​ធ្វើ​ការ​ជាទី​បំផុត ។ គ្មាន​នរណា​ម្នាក់​អាច​ដើរ​​ខ្សែ​​លើ​​រូប​អ្នក​ដោយ​ងាយ​​ៗ​ឡើយ​ៗ ។​ អ្នក​យក​ចិត្ត​ទុក​ដាក់​និង​ចំណាយ​កម្លាំង​ចិត្ត​ និង​កម្លាំង​កាយ​ទៅ​លើ​ការងារ​ក្នុង​​ការ​ទទួល​ខុស​ត្រូវ​អស់​ពី​លទ្ធភាព​ ។ តែ​នៅ​ក្នុង​រឿង​ស្នេហា​វិញ អ្នក​បែរ​ជា​មិន​សូវ​ចាប់​អារម្មណ៍​សោះ គ្រាន់​តែ​ចូល​ចិត្ត​បណ្ដែត​បណ្ដោយ​ចិត្ត​មនុស្ស​ដោយ​ងាយ​ៗ ។

401cheery  – ផ្លែ​ឆឺររី
អ្នក​ជា​មនុស្ស​មាន​របៀប​រៀបរយ​ មាន​លក្ខណៈ​រ៉ូមែន​ទិក ចូល​ចិត្ត​លេង​សើច​ តែ​ជួន​កាល​ក៏​ត្រង់​ពេក​រហូត​តាម​មិន​ទាន់​គេ​ឯង ។ អ្នក​ចូល​ចិត្ត​អាន​ប្រលោម​លោក​ស្នេហា​ និង​ចូល​ចិត្ត​ភាព​យន្ត​ដែល​មាន​ស្នេហា​ផ្អែម​ល្ហែម ។ អ្នក​ចូល​ចិត្ត​រាត្រី​ចន្ទ្រ​ពេញ​បរមី ។ អ្ហូ! យើង​សូម​ជម្រាប​ប្រាប់​ថា អ្នក​រំអួយ​ទៀត​ផង ។ ហើយ​ដោយ​សារ​តែ​លក្ខណៈ​នេះ​ឯង ទើប​ធ្វើ​ឲ្យ​មនុស្ស​ភេទ​ផ្ទុយ​គ្នា​ចង់​យក​ខ្លួន​មក​ក្បែរ​ដើម្បី​កៀកកើយ​ និង ការពារ​អ្នក ។ លក្ខណៈ​រំអួយ​នេះ​សម្រាប់​មនុស្ស​ស្រី​ជា​មន្ត​ស្នេហ៍​ទាក់​ទាញ ម៉្យាង ប៉ុន្តែ​បើ​មនុស្ស​ប្រុស​វិញ​គេ​ថា​ញី​ជាក់​ជា​មិន​ខាន ។

grape– ផ្លែ​ទំពាំង​បាយ​ជូរ
អ្នក​គឺ​ជា​មនុស្ស​ពិបាក​​ទស្សន៏​​ទាយ​ចិត្ត ព្រោះ​ស្រា​ទំពាំង​បាយ​ជូរ​ទាំង​អស់​ពូកែ​បិទ​បាំង​អារម្មណ៍​ខ្លាំង​ណាស់ ។ អ្នក​មិ​ន​ងាយ​ឲ្យ​នរណា​ដឹង​ថា​អ្នក​កំពុង​គិត​ ឬ​កំពុង​មាន​អារម្មណ៍​ពិត​ប្រាកដ​យ៉ាង​ណា​ឡើយ ។ អ្នក​ជា មនុស្ស​ចូល​ចិត្ត​គិត​ត្រិះ​រិះ​ពិចារណា និង​ចូលចិត្ត​ការ​សន្ទនា​មិន​ចេះ​ធុញ​ទ្រាន់ ។ ប្រសិន​បើ​អ្នក​ស្ថិត​នៅ​ក្នុង​អារម្មណ៍​រីករាយ​ អ្នក​នឹង​សប្បាយ​រីករាយ​ជាមួយ​មិត្ត​ភក្តិ​ពេញ​ទំហឹង (គឺ​មាន​តែ​ពេល​នេះ​ហើយ​ដែល​អ្នក​សម្តែង​ចេញ​នូវ​អារម្មណ៏​ពិត​ប្រាកដ) ។ នៅ​ក្នុង​រឿង​ស្នេហា​ អ្នក​គឺ​ជា​មនុស្ស​ទន់​ភ្លន់ ល្អិតល្អន់ គួរ​ឲ្យ​ចង់​ថ្នាក់ថ្នម ។

pear-fruit

​-ផ្លែ​ប៉ែរ
អ្នក​ជា​មនុស្ស​ដែល​ពោរពេញ​ទៅ​ដោយ​ក្ដី​អំណត់​អត់​ធន់ ស្មោះ​ត្រង់​ និង​ភាគ​ច្រើន​មាន​អារម្មណ៍​ល្អ ។ អ្នក​ចូល​ចិត្ត​រាប់​អាន​ និង ចងក្រង​ចំណង​មិត្តភាព​ជា​មួយ​មនុស្ស​ទូទៅ និង​ជា​បុគ្គល​ដែល​មិត្តភ័ក្ដិ​ស្រលាញ់​ចូល​ចិត្ត​គ្រប់​គ្នា​ ។​ ថ្វី​បើ​អ្នក​មាន​ក្ដៅ​ច្រើន តែ​នៅ​ក្នុង​ចិត្ត​ពិត​ប្រាកដ​របស់​អ្នក​បែរ​ជា​ស្វែង​រក​ស្នេហ៍​បរិសុទ្ធ​ តែ​មួយ​ប៉ុណ្ណោះ ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s