ការ​ប្រើ​ប៉ឹង​នា​សម័យ​បុរេ​ប្រវត្តិសាស្រ្ត


ការ​ប្រើ​ប៉ឹង​នា​សម័យ​បុរេ​ប្រវត្តិសាស្រ្ត

ដូច ​ពោល​ខាងលើការ​ស្លៀក​ប៉ឹង​របស់​ជនជាតិ​ ខ្មែរលើ​បានបង្ហាញ​ឱ្យដឹង​តាមរយៈ​ឯកសារ​ជាច្រើន​ថា មានអាយុកាល​រាប់ពាន់​ឆ្នាំ​មកហើយដែលជា​ការឆ្លុះបញ្ចាំង​ឱ្យដឹងថាភាពចំណាស់​ នៃ​ប្រពៃណី​ស្លៀក​ប៉ឹង​មិន​ចាញ់​ជនជាតិឯទៀតៗឡើយ ។

Prehistory beung.jpg

តាមរយៈ​ភស្តុតាង​រូបភាព និង​ឯកសារ​ជាច្រើន​នាពេលថ្មីៗនេះ​ទៀត​បានបញ្ជាក់​ឱ្យដឹងថា ប្រពៃណី​ស្លៀក​ប៉ឹង​របស់​ជនជាតិ ខ្មែរ​ត្រូវបាន​សំអាង​លើ​គំនូរ​ពណ៌នា​កាលពី​សម័យ​លោហធាតុ​ដែល​គេ​បាន​រកឃើញ​ នៅក្នុង​ខេត្ត​នគររាជ​សីមា​នៃ​ប្រទេស​ថៃ​សព្វថ្ងៃនេះ រួមទាំង​ចម្លាក់​ធ្វើ​អំពី​សំរឹទ្ធ​នៅក្នុង​ប្រទេស​ខ្មែរ​យើង​ផងដែរ ។

ភស្តុតាង​ខាង​បុរាណវត្ថុវិទ្យា​ទាំងអស់នេះត្រូវបាន​ចាត់ទុកថា​ជា​ សមិទ្ធផល​ សង្គម​ខ្មែរ​បុរាណ ។ ការ​ស្លៀក​ប៉ឹង​របស់​ជនជាតិ ខ្មែរ​យើង​មាន​អាយុកាល​តម​ក​ប្រមាណ​ជាង ២៥០០ ឆ្នាំ​មកហើយ ។ ឯកសារ និង​ភស្តុតាង​ចំពោះ​ការ​ស្លៀក​ប៉ឹង​នេះ គេ​ក៏បាន​យក​ចម្លាក់ ​សំរឹទ្ធតូចៗចំនួន ៣ ដែល​លោក ដាំ ឈឿន បានឃើញ​នៅ​ភូមិ​ព្រីង​ទុំ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពី​ឆ្នាំ ១៩៦៩ មក​ធ្វើ​ការសិក្សា​បន្ថែមទៀត ។

ដោយឡែកនៅតាម​ឯកសារ​រូបភាព​សម័យ​អាណានិគម​បារាំង​បានឱ្យដឹងថា សូម្បី​ប្រជាជន​ក្រីក្រ​អំឡុង​ស.វ​ទី ១៩ និង​ដើម​ស.វ​ទី ២០ ក៏​ពួកគេ​នៅ​បន្ត​ស្លៀក​ប៉ឹង​ដូចជា​សម័យ​រាប់ពាន់​ឆ្នាំកន្លងមក​ហើយ​ដែរ ។ តាម​ឯកសារ​ស្រាវជ្រាវ​បានធ្វើឱ្យ​យើង​ដឹង​បន្ថែម ទៀតថា មានតែ​ជនជាតិខ្មែរ​យើង​ទេ ដែលមាន​ភាពចំណាស់​ជាងគេ​ក្នុងការ​ស្លៀក​ប៉ឹង​នេះ ។ រីឯ​ជនជាតិ​ថៃ និង​វៀតណាម ដែលជា ​ប្រទេស​មាន​ភូមិសាស្ត្រ​ជិត​ជាប់​ជាមួយ​ប្រទេស​ខ្មែរ​យើង ក៏​គេ​មិនចេះ​ស្លៀក​ប៉ឹងដូច​កុលសម្ព័ន្ធ​ខ្មែរលើ និង​ជនជាតិខ្មែរ​យើង​ឡើយ ។

យើង​អាច​និយាយ​បន្ថែមទៀតថាក្រៅពី​ឯកសារ និងភស្តុតាង​រូបចម្លាក់​ស្លៀក​ប៉ឹង​រួមទាំង​ប្រពៃណី​ស្លៀក​ប៉ឹង​ ជនជាតិខ្មែរដែល មាន​ជា​របាំ​របស់​ជនជាតិ​ស្លៀក​ប៉ឹង​នេះ គឺ​ជាក់ស្តែង​ជនជាតិខ្មែរ​ដើម​ភាគតិច​នៅក្នុង​ភូមិភាគ​ឥសានក៏​នៅតែ​បន្ត​ ស្លៀក​ប៉ឹង​រហូតមកដល់​បច្ចុប្បន្ន​នេះ​នៅឡើយ​ដែរ (ម.ត្រា​ណេ) ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s