អ៊ឹម សុងសឺម


អ៊ឹម សុងសឺម

អ៊ឹម សុងសឺម (១៩៤៣-១៦ មិនា ១៩៧២)គឺជាអ្នកចំរៀងខ្មែរមួយរូបដ៏ល្បីនាទសវត្សរ៍ឆ្នាំ៦០។

ប្រវត្តិរូប

លោកអ៊ឹម សុងសឺមចាប់កំណើតនៅឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។ ឪពុករបស់លោកឈ្មោះអ៊ឹម ស៊ាន ម្ដាយរបស់លោកឈ្មោះតាន់ សឿន។ លោកជាអតីតសិស្សថ្នាក់ទី៣នៃវិទ្យាល័យព្រះមុនីវង្ស។ លោកធ្លាប់បានជាប់ឈ្មោះជាអ្នកចំរៀងនៅក្រុងបាត់ដំបង ក្នុងពេលដែលលោក​នៅរៀននៅឡើយ។ បន្ទាប់មកក្រសួងឃោសនាការ បានអញ្ជើញលោកអោយមកចូលរួមក្នុងក្រុមតន្ត្រីឃោសនាការជាតិ។ លុះក្រោយព្រឹត្តិការណ៍ ១៨ មីនា ឆ្នាំ១៩៧០ គឺរដ្ឋប្រហារលន់នល់ លោកបានចូលធ្វើជាយុទ្ធជនក្នុងកងពលតូចថ្មើរជើងលេខ១៣ ដោយមានឋានន្តរសក្ដិជាអនុសេនីត្រី។ លោកបានទទួលមរណភាពនៅថ្ងៃទី១៦ មីនា ១៩៧២ នាម៉ោង១៧និង៣០នាទី​នៅគេហដ្ឋានរបស់លោកនៅខេត្តបាត់ដំបង ដោយជំងឺមហារីកក្រពះ។

ចម្រៀង

បទចម្រៀងដែលជាស្នាដៃច្រៀងរបស់លោកអ៊ឹម សុងសឺមមានដូចតទៅ៖

  • កម្លោះក្រមុំ
  • ចាំមើលតែផ្លូវ
  • ភ្នំពេជ្រនិល
  • ហ៊ឺហា
  • ឪពុកខ្ញុំ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s