វិធី​សាមញ្ញ​បួន​យ៉ាង​កាត់​បន្ថយ​ស្រ្ដេស


ស្ដ្រេស​​​ ​ជា​បញ្ហា​ដែល​មនុស្ស​ស្ទើរ​គ្រប់​រូប​មិន​អាច​ចៀស​ផុត​បាន បើ​ទោះ​បី​ជា​ទំនើប​កម្ម​នៃ​បច្ចេកវិទ្យា​បាន​ជួយ​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​ កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ក៏​ដោយ។ ទោះ​បី​ជា​យ៉ាង​ណា​ក្ដី មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​ណា​មួយ​ពី​អ្វី​ទៅ​ជា​និយមន័យ​ពិត​ ប្រាកដ​នៃ​ស្រ្ដេស​​នៅ​ឡើយ​ទេ។ តើ​ធ្វើ​ដូច​ម្ដេច​ដើម្បី​លុប​បំបាត់ ឬ​កាត់​បន្ថយ​អារម្មណ៍​ស្ដ្រេស​បាន?

ខាង​ក្រោម​នេះ គឺ​ជា​វិធី​សាស្រ្ដ​សាមញ្ញ​បួន​យ៉ាង ដែល​អាច​កាត់​បន្ថយ​អារម្មណ៍​ស្ដ្រេសន៍​៖

១- ការ​តាំង​សមាធិ៖ ពាក្យ​ថា​សមាធិ​ គឺ​សំដៅ​លើ​វិធី​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​អារម្មណ៍​ស្ងប់ និង​បង្កើន​ថាមពល​ផ្លូវ​ចិត្ត។ ការ​តាំង​សមាធិ​ អាច​ជួយ​ឲ្យ​មនុស្ស​អាច​សម្រាក​អារម្មណ៍ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ជា​ច្រើន​ប្រភេទ ជា​ពិសេស​គឺ​កាត់​បន្ថយ​អារម្មណ៍ស្ដ្រេស។

២- យ៉ូហ្កា (Yoga) មិន ​សូវ​ខុស​ពី​ការ​តាំង​សមាធិ​នោះ​ទេ យ៉ូហ្កា​អាច​ជួយ​កាត់​បន្ថយ​សារធាតុ​គីមី​ក្នុង​ខួរ​ក្បាល និង​ជួយ​ធ្វើ​ឲ្យ​សកម្មភាព​សរសៃ​ប្រសាទ​មាន​​ដំណើរ​ការ​ល្អ។ ប្រសិន​បើ​អ្នក​ចង់​កាត់​បន្ថយ​អារម្មណ៍​ស្រ្ដេស អ្នក​អាច​​ជ្រើស​យក​ការ​ហាត់​យ៉ូហ្កា ព្រោះ​វា​មិន​ត្រឹម​តែ​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ជ្រះ​ថ្លា​នោះ​ទេ វា​ថែម​ទាំង​ល្អ​សម្រាប់​រាង​កាយ​អ្នក​ថែម​ទៀត​ផង។

៣- សរសេរ៖ ការ​សរសេរ​កំណត់​ហេតុ​ផ្ទាល់​ខ្លួន ឬ​សរសេរ​នូវ​អ្វី​ដែល​អ្នក​ចង់​សរសេរ គឺ​ជា​វិធី​មួយ​ទៀត ដែល​អាច​កាត់​បន្ថយ​ស្រ្ដេស​បាន។ ចូរ​សរសេរ​នូវ​អ្វី​ដែល​មាន​ក្នុង​ចិត្ត​​នៅ​លើ​ក្រដាស ព្រោះ​វា​អាច​ជួយ​ឆ្លើយ​នូវ​រាល់​សំណួរ​ទាំង​ឡើយ​ដែល​តាម​រំខាន​អ្នក​នៅ​ ក្នុង​អារម្មណ៍។

៤- ទម្លាប់​ហាត់​ប្រាណ៖ ការ​ហាត់​ប្រាណ​ជា​ប្រចាំថ្ងៃ​ គឺ​ជា​ដំណោះ​ស្រាយ​ដ៏​ល្អ​មួយ​ទៀត​សម្រាប់​អ្នក​ដែល​មាន​អារម្មណ៍​ស្រ្ដេស។ ការ​ហាត់​ប្រាណ នឹង​​អាច​ជួយ​ឲ្យ​លោក​អ្នក​គេង​លក់​ស្រួល និង​មាន​ទំនុក​ចិត្ត​ក្នុង​ខ្លួន​ខ្ពស់។

កុំ ​ភ្លេច​ណា ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ស្រ្ដេស កុំ​ភ្លេច​សាក​ល្បង​នូវ​វិធី​ណា​មួយ​ដែល​អ្នក​គិត​ថា​សម​ស្រប​សម្រាប់​អ្នក នោះ​អ្នក​នឹង​មាន​អារម្មណ៍​ធូរ​ស្បើយ​ជាក់​ជា​មិន​ខាន៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s