សម្តេចព្រះ​មហាសង្ឃរាជ និល ទៀង៖ សង្ឃរាជ៣រជ្ជកាល


2

មិនមែន​ជាការ​បំផុស​កំហឹង ឬ ចងគំនុំ​ជាតិ​សាសន៍​ឡើយ ប៉ុន្តែ​ពួក​អ្នកសិក្សា​ប្រវត្តិសាស្ត្រ​ក៏ដូចជា​មនុស្ស​ខែ្មរ​ដែល​ប្រកប ដោយ​មនសិការ រមែង​មានការ​ហួសចិត្ត​ដោយ​អាណាចក្រ​ខ្មែរ​ដែល​ធ្លាប់តែ​ជា​អាណាចក្រ​ដ៏ រុងរឿង និង មាន​វិសាលភាព​ធំធេង​នោះ បាន​ក្លាយជា​អាណាចក្រ​រសាត់អណ្តែត និង​ជា​កម្មបទ​នៃ​ការដណ្តើម​គ្នា​រវាង​យួន និង សៀម អស់​រយៈកាល​ជាច្រើន​រជ្ជកាល ។​

ជា​ផ្នែក​មួយ​នៃ​ការដណ្តើម​គ្នា​នេះ នៅ​គ​.​ស ១៨៣១ ទ័ព​យួន និង សៀម​បាន​ពើប​ច្បាំង​គ្នា​យ៉ាង ខ្លាំងក្លា​នៅ​តំបន់​គៀនស្វាយ ហើយ​ទ័ព​សៀម​បាន​ចាប់យក​ប្រជារាស្ត្រ​ខ្មែរ​ធ្វើជា​ទាសករ ដែល​ក្នុងនោះ​ក៏មាន​គ្រួសារ​ទាំងអស់រ​បស់​សម្តេចព្រះ​មហាសង្ឃរាជ និល ទៀង ផងដែរ ហើយ​កាលនោះ កុមារ ទៀង ទើបតែ​មាន​វ័យ​៨​ឆ្នាំ​ប៉ុណ្ណោះ ។ កុមារ​យើង និង ជីដូន ត្រូវបាន​បញ្ជូន អោយទៅ​នៅ​ស្រុក​សៀម ក្រុង​បាងកក សោតឯ​គ្រួសារ​ត្រូវបាន​សៀម​ទុកអោយ​រស់នៅ​ស្រុក​មង្គលបុរី ខេត្តបាត់តំបង ( ដែល កាលនោះ​ខេត្ត​ខ្មែរ​មួយ​នេះ​បាន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​សៀម រួចជាស្រេច ) ។ នៅ​ទីនោះ កុមារ​អនាគត​សម្តេចព្រះ​មហាសង្ឃរាជ​យើង បាន​ជួបនឹង​ឳ​ពុក​មា ឈ្មោះ ពៅ ជា​អាមាត្យ​របស់ ព្រះបាទ​អង្គឌួង ដែល​កាលនោះ​ព្រះអង្គ​នៅ​ជា​ព្រះអង្គម្ចាស់ ហើយ​ត្រូវបាន​សៀម​ចាប់​ជា​ឈ្លើយ​ដែរ ។​
ឆ្នាំមមី ឆស័ក ព​.​ស ២៣៧៨ គ​.​ស ១៨៣៤ កុមារ ទៀង មាន​អាយុ​១១​ឆ្នាំ បាន​បួស ជា​សាមណេរ នៅ​ទីក្រុង​បាងកក ។ ១០ ឆ្នាំ​ក្រោយមក ពោលគឺ​នៅ​ព​.​ស ២៣៨៨ ត្រូវ​នឹង​គ​.​ស ១៨៨៤ សាមណេរ និល ទៀង ក្នុង​វ័យ​២១​វស្សា ត្រូវបាន​ព្រះ​ចៅ ណាំ​ក្លាវ នៃ​ក្រុង​សៀម រា​ជានុ​ញ្ញា​ត្ត បំពេញ​ឧបសម្បទា​ជា​ភិក្ខុ នៅ​វត្ត​ព្រះ​ស្រី​រតនា​សាស្តា​រាម ឬ វត្ត​ព្រះ​កែវ​មរកត នា​ក្រុង​បាងកក ។​

លំដាប់​មក​បាន​៥​ឆ្នាំ​គឺ​នៅ​ឆ្នាំរកា ឯកស័ក ព​.​ស​២៣៩៣ គ​.​ស ១៨៤៩ ភិក្ខុ និល ទៀង មាន​ព្រះជន្ម ២៦​ព្រះវស្សា បាន​ទៅ​ថ្វាយព្រះពរ លា​ព្រះ​ចៅ​ណាំ​ក្លាវ​មកលេង​មាតុប្រទេស ( ប្រទេស ដែល​ទុកដូចជា​មាតា គឺ​ស្ត្រី​ដែលជា​អ្នកបង្កើត​ពោលគឺ​ប្រទេស​កំណើត ) ។ លុះ​មកដល់​ស្រុក​ខ្មែរ ព្រះអង្គ​បានទទួល​ការ​និមន្ត​របស់​ព្រះ​ហរិរក្ស​រាមា​ធិបតី អង្គឌួង អោយ​គង់នៅ​ស្រុក​ខ្មែរ ហើយ​ព្រះអង្គ បានធ្វើ​សុភអក្សរ​ថ្វាយ​ព្រះ​ចៅ​ក្រុង​សៀម​ដើម្បី​សុំ​រាជា​នុ​ញ្ញា​ត្ត ។​
៨ ឆ្នាំ​ក្រោយមក ក្នុង​វ័យ​៣៤ ព្រះវស្សា ពោលគឺ ឆ្នាំម្សាញ់ ព​.​ស ២៤០១ គ​.​ស ១៨៥៧ ( សៀវភៅ​ព្រះរាជ​ជីវប្រវត្តិ ស​ម្តេ​ព្រះសង្ឃរាជ ថាគ​.​ស ១៨៧៥ ។ យើង​យល់ថា ជាការ​ច្រឡំ លំដាប់​លេខ ៥៧ ) ព្រះករុណា អង្គឌួង បាន​តម្កើង​ព្រះ​ភិក្ខុ និល ទៀង ដែល​ពេលនោះ​ព្រះអង្គ​មាន ងារ​ជា​ព្រះព្រហ្ម​មុនី អោយ​គ្រង​ទី​សម្តេចព្រះ​សង្ឃរាជា ក្រុង​កម្ពុជា ។ ហើយ​ព្រះអង្គ​ត្រូវបាន ព្រះករុណា អង្គឌួង តែងតាំង​ជា​សម្តេចព្រះ​មហាសង្ឃរាជ​ពេញទី ក្នុង​វ័យ​៣៥​ព្រះវស្សា ឆ្នាំមមី ព​.​ស ២៤០២ ត្រូវ​នឹង​គ​.​ស ១៨៥៨ និង បានរៀបចំ​ថ្វាយ​ទឹកក្លស់ទឹកស័ង្ខ នៅ​ក្រុង​ឧ​ត្តុ​ង្គ​មានជ័យ មាន​គោ​រម្យ​ងារ​ថា ’ សម្តេច​ព្រះមហា​សង្ឃរាជា គណ​ធិបតី សិរី​បរម​បរ​ពិ​ត្រ ជា​សង្ឃនាយក តិលកលោកា​ច​រិ​យោ​ត្ត​ម​បរម​មេធស​ង្ឃ​ជេដ្ឋា មហា​សង្ឃរាជា ធម្មិក​វរោត្តម​បរម​បរ​ពិ​ត្រ​ដ៏ ជា​អធិបតី​ព្ឋ​ដ៏​គណសង្ឃ​ក្នុង​ក្រុង​កម្ពុជា ជេដ្ឋា​រដ្ឋា​មហា​ឥន្ទបត្ត​នគរ​បវរ​បូរី​រម្យ​ឧ​ត្ត​ម​រា​ជប​និ ជា​មហា​មគ្គនាយក​” សំរេច​កិច្ច​អស់​ទ្រទ្រង់​សង្ឃ​ព្រះ​រាជាគណៈ​ទាំង​៤​សំរាប់ ។​
ការតែងតាំង ​ជា​សម្តេចព្រះសង្ឃរាជ​ពេញទី​នេះ បានកើត​ឡើង​១​ឆ្នាំ បន្ទាប់ពី​ព្រះអង្គ​បាន​គ្រង​ទី ជា​សម្តេចព្រះ​សង្ឃរាជា ក្រុង​កម្ពុជា ។ យើង​នៅ​មិ​ទាន់​រកបាន​ឯកសារ​ណា​ជា​ផ្លូវការ​ថា ព្រះអង្គ​បាន បំពេញ​កិច្ច​អ្វី​ជោគជ័យ​ជាពិសេស ទើប​ទទួល​បានការ​តែង​តាំ​នូវ​ព្រះ​សមណៈស័ក្តិ​ដ៏​ឧ​ត្ត​ម​ទាំង​នេះឡើយ ហេតុនេះ​សូម​លោកអ្នក​ស្រាវជ្រាវ​មេត្តា​បំពេញបន្ថែម​តាម​ការគួរ ។​

រជ្ជកាល​ព្រះករុណា នរោត្តម ទ្រង់​បាន​បោះបង់​ក្រុង​ឧ​ត្តុ​ង្គ​មានជ័យ មក​សាង​ទីក្រុង​នៅ​ចតុមុខ ( ក្រុងភ្នំពេញ​សព្វថ្ងៃ ) ជា​គ្រា​ទី​២ នៅ​ឆ្នាំឆ្លូវ សប្តស័ក ព​.​ស ២៤០៨ គ​.​ស ១៨៦៥ ព្រះអង្គ​បាន​និមន្ត​សម្តេចព្រះ​មហាសង្ឃរាជ​គ​ណៈ​មហានិកាយ ( និកាយ ឬ ក្រុម​ធំ ) និល ទៀង ពី​វត្ត​ពុទ្ធ​ប្រាង្គ ក្រុង​ឧ​ត្តុ​ង្គ​មានជ័យ មក​គង់នៅ​វត្ត​ឧណ្ណាលោម ក្រុងភ្នំពេញ ( សោតឯ សម្តេចព្រះ មហា​សុគន្ធា​ធិបតី បញ្ញា​សី​លោ ’ ប៉ាន ” សម្តេចព្រះសង្ឃរាជ​គណៈ​ធម្មយុត្តិកនិកាយ និមន្ត​ពី​វត្ត សាលា​គូ ឬ វត្ត​អំពិល​បី មក​គង់នៅ​វត្ត​បទុម​វ​ត្តី​រាជ​រា​រាម ដែលមាន​នាម​ដើម​ថា វត្ត​ខ្ពប​តា​យ៉ង ក្រុងភ្នំពេញ​ដែរ ) ។​

សៀវភៅ​ព្រះរាជ​ជីវប្រវត្តិ ស​ម្តេ​ព្រះសង្ឃរាជ បាន​កត់ចំណាំ​ថា សម្តេចព្រះ​មហាសង្ឃរាជ និល ទៀង មាន​ឋានន្តរស័ក្តិ​ជា​មហាសង្ឃរាជ នៅក្នុង​រាជ្យ​៣​គឺ​រជ្ជកាលៈ​
១- ព្រះបាទ​សម្តេចព្រះ​ហរិរក្ស​រាមា​ឥស្សរាធិបតី អង្គឌួង​
២- ព្រះបាទ​សម្តេចព្រះ នរោត្តម ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី​
៣- ព្រះបាទ​សម្តេចព្រះ ស៊ីសុវត្ថិ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី ។​

ព្រះអង្គ​ប្រសូត្រ​នៅ​ថ្ងៃ​សៅរ៍​៧​កើត ខែ​អាសាធ ឆ្នាំវក ឆស័ក ព​.​ស ២៣៦៨ គ​.​ស ១៨២៤ នៅ​ស្រុក​ពោធិ​ព្រះបាទ ខេត្ត​គៀនស្វាយ ( បច្ចុប្បន្ន​ស្រុក​គៀនស្វាយ ខេត្តកណ្តាល ) ។ ព្រះ​អង្គជា​បុត្រ ច្បង នៃ បិតា និល  និង មាតា ឡឹ​ក ។ ព្រះអង្គ​ទ្រង់​សោយ​ទីវ​ង្គ​ត នៅ​ថ្ងៃ​ព្រហស្បតិ៍ ២​កើត ខែអស្សុជ  ឆ្នាំឆ្លូវ​បញ្ច​ស័ក ព​.​ស ២៤៥៧ គ​.​ស ថ្ងៃទី​២​ខែតុលា ១៩១៣ វេលា​ម៉ោង ១២ និង ៤០ នាទី រំលង​អា​ធ្រា​ត្រ ដោយ​ព្រះរាជ​រោគ​ជរាពាធ នៅ​ព្រះរាជតំណាក់ វត្ត​ឧណ្ណាលោម ក្រុងភ្នំពេញ ក្នុង​ព្រះ​ជន្មាយុ​៩០​ព្រះវស្សា​គ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s