សាស្ត្រាចារ្យ ឃុន ស្រ៊ុន


7

គេ​ចាក់​ត្រី​, ចុះ​នាង​, ចុះ​គោល​, ចុះ​សេះ​, កាត់​គ្នា​ព្រូស​ប្រះ អុក​គ្នា​ផូង​ផាំង អង់​គ្នា​ចុះ ឡើង បញ្ឆោត​គ្នា​ចុះឡើង ខូច ឬ បែក​នេះនោះ​ចុះឡើង , មួយសន្ទុះ​ឈ្នះ​ចាញ់​គ្នា ឬ ស្មើគ្នា​” ហ៊ោរ​គឹល ។​
​     ​លេង​យូរ​ឡើង ខ្ញុំ​គិត​ឡើង មើល​គេ​លេង​យូរ​ឡើង ខ្ញុំ​គិត​ឡើង “​តែ​គិត​យូរៗ​ទៅ , ក្រៅពី​សប្បាយ ខ្ញុំ​ទៅជា​អាណិត​” មិនមែន​អាណិត​អ្នកលេង​ខ្លះ​ដែល​ឈ្នះ​ចាញ់​ម្តងៗ​វាល់​រយ​ពាន់​នោះទេ – គេ​មាន​លុយ​ទើប​គេ​លេង – តែ​អាណិតកូន​ទាំងឡាយ ដែល​ត្រូវគេ​អោយ​ស៊ីគ្នា ឬ ដូរ​គ្នា ជា​ល្បែង ឬ ជា​ប្រដាប់​សម្រាប់​គេ​ឈ្នះ​ចាញ់ហើយ​សើច​ហ៊ោរ​ទៅវិញ ។ តើ​គេ​សប្បាយ​ដោយ​ឃើញ​កូន​ទាំងនោះ​ប្រយុទ្ធ​គ្នា​ឬ ? គេ​យក​កូន​ទាំងនោះ​អោយ​ប្រយុទ្ធ​គ្នា ដើម្បី​គេ​សប្បាយ​ឬ ? ឱ ! ល្បែង​អុក​ដ៏​សប្បាយ “​ត្រី​ទាំងអស់​១៦ ( កូន​ទាំងអស់​៣២ ) ប្រយុទ្ធ​គ្នា​យ៉ាង​ល្អមើល​លើ​ក្រឡា​៦៤ ។ ត្រី​ទាំងឡាយ​កិល​ទៅ មុខ​ទាំងសងខាង រហូតទល់​គ្នា​ជាប់​, ដោយ​មិនអាច​ថយក្រោយ​បាន​, វៀរលែងតែ​ពេល ណា​បាន​ឡើង សក្តិ​ជា​ត្រី​បក ។ គេ​ដូចជា​គិត​សំបើ​មណាស់ ទំរាំ​កាត់​សេះ កាត់​ទូក​មួយៗ ឬ ក៏​ទំរាំ​លួស​សេះ លួស​ទូក​មួយៗ​នោះ ដល់​គេ​កាត់​ត្រី ឬ ដូរ​ត្រី ឬ លួស​ត្រី​មួយ​ពីរ​វិញ វា​ជា​រឿង​ងាយ​ធម្មតា និង ផុយ​ល្អូក ។ ប្រយុទ្ធ​ម្តងៗ ទំរាំ​ឈ្នះ​ចាញ់ ទូក​អាច​សល់​ទាំងពីរ សេះ​អាច​សល់​ទាំងពីរ គោល​អាច​សល់​ទាំងពីរ​ចំណែក ត្រី បូក​ទាំង​សង ខាង ជួន​នៅ​មិន​ដល់​បួន​ប្រាំ​ផងៈ ដើម្បី​ខុន​មួយ ត្រី​ត្រូវ​ស៊ីគ្នា​លេង អស់​ចំនួន​បី​ភាគ បួន​យ៉ាងតិច​” ។​

នេះ​ជា​អត្ថបទ​មាន​ចំណងជើង​ថា “ ស្រឡាញ់​ល្បែង​អុក ” ដកស្រង់​ចេញពី​សៀវភៅ​ឈ្មោះ “ សំរស់​ជីវិត ” របស់​អ្នកនិពន្ធ ឃុន ស្រ៊ុន ។​
សៀវភៅ ​ឈ្មោះ អក្សរសិល្ប៍​ខ្មែរ ឆ្នាំ​១៩៧០-៧៥ ជា​សា​រណា​បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ផ្នែក​អក្ស​សិល្ប៍ របស់លោក ហាក់ វ៉ាន់ដា​រា ចេញផ្សាយ​នៅ​ឆ្នាំ​២០០៥ បាន​កត់ចំណាំ​ថា លោក ឃុន ស្រ៊ុន ជាម​នុស្ស​ប្រកបដោយ​មនសិការ​ការ​ងារ និង អភិវឌ្ឍន៍​ខ្ពង់ខ្ពស់ ។​
ចំណែក​លោក ឃី​ង ហុក ឌី បណ្ឌិត​រដ្ឋ​ផ្នែក​អក្សរសាស្ត្រ និង មនុស្សសាស្ត្រ , អ្នក ស្រាវជ្រាវ នៅ​មជ្ឈមណ្ឌល​ជាតិ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ , សាស្ត្រាចារ្យ​នៅ​វិទ្យាស្ថាន​ជាតិ​ភាសា និង​អារ្យធម៌​បូព៌ា បាន​អះអាងថា អ្នកនិពន្ធ ឃុន ស្រ៊ុន ជា​មិត្ត​រួម​ជំនាន់​ជា មួយ​លោក​នៅ​សាលា​គរុវិជ្ជា​ជាន់ខ្ពស់ និង មហាវិទ្យាល័យ​អក្សរសាស្ត្រ និង មនុស្ស សាស្ត្រ ( អំឡុង​ឆាំ​៦០ ) ។ បណ្ឌិត សាស្ត្រាចារ្យ ហុក ឌី បាន ពោល​សរសើរ​មិត្ត​រួម​ជំនាន់​របស់លោក​ថា ជា​មនុស្ស​ស្រលាញ់​កា​ងារ ប្រកបដោយ​មនសិការ​ជាតិ​ពិត ។​

ទោះជា​យើង​មិនមាន​ភ័ព្វវាសនា​បាន​ជួប និង ស្គាល់​លោក​ដោយផ្ទាល់​ក្តី ប៉ុន្តែ​តាម រយៈ​ការសិក្សា ទៅលើ​ស្នាដៃ​នានា​របស់លោក មាន​សៀវភៅ​ឈ្មោះ “ សំរស់​ជីវិត ” ជាដើម​នោះ យើង​អាច​យល់ស្រប ចំពោះ ការអះអាង​របស់លោក ហាក់ វ៉ាន់ដា​រា និង បណ្ឌិត​សាស្ត្រាចារ្យ ឃី​ង ហុក ឌី ដោយ ឥត​សង្ស័យ ។​
កត្តា​គួរ​ចាប់អារម្មណ៍​ផ្សេងទៀត​គឺ លោក ឃុន ស្រ៊ុន ជា​អ្នកនិពន្ធ​ចម្រុះ​ពោលគឺ​
លោក ​អាច​និពន្ធ​បាន​ទាំង​ផ្នែក​កំណាព្យ , អត្ថបទ​ពាក្យរាយ និង ប្រលោមលោក និង គណិតវិទ្យា ផង​ទៀត ។ ស្នាដៃ​របស់លោក​ភាគច្រើន​តែងមាន​វត្តមាន​លោក​ទៅ​ពាក់ ព័ន្ធ​នៅក្នុង​ហេតុការណ៍​នោះៗ តួយ៉ាង​ដូចជា​អត្ថបទ « ស្រឡាញ់​ល្បែង​អុក » ដែល​យើង​បាន​ដកស្រង់​នៅ​ខាងដើម​នេះ​ជា​គំរូ​ស្រាប់ ។​

ថ្ងៃទី​០៣ ខែ​ត​លា​ឆ្នាំ​១៩៤៥ , នៅ​ភូមិ​រវៀង ស្រុក​សំរោង​ទង ខេត្តតាកែវ ( សព្វថ្ងៃ​ខេត្តកំពង់ស្ពឺ ) អ្នកស្រី ជី អេង ជា​ភរិយា​របស់លោក ឃុន គឹម​ឆេង បានផ្តល់​កំណើត​អោយ​បុត្រ​ទី​៤ ( ក្នុងចំណោម​បុត្រ​ទាំង​៧​នាក់​របស់គាត់ ) ហើយ​បានដាក់​ឈ្មោះថា ស្រ៊ុន ដោយមាន​គោត្តនាម ឃុន ។​
ឆ្នាំ​១៩៥៣ កុមារ ស្រ៊ុន បាន​ចូល​សិក្សា​នៅ​សាលាបឋមសិក្សា ប្រាសាទនាងខ្មៅ ហើយ​យុវជន យើង​បាន​បន្ត​ការសិក្សា​នៅ​តាកែវ​ក្រុង មុនពេល​បាន​ចូល​ជា​និស្សិត​សាស្ត្រាចារ្យ ផែ្ន​ក​គណិតសាស្ត្រ នា​ឆ្នាំ​១៩៦៤ នៅ​ទីក្រុង​ភ្នំពេញ ។ ចេញពី​វិទ្យាស្ថាន​គរុកោសល្យ អនាគត​អ្នកនិពន្ធ សាស្ត្រាចារ្យ រូបនេះ បាន​ប្រឡង​ជាប់​ចូល​សាលា​គរុវិជ្ជា​ជាន់ខ្ពស់ ។ នៅ​ឆ្នាំ​១៩៦៩ លោក​បានបញ្ចប់​បរិញ្ញាបត្រ​អក្សរសាស្ត្រ និង មនុស្សសាស្ត្រ ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​ផងដែរ ។ លោក ឃុន ស្រ៊ុន ជា​សាស្ត្រាចារ្យ​មធ្យមសិក្សា​បឋមភូមិ មុន​ក្លាយជា​សាស្ត្រាចារ្យ​មធ្យមសិក្សា​ទុតិយភូមិ ។​
សៀវភៅ អក្សរសាស្ត្រ​ខ្មែរ​សតវត្ស​ទី​២០ របស់​បណ្ឌិត សាស្ត្រាចារ្យ ឃី​ង ហុក ឌី និយាយថា សាស្ត្រាចារ្យ ឃុន ស្រ៊ុន បាន​បំរើ​ខេ​មរ​យាន​កម្មសិក្សា​ផ្នែក​គណិតវិទ្យា​រហូត​ពី​ឆ្នាំ​១៩៧០ មក ហើយ បាន​ចូល​ជា​សមាជិកសមាគម​អ្នកនិពន្ធ​ខ្មែរ​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​១៩៧០ ។ ប៉ុន្តែ​សៀវភៅ អក្សរសិល្ប៍​ខ្មែរ​ឆ្នាំ​១៩៧០-៧៥ របស់លោក ហាក់ វ៉ាន់ដា​រា បាន​អះអាងថា លោក​បាន​ជាប់​ជា​សមាជិក គណៈកម្មការ​ជាតិ​ខេ​មរ​យាន​កម្ម​ផ្នែក​គណិតវិទ្យា​នៅ​ឆ្នាំ​១៩៦៨ ហើយ​បាន​ចូល​ជា​សមាជិកសមាគម អ្នកនិពន្ធ​ខ្មែរ​នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​១៩៧០ ។​
អ្នកនិពន្ធ សាស្ត្រ​ចា​រ្យ​រូបនេះ​បាន​ចូល​ព្រៃម៉ាគី (Maquis) ដើម្បី​ធ្វើការ​តស៊ូ​ក្នុង​សង្គ្រាមស៊ីវិល​ឆ្នាំ​១៩៧០-១៩៧៥ ទទួលបន្ទុក​ផ្នែក ប្រតិបត្តិការ​ក្នុង​កងទ័ព​ខ្មែរក្រហម ហើយ​ត្រូវបាន​ខ្មែរក្រហម​សំលាប់​នៅ​ខែវិច្ឆិកា ឆ្នាំ​១៩៧៨ ( ប្រហែលជា​ដោយសារ​លោក​មាន​ប្រវត្តិ​ជា​បញ្ញវន្ត ) ។​

លោក​បាន​បន្សល់ទុក​ស្នាដៃ​ចំនួន​១០​គឺៈ​
១- សំរស់​ជីវិត ( កំណាព្យ ) ១៩៦៨ ( កែសម្រួល និង បោះពុម្ព​ឡើងវិញ​នៅ​ឆ្នាំ​១៩៧១ អត្ថ បទ​ពាក្យរាយ លាយ​កំណាព្យ )
២- គំហើញ​ទី​១ ( ចំណេះដឹង​ទូទៅ ) ១៩៧០
៣- គំហើញ​ទី​២ ( ចំណេះដឹង​ទូទៅ ) ១៩៧០
៤- គំហើញ​ទី​៣ ( ចំណេះដឹង​ទូទៅ ) ១៩៧០
៥- គំហើញ​ជំទង់​រីករាយ ( ចំណេះដឹង​ទូទៅ ) ១៩៧១
៦- លំនៅ​ចុងក្រោយ ( ប្រលោមលោក ) ១៩៧១
៧- ជំទង់​អំពី​ស្នេហា ( ចំណេះដឹង​ទូទៅ ) ១៩៧២
៨- ជនជាប់ចោទ ( ប្រលោមលោក ) ១៩៧៣
៩- ជំទង់​អំពី​ចំណេះដឹង ( ចំណេះដឹង​ទូទៅ ) ១៩៧៣
១០- គណិត​ស្ត្រ​ថ្នាក់​ទី​៨-៣  , ១៩៧០
ប្រភេទ​នៃ​ស្នាដៃ​ទាំងនេះ​នៅមាន​ភាពមិន​ទាន់​ចុះសម្រុង​គ្នា​ខ្លះ​រវាង សៀវភៅ​របស់លោក​បណ្ឌិត សាស្ត្រាចារ្យ ឃី​ង ហុក ឌី និង សៀវភៅ​សា​រណា​របស់លោក ហាក់ វ៉ាន់ដា​រា ។ លោក ឃុន ស្រ៊ុន ប្រើពាក្យ​ថា ជំទង់ សំដៅ​ដល់ យុវជន ។​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s