ថ្វីបើខ្លួនក្រ


ថ្វីបើខ្លួនក្រ មិនល្អអួត
តែមិនក្រៀមស្ងួត ហួតទឹកចិត្ត
មិនលង់ដំអូញ ត្អូញជីវិត
ងើបវិញប្រព្រឹត្ត និត្យវិជ្ជា។

ព្រហាមទៅរៀនប្រៀនចំណេះ
កកាយកកេះបេះសាស្រ្តា
ព្រលប់ស្ទុះស្ទារជួយគ្រួសារ
ដើម្បីអាហារលៀងក្រពះ។

ជាកូនអ្នកក្រ តវ៉ាអី?
មានតែឃ្មាតខ្មី ប្រឹងរូតរះ
ប្រឹងជួយខ្លួនឡើង នោះទើបព្រះ
ប្រោសពរត្រចះជារង្វាន់។

ថ្វីបើខ្លួនក្រ ក្រត្រឹមទ្រព្យ
មិនក្រទម្លាប់សឿងសោភ័ណ
សង្វាតឧស្សាហ៍ក្លារួសរាន់
មិនរស់លង់ភ័ន្តអវិជ្ជា។

ថ្វីបើខ្លួនក្រ ក្រមុតមាត់
មិនក្រអោយភ្លាត់ចាកតម្រា
ធ្វើការតក់ៗនឿយអស្ចារ្យ
ដើម្បីអនាគតនិមល។

ថ្វីបើខ្លួនក្រ ក្រថ្ងៃនេះ
តែថ្ងៃវិសេសគង់មកដល់
អោយតែព្យាយាមនោះនឹងយល់
ជោគបុណ្យកុសលផលរុងរឿង។

318324_10151317542873985_2012462874_n

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s