សារប្រយោជន៍​ដ៏​អស្ចារ្យ​៤​របស់​ខ្ទឹមបារាំង​


ខ្ទឹមបារាំង​ពុំ​ត្រឹមតែ​សម្បូរ​ប៉ូ​តា​ស្យូ​ម វីតាមីន C អាស៊ីត​ហ្វូ​លិ​ក ស័ង្កសី Selenium ជាតិ​សរសៃ​និង​ពពួក​សារជាតិ​ជីវជាតិ​ប៉ុណ្ណោះ​ទេ តែ​នៅ​ផ្ទុក​សារជាតិ​ពិសេស​2​គឺ quercetin និង Prostaglandin ។ សារជាតិ​ពិសេស​២​នេះ​មាន​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​ដែល​អាហារ​ផ្សេងៗ​ មិនអាច​មានបាន ។​

-​ទប់ស្កាត់​មហារីក​

​ពួក​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ខ្ទឹមបារាំង​អាចជួយ​ទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺមហារីក​ច្រើន​ប្រភេទ ។ ការស្រាវជ្រាវ​មួយ​របស់​បារាំង​បាន​បង្ហាញថា ស្ត្រី​ដែល​ទទួលទាន​ខ្ទឹមបារាំង និង​ខ្ទឹមស​កម្រ​កើត​មហារីក​ដោះ​ជាង​ស្ត្រី​ដទៃទៀត ។ ប្រសិទ្ធភាព​ប្រឆាំង​មហារីក​របស់​ខ្ទឹមបារាំង​គឺ​ដោយសារ​វា​សម្បូរ Selen និង querce tin ។ selen ជា​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​មួយ អាច​រំញោច​ការបំពេញ​អង្គ​បដិបក្ខ​របស់​សរីរាង្គ ដោយហេតុនេះ​អាច​រារាំង​ការចែក​បំបែក​និង​លូតលាស់​របស់​កោសិកា​មហារីក ។ ទន្ទឹម​នោះ​វា​ក៏​អាចធ្វើ​ឲ្យ​ថយចុះ​លក្ខណៈ​ពុល​របស់​សារជាតិ​បង្ក​មហារីក ។ ចំណែក quercetin ក៏​អាច​រារាំង​សកម្មភាព​របស់​កោសិកា​មហារីក ។ ចំណែក querce tin ក៏​អាច​រា​រា​មង​សកម្មភាព​របស់​កោសិកា​មហារីក និង​ទប់ស្កាត់​ការលូតលាស់​របស់​កោសិកា​មហារីក ។​

​រក្សា​សុខភាព​សរសៃឈាម​បេះដូង​

​ខ្ទឹមបារាំង​ជា​រុក្ខជាតិ​តែមួយគត់​មាន​ ផ្ទុក prostaglandin A ។ Prostaglandin A អាច​ពង្រីក​សរសៃឈាម និង​បន្ថយ​កម្រិត​រអិល​រប​ស់​ឈាម ។ អាស្រ័យហេតុនេះ វា​អាចធ្វើ​ឲ្យ​ថយចុះ​សម្ពាធ​ឈាម បង្កើន​បរិមាណ​ចរាចរ​ឈាម និង​ទប់ស្កាត់​កំណក​ឈាម ។ តាម​ពួក​អ្នកវិទ្យាសាស្ត្រ បរិមាណ querce tin មាន​ស្រាប់​នៅក្នុង​ខ្ទឹមបារាំង​អាចជួយ​ទប់ស្កាត់​ការ​អុកស៊ីតកម្ម lipoprotein ដង់ស៊ីតេ​ទាប (LDL) ដូច្នេះ​វា​មាន​ប្រសិទ្ធភាព​ការពារ​ការ​ក្រិន​រឹង​សរសៃឈាម ។​

-​រំញោច​ការ​ឃ្លាន និង​ជួយ​រំលាយ​អាហារ​

​ខ្ទឹមបារាំង​មាន​ផ្ទុក allicin និង​គ្រឿងទេស​មួយចំនួន​ផ្សេងៗ​ទៀត ។ ពិសេស​ក្លិន​របស់​ខ្ទឹមបារាំង​អាច​រំញោច​ការបញ្ចេញ​អាស៊ីត​ក្រពះ និង​បង្កើន​ភាព​ឃ្លាន ។ ការស្រាវជ្រាវ​លើស​តួ បាន​បញ្ជាក់ថា​ខ្ទឹមបារាំង​អាច​កែប្រែ​ឲ្យ​ប្រសើរ​ភាព​តានតឹង​របស់​ផ្លូវ​ រំលាយ​អាហារ និង​ជំរុញ​ភាព​រំអិល​ពោះវៀន ដោយហេតុនេះ​វា​ដើរតួនាទី​មួយ​សំខាន់ ក្នុងការ​ជំរុញ​ភាព​ឃ្លាន ។ ជាងនេះទៀត វា​ក៏មាន​ឥទ្ធិពល​គួរសម ក្នុងការ​ទប់ស្កាត់​រលា​ក​ក្រពះ ពិបាក​រំលាយ ទទួលទាន​មិន​ឆ្ងាញ់​… ។​

-​កំទេច​បាក់តេរី និង​ទប់ស្កាត់​គ្រុន​រងារ​

​ខ្ទឹមបារាំង​មាន Phytoncide មួយចំនួន​ដូចជា allicin ក្នុងនោះ​មានលទ្ធភាព​ខ្លាំងក្លា​មួយ កំទេច​បាក់តេរី និង​អាចមាន​ប្រសិទ្ធភាព​ប្រឆាំង​តប​ពពួក​វីរុស និង​បង្ការ​ផ្តាសាយ ។ ពេល Phytoncide នេះ​ត្រូវ​បណ្តេញចេញ​ក្រៅ​តាមផ្លូវ​ដង្ហើម ផ្លូវ​មូត្រ និង​ក្រពេញ​ញើស វា​អាច​រំញោច​ការបញ្ចេញចោល​របស់​កោសិកា អាស្រ័យ​ហេតុ​នោះ​វា​ក៏មាន​ប្រសិទ្ធភាព​ផ្សេងៗ​ទៀត ដូចជា​ស្រួល​បត់ជើងតូច បន្ថយ​ញើស កំចាត់​ស្លេស និង​ប្រឆាំង​បាក់តេរី​…៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s