ស្វែង​យល់​ពី​វិធីសាស្រ្ត​ក្នុង​សមរភូមិ​លើ​គ្រែ


មិន​ត្រូវ​ចាប់​ហែក​ខោ​ក្នុង​នាង​ឡើយ

នេះ​ពុំ​មែន​ជា​ឆាក​ឈុត​ស្នេហ៍​លើ​គ្រែ​ ក្នុង​កុន​ទេ។ អ្នក​ត្រូវ​ដឹង​ថា ស្ត្រី​ចំណាយ​ប្រាក់​យ៉ាង​ហោច​១០​ដុល្លារ​សម្រាប់​ទិញ​ខោ​លីអូ​ដ៏​សិចស៊ី​ ដើម្បី​ផ្គាប់​ចិត្ត​អ្នក​។

ជា​ជាង​ការ​ចាប់​ហែក​ដោយ​កំរាល បុរស​គួរ​តែ​ធ្វើ​ចលនា​បបោស​អង្អែល មុន​នឹង​ស្រាត​ខោ​ក្នុង​នាង​ថ្នមៗ ហើយ​គ្រវែង​ទៅ​កម្រាល​ឥដ្ឋ​យ៉ាង​សិចស៊ី​ខណៈ​ពេល​កំពុង​បញ្ឆេះ​ភ្លើង​ស្នេហ៍​ លើ​គ្រែ​នោះ។

ប្រសិន​បើ​អ្នក​ស្ថិត​នៅ​ទី​លួច​លាក់ និង​មិន​មាន​ពេល​វេលា​ច្រើន​ក្នុង​សមរភូមិ​សិច​ទេ អ្នក​អាច​ទាញ​ផ្នែក​ខាង​ក្រោម​នៃ​ខោ​ស្លីប​របស់​នាង​ទៅ​ជ្រុង​ម្ខាង​នៃ​គល់​ ភ្លៅ មុន​នឹង​ស៊ក​អាវុធ​វាយ​ប្រហារ។ ធ្វើ​ដូច្នេះ នាង​នឹង​អាច​ទាញ​វា​មក​គ្រប​តំបន់​ត្រី​កោណ​បាន​ភ្លាមៗ ក្នុង​ករណី​មាន​មនុស្ស​មក​រំខាន​ដំណើរ​ឡើង​ឋាន​សួគ៌​នេះ​។

 

កុំ​និយាយ​ឮៗ​ដូច​នៅ​ក្នុង​រឿង​សិច

ជួន​កាល​ពាក្យ​ពេចន៍​ដែល​និយាយ​ចេញ​មក​អាច ​រំខាន​អារម្មណ៍​ស្រើប​ស្រាល​ នា​ពេល​ប្រតិបត្តិ​ការ​លើ​គ្រែ​របស់​ស្រ្តី​ទៅ​វិញទេ​។ ស្រ្តី​ភាគ​ច្រើន​មិន​ចូល​ចិត្ត​ដៃ​គូ​ដែល​ប្រើ​ភាសា​អាស​អាភាស ឬ ស្មោក​គ្រោក​ឡើយ ជា​ពិសេស​នោះ​ការ​និយាយ​ឮៗ​តែ​ម្តង។ ពួក​នាង​ចង់​បាន​ត្រឹម​តែ​ការ​ប្រើ​សញ្ញា​បញ្ជាក់​ពី​អារម្មណ៍​របស់​បុរស​ តាម​រយៈ​ខ្សែ​ភ្នែក​និង​ការ​និយាយ​ស្តី​ពីរោះ​បែប​សិចស៊ី​ជាង។

មិន​ត្រូវ​រួម​ភេទ​ក្រៅ​ពី​រន្ធ​យោនី​ឡើយ

ទោះ​បី​ជា​ការ​រួម​ភេទ​តាម​រន្ធ​គូថ​មាន​ លក្ខណៈ​ប្លែក​ចម្លែក​អារម្មណ៍​ ក្តី តែ​ស្រ្តី​ភាគ​ច្រើន​មិន​ប្រាថ្នា​វា​ឡើយ។ ដូច្នេះ​អ្នក​ជា​ដៃ​គូ​មិន​ត្រូវ​អត្តនោម័ត​លើ​រឿង​នេះ​តែ​ឯង​ឡើយ លុះ​ត្រា​តែ​មាន​ការ​យល់​ព្រម​ពី​នាង​ជា​មុន​ផង​ដែរ​ប្រសិន​បើ​ចង់​បាន​បែប​ នោះ។ កុំ​ថា​ឡើយ​អ្នក​ចង់​ប្រើ​អា​ប្អូន​តូច​ទៅ​ដាក់​ក្នុង​រន្ធ​គូថ​នាង នោះ​សូម្បី​តែ​ការ​យក​ម្រាម​ដៃ​ទៅ​ដាក់​ទី​នោះ​ក៏​ពុំ​គប្បី​សាក​ល​មើល​ដែរ ប្រសិន​បើ​នាង​មិន​អនុញ្ញាត។ តែ​ប្រសិន​បើ​នាង​មាន​បំណង​ចង់​សាក​ល្បង​នោះ អ្នក​ក៏​ត្រូវ​ប្រើ​សារធាតុ​ដូច​ជា​ទឹក​រំអិល​បន្ថែម​និង​ប្រតិបត្តិ​ការ​ ដោយ​ចលនា​យឺតៗ​ផង​ដែរ ហើយ​បើ​នាង​សុំ​ឲ្យ​ឈប់​គឺ​ត្រូវ​តែ​ឈប់​ភ្លាម​។

កុំ​ព្យាយាម​សួរ​សំណួរ​ច្រើន​ពេក

«តើ​អូន​ពេញ​ចិត្ត​ទេ? តើ​វា​ល្អ​ទេ? អូន​យល់​ស្រប​ទេ​សម្រាប់​រឿង​នេះ?»

ទាំង​អស់​នេះ​គឺ​ជា​សំណួរ​បញ្ជាក់​ដ៏​ រំខាន​បំផុត​នៅ​អំឡុង​ពេល​រួម​ភេទ។ ការ​ព្យាយាម​ស្វែង​យល់​ភាសា​កាយ​វិការ ឬ ទឹក​មុខ​នាង​និង​យល់​ពី​តម្រូវ​ការ​ជាក់​ស្តែង​របស់​នាង​នា​ពេល​ប្រតិបត្តិ​ ការ​នោះ​គឺ​ជា​វិធី​សាស្រ្ត​ល្អ​បំផុត។ ជា​ទូ​ទៅ​ស្រ្តី​តែង​ប្រើ​ទឹក​មុខ​សម្តែង​ពី​អារម្មណ៍​ខ្លួន ឬ ប្រើ​កាយ​វិការ​នានា​ដូច​ជា ការ​ច្រាន​ខ្លួន​អ្នក​ចេញ​ស្តែង​ពី​អារម្មណ៍​មិន​ពេញ​ចិត្ត ឬ មិន​ចង់​ឲ្យ​បន្ត តែ​ប្រសិន​បើ​នាង​មិន​បាន​ប្រើ​សញ្ញា​អ្វី ឬ​ទាញ​ស្រវា​ឱប​អ្នក​ផ្អឹប​យ៉ាង​ពេញ​ទំហឹង​នោះ​វា​ជា​សញ្ញាណ​មួយ​បង្ហាញ​ថា នាង​ពេញ​ចិត្ត​នឹង​ក្បាច់​នោះ​ហើយ ដូច្នេះ​អ្នក​ត្រូវ​តែ​បន្ត​ទៀត។

កុំ​យក​លិង្គ​មក​កូរ​ក្នុង​រន្ធ​យោនី

មនុស្ស​មួយ​ចំនួន​ជឿ​ថា​ការ​យក​លិង្គ​មក​ រុក​រុល​ចុះ​ឡើង ដោយ​ធ្វើ​ចលនា​ដូច​ជា​សរសេរ​លេខ​៨នោះ អាច​ធ្វើ​ឲ្យ​ស្ត្រី​ស្រើប​ស្រួល​រមួល​ខ្លួន​។ តែ​ទោះ​ជា​យ៉ាង​ណា​ការ​ប្រតិបត្តិ​នេះ​ត្រូវ​ប្រព្រឹត្ត​តែ​ម្តង​ម្កាល​បាន​ ហើយ។ ប្រសិន​បើ​នាង​ពិត​ជា​ចូល​ចិត្ត​ការ​កូរ​លិង្គ​ក្នុង​រន្ធ​យោនី​នោះ អ្នក​អាច​ប្រើ​ក្បាច់​ជិះ​សេះ ដើម្បី​ទុក​ឱកាស​ឲ្យ​នាង​ជា​អ្នក​បញ្ជា​ចង្កឹះ​លេខ​វិញ។

កុំ​ខាំ​ទាញ​ក្បាល​ដោះ​នាង​ខ្លាំងៗ

ការ​ព្យាយាម​យក​មាត់​ទៅ​បៅ​ដោះ​ឬ ខាំ​ក្បាល​សុដន់​ស្រ្តី​ច្រើន​ដង​ពេក​ខណៈ​ពេល​រួម​ភេទ​នឹង​ធ្វើ​ឲ្យ​ស្រ្តី​ មាន​អារម្មណ៍​ថា​ខ្លួន​ឯង​កំពុង​តែ​បំបៅ​ដោះ​កូន​អ៊ីចឹង​ដែរ។ ប្រការ​ដែល​ល្អ​នោះ​គឺ​គ្រាន់​តែ​ប្រើ​អណ្តាត​ទៅ​ត្រដុស​លិទ្ធ​លើ​បរិវេណ​ នោះ​ដើម្បី​ដាស់​អារម្មណ៍​នាង​បាន​ហើយ។ មាន​ស្រ្តី​ខ្លះ​ពេញ​ចិត្ត​ឲ្យ​គូ​ស្នេហ៍​យក​ដៃ​ច្បិច​ក្បាល​ដោះ​តិចៗ ឬ​ក៏​ខ្លាំង​ក៏​មាន​ដើម្បី​ដាស់​អារម្មណ៍​សិច​ពួក​គេ​ឲ្យ​កើត​ឡើង។ ដូច្នេះ​អ្នក​ត្រូវ​តែ​ធ្វើ​ការ​ស្ទាប​ស្ទង់​មុន​នឹង​អនុវត្ត​វាយ​លុក​ចុង​ សុដន់។

កុំ​ប្រើ​ស្នៀត​ផ្លុំ​ខ្យល់​ចូល​រន្ធ​យោនី

ការ​ធ្វើ​បែប​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ នាង​អស់​អារម្មណ៍​ទេ ថែម​ទាំង​ផ្ដល់​នូវ​ភាព​រមាស់ ឬ​ក្រហល់​ក្រហាយ​លើ​ទ្វារ​មាស​និង​ឈាន​ទៅ​ដល់​មាន​គ្រោះ​ថ្នាក់​កម្រិត​ណា​ មួយ​ជា​មិន​ខាន។ សុំ​សាក​ល្បង​ប្រើ​អណ្តាត​លិទ្ធ​លើ​បរិវេណ​មាត់​ទ្វារ​មាស​ស្រ្តី​វិញ​ ប្រសើរ​ជាង។

កុំ​វាយ​លុក​យូរ​ពេក ឬ​ឆាប់​ពេក

សកម្មភាព​លើ​គ្រែ​ដែល​ល្អ​នោះ​គឺ​មាន​រយៈ​ ពេល​ចន្លោះ​ពី​១០​នាទី​ទៅ​៣០​ នាទី។ តែ​ប្រសិន​ជា​វា​មាន​រយៈ​ពេល​តិច​ជាង​១០​នាទី​នោះ​មិន​ល្អ​ឡើយ។ ចំណែក​សកម្មភាព​ដែល​ប្រើ​រយៈ​ពេល​យូរ​លើស​ពី​កន្លះ​ម៉ោង​ទៅ​នោះ​វា​នឹង​ បង្កើត​ឲ្យ​មាន​ភាព​ធុញ​ទ្រាន់​និង​មាន​ការ​ឈឺ​ចាប់​ជា​មិន​ខាន​ឡើយ។

កុំ​ប្រើ​ម្រាម​ដៃ​ច្រើន​ញ៉ុក​ទ្វារ​មាស

យោនី​ស្រ្តី​ពុំ​មែន​ជា​រន្ធ​សម្រាប់​លូក​ លេង​តាម​ចិត្ត​ឡើយ។ ការ​ព្យាយាម​យក​ម្រាម​ដៃ​ច្រើន​ទៅ​ញ៉ុក​ទ្វារ​មាស​ស្រ្តី​វា​មិន​សមរម្យ​ ឡើយ។ គួរ​ប្រើ​តែ​ម្រាម​១ ឬ​២​ដើម្បី​រុក​រក​ចំណុច​សម្រើប G-spot ឬ ដើម្បី​បញ្ឆេះ​ភ្លើង​តណ្ហា​របស់​ស្រ្តី​តាម​រយៈ​ការ​ធ្វើ​ឲ្យ​ចេញ​ទឹក​រំអិល ​មុន​នឹង​ស៊ក​លិង្គ​។ តែ​អ្នក​ក៏​ត្រូវ​ប្រាកដ​ដែរ​ថា​ប្រើ​វា​រុក​ក្នុង​ជម្រៅ​ប៉ុន​ណា​ទើប​ សមរម្យ​ផង​ដែរ។

កុំ​ភ្លេច​បបោស​អង្អែល​មុន​វាយ​លុក

មនុស្ស​ស្រ្តី​មិន​មែន​ជា​ឧបករណ៍​ឬ យាន​យន្ត​ដែល​អ្នក​ត្រូវ​ចាក់​សោ​បញ្ជា​តាម​ចិត្ត​ចង់​នោះ​ឡើយ។ ដូច្នេះ​បុរស​ត្រូវ​ព្យាយាម​ប្រើ​ស្នៀត​លួង​លោម​បបោស​អង្អែល​នាង​នា​គ្រា​ ដំបូង​ជា​មុន​សិន​ដែរ​មុន​នឹង​វាយ​លុក។ ប្រសិន​បើ​អ្នក​ប្រញាប់​ប្រញាល់​សម្រុក​ពេក​នោះ អ្នក​ពិត​ជា​មិន​អាច​ដល់​ត្រើយ​ដូច​ប្រាថ្នា​នោះ​ទេ។ អ្នក​ត្រូវ​ប្រើ​វិធី​សាស្ត្រ​សន្សឹមៗ​កុំ​បំបោល​ក្រែង​ពុំ​ដល់​ដូច​ ប្រាថ្នា​ទើប​ល្អ។ បុរស​ជា​ដៃ​គូ​គប្បី​រិះ​រក​វិធី​សាស្រ្ត​យ៉ាង​ណា​ពន្យារ​ពេល​ឲ្យ​នាង​បាន​ ស្រួល​រមួល​ខ្លួន​សិន មុន​នឹង​ឡើង​ឋាន​សួគ៌​ខ្លួន​ឯង៕ ដោយៈ ភ្នំពេញប៉ុស្ត៍

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s