កវីចាញ់ស្នេហ៍ – ត្រូវសើចឬយំ


កវីចាញ់ស្នេហ៍ – ត្រូវសើចឬយំ
I. កវីចាញ់ស្នេហ៍បកប្រែរឿងខ្ញុំ   ត្រូវសើចឬមួយត្រូវយំ សូមញាតិជួយពិចារណា
គួរស្អប់គួរខ្ពើម ឬក៏ប្រណីមេត្តា អស់ឱសេនអនិច្ចា ចៃដន្យកម្មពៀរអប្រិយ។

II. ចំរៀងខ្ញុំច្រៀង ច្រៀងរឿងខ្ញុំពិត រឿងស្នេហ៍ស្រីប្រែប្រួលចិត្ត ហ៊ានលួចផិតពីកវី
អូនធ្លាប់អោបបង បងធ្លាប់ថើបថ្មមបមបី​ ឥឡូវអូនអោបប្រុសថ្មី តើស្រីអូនឆ្ញាញ់យ៉ាងណា។

III. ត្រូវសើចឬយំខ្ញុំជាកវី ខកខ្លួនចាញ់កលស្រ្តី ស្រីបោកហើយក្បត់ចិន្តា
សូមញាតិជួយស្តាប់ ជួយចាំជួយពិចារណា នៅចុងខែសីហា សង្សារផ្តន្ទាប្រល័យ។

IV. ទ្រនំទួលគោកខ្ញុំចាញ់បោកគេ ចាញ់ចិត្តចាញ់រូបស្រីស្នេហ៍ មាសមេថ្នមអោបប្រុសថ្មី
បងឃើញនឹងភ្នែក មិនបាច់មកប្រកែកអី នេះឬមាយាស្ត្រី ចិត្តស្រីមួយពាន់មួយក្បត់។

វគ្គបញ្ចប់៖ ត្រូវសើចឬយំខ្ញុំជាកវី ខកខ្លួនចាញ់កលស្រ្តី ស្រីបោកហើយក្បត់ចិន្តា
ស្មានដូចកង្រីបានជាខំថ្មមស្នេហា មិនដឹងចិត្តស្រីសាវ៉ា ឈ្មោះថាជាស្រីកាកី

បើសិនខ្ញុំសើចសើចទាំងទឹកភ្នែក ដើមទ្រូងស្ទើរតែធ្លាយបែក ព្រោះខ្មាស់នឹងសម្តីស្រី
បើសិនខ្ញុំយំ តើខ្ញុំយំប្រយោជន៍អី រឿងអូនផ្លាស់មានប្រុសថ្មី កវីបងសូមជូនពរ៕​

ទាញយក

-ច្រៀងដោយ    ជា សាវឿន

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s