ពេលមេឃស្រទុំ


ពេលមេឃស្រទុំI.    ពេលមេឃស្រទុំអូនយំស្រណោះ     ដួងចិត្តក្រៀមក្រោះ អស់ហើយសេចក្តីសង្ឃឹម
ព្រិលអស់កែវភ្នែក ដូចភ្លៀងរលឹម     ចន្ទក៏លែងញញឹម ដូចគ្រាដើមទៀតឡើយ។

II.    ចន្ទអើយដឹងទេតើមកពីអ្វី     បានជារូបស្រីបីដូចជាទូកគ្មានត្រើយ
កាលអូនសួរបងៗក៏មិនឆ្លើយ​     គ្មានអ្នកណាមួយឡើយ អាចឆ្លើយនិងអូនបាន។

III.    ដួងចិត្តហ្មងសៅរស់នៅកំព្រា     ស្នេហាឥតមានជម្រកមានឋាន
ស្រវ៉ាចាប់អ្វីក៏ចាប់មិនបាន     ឃើញអ្វីៗក៏ជាការស្មាន​ ក្នុងស្ថានដែលគ្មានរស្មី។

R.    ដឹងហើយថាអូនជាស្រីអភ័ព្វ     រស់សម្រាប់ស្លាប់ ដូចចិត្តដែលឥតប្រណី
ឋានសួគ៌ងងឹតឋានចិត្តអប្រីយ៍     ឋានស្នេហ៍អវចីយ៍សម្រាប់ស្រីដូចខ្ញុំ៕

– ច្រៀងដោយ     រស់ សេរីសុទ្ធា
– និពន្ធដោយ      ពៅ ស៊ីផូ
-​ បទភ្លេង            ?
– ផលិតកម្ម         ?

– ថតឆ្នាំ               ១៩៧៣

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s