រាត្រីសេកុង


                    រាត្រីសេកុង

    I.    រាត្រីសេកុងបានប្រុងប្រៀបប្រាណ    ចាំប្រុសកល្យាណជាគូរវាសនា
នៅក្រោមរស្មីចន្ទរះភ្លឺថ្លា    ក្រោមឆ្នេរជលសាដែលហូររហែង។

    II.    រាត្រីសេកុងត្រួអាណុងចិត្ត    ស្នេហាលែងស្និទ្ធស្នេហ៍សែនចំបែង
ខ្ញុំនៅរង់ចាំចាំតែម្នាក់ឯង    ឱរ៉ាចំបែងអូនរែងទន្ទឹង។
    R.    ជំនោរត្រជាក់ធ្លាក់មកដល់ហើយ    ផ្កាយអើយយាងទៅណាបាត់ដំណឹង
ព្រះចន្ទក៏យាងស្ងាត់បាត់សូន្យឈឹង ឲ្យខ្ញុំរំពឹងរំពឹងម្តេចបាន។
    III.    រាត្រីសេកុងហូរឆ្ងាយម្លេះណា    ជលនេត្រសោកាខ្លោចផ្សាក្នុងប្រាណ
ជាតិនេះប្រហែលជាខ្ញុំមិនបាន    រូបប្រុសកល្យាណជាគូរគាប់ឡើយ៕
– ច្រៀងដោយ    ហួយមាស
– និពន្ធដោយ      ពៅ ស៊ីផូ
-​ បទភ្លេង            ពៅ ស៊ីផូ
-ទំនុកច្រៀង       ពៅ ស៊ីផូ
– ថតឆ្នាំ               ពាក់កណ្តាល ទ.វ ១៩៦០

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s