ទេព​អប្សរ​នៅ​ប្រាសាទ​អង្គរ​វត្ត


ទេព​អប្សរ​នៅ​ប្រាសាទ​អង្គរ​វត្ត​

ទេព​អប្សរ​នៅ​ប្រាសាទ​អង្គរ​វត្ត​ មាន​រូប​រាង​ដូច​ស្រ្តី​ខ្មែរ​លើ

ចាប់តាំងពី ​សម័យ​ទំនើប​បាន​ឈាន​មកដល់ ទម្លាប់​ស្លៀក​ប៉ឹង​របស់​ជនជាតិ​ខ្មែរលើ ជាពិសេស​របស់​ស្ត្រី​ខ្មែរដែល​មានមក​តាំង តែ​ពី​សម័យ​បុ​រេ​អង្គរ និង​អង្គរ ក៏​ត្រូវបាន​បោះបង់ចោល​បន្តិចម្តងៗ ។ តែ​នៅសម័យអង្គរ​ សម្ព័ន្ធភាព​វប្បធម៌​ រវាង​ខ្មែរ និង​កុលសម្ព័ន្ធ​ខ្មែរលើ​មាន​ភាពជិតស្និទ្ធ​នឹង​គ្នា​ជាទីបំផុត ។ អ្វីមួយ​ដែល​ចម្លាក់​បុរាណ​បានបង្ហាញ​បញ្ជាក់ប្រាប់ គឺ​ក្នុង​បរិបទ​សង្គម​វប្បធម៌​នេះហើយ​ដែល​ចម្លាក់​ស្រី​របាំ ឬ​ស្រី​ទេពអប្សរ​ចំនួន​ជាង ១៥០០ ត្រូវបាន​ឆ្លាក់​លម្អ​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត​ គួរឱ្យ​ចង់​គយគន់​ជា​អនេក ។ វត្តមាន​របស់​ស្រី​របាំ​ទាំងនោះ ពិតជា​ធ្វើឱ្យ​យើង​ស្គាល់​នូវ​បរិយាកាស​សង្គម​វប្បធម៌​ខ្មែរ​នា​សម័យ​មហានគរ ​កាលពី ១០០០ ឆ្នាំមុន ។

រហូតមកទល់ ​សព្វថ្ងៃ​នេះ ការស្រាវជ្រាវ​បាន​ផ្តោត​ជា​អាទិភាព​តែ​ទៅលើ​ផ្នែក​ស្ថាបត្យកម្ម​នៃ​ ប្រាសាទបុរាណតែប៉ុណ្ណោះ ។ នេះ​ជា​កង្វះខាត​មួយ​គប្បី​យើង​ត្រូវបំពេញ ។

ក្នុងន័យ ​នេះហើយ ការសិក្សា​អំពី​សម្លៀកបំពាក់​រវាង​ស្រី​ទេពអប្សរ និង​ជនជាតិ​ខ្មែរលើ ដោយឡែក​ជនជាតិបុ​ឌិះ​នៅ​ប្រទេស​វៀតណាម​ខាងត្បូង​បច្ចុប្បន្ន បានបង្ហាញ​ឱ្យដឹងថា ខេត្តសៀមរាប​អង្គរ​ក្នុង​អតីតកាល​ពិតជាមាន​ទំនាក់ទំនង​វប្បធម៌​យ៉ាង​ ជិតស្និទ្ធ​ជាមួយ​កុលសម្ព័ន្ធ​ខ្មែរលើ​ទាំងឡាយ​ដែល​រស់នៅក្នុង​ភូមិភាគ​ ឥណ្ឌូចិនយើង​នេះ ហើយ​ទំនាក់ទំនង​នេះ​ត្រូវបាន​លាតត្រដាង​តាម​លក្ខណៈ​នៃ​ប៉ឹង​ដែល​ស្រី​ ទេពអប្សរ​ស្លៀក​នា​ជំនាន់​នោះ ហើយ​ដែល​ត្រូវគេ​ឆ្លា​ក់លើ​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត

ការដែល ​ស្រី​ទេពអប្សរ​មានតែ​ក្រណាត់​មួយ​ចំអាម​សម្រាប់​គ្រប​កេរ្តិ៍ខ្មាស់ និង​ទុក​ដើមទ្រូង​នៅ​ទទេ​ដោយគ្មាន​អាវ​ដណ្តប់​ខ្លួន​នោះ ធ្វើឱ្យ​យើង​យល់ថា នាង​គឺជា​ជនជាតិភាគតិច​កំពុង​រស់នៅក្នុង​ទីក្រុង​ដ៏​រុងរឿងថ្កើងថ្កាន​មួយ គឺ​រាជបុរី ឬ​ទីក្រុង​យ​សោធរ​បុ​រៈ ។ នេះ​ជា​សក្ខីភាព​មួយ​បង្ហាញឱ្យឃើញ​នូវ​ទំនាក់ទំនង​វប្បធម៌ និង ជាតិ​ពិ​ន្ធុ​វិទ្យា​រវាង​ខ្មែរ​កាន់​វប្បធម៌​ឥណ្ឌា និង​កុលសម្ព័ន្ធ​មន-ខ្មែរ​រស់នៅ ក្នុង​តំបន់​នៃខេត្តសៀមរាប​នា​សម័យ​នោះ (ម.ត្រា​ណេ) ។

Apsara.jpg Khmer leu woman.jpg

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s