៦ នាក់ ស្លាប់ របួស ៨ នាក់​ រួមទាំងអ្នកចម្រៀង ខេមរៈ សិរីមន្ត ក្នុងគ្រោះថ្នាក់ចរាចរណ៍ផ្ទួនៗ នៅផ្លូវជាតិលេខ៤


ព្រះសីហនុ: ​គ្រោះថ្នាក់​ចរាចរណ៍​ផ្ទួនៗ នៅ​កន្លែង​តែមួយ តាម​ដងផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ២១១-២១២ ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បណ្តាល​ឲ្យ​អ្នករងគ្រោះ​ស្លាប់កើនឡើង​ដល់ ៦ នាក់ និង​អ្នករបួសធ្ងន់​ស្រាល​សរុប ៨ នាក់​ហើយ បើ​គិត​ចាប់ពី​ក្បាលព្រលប់​ថ្ងៃទី​៧ ដល់​ព្រឹក​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៣​។ ក្នុងនោះមាន​អ្នកចម្រៀង ខេមរៈ សិរីមន្ត ដែល​ត្រូវបាន​គេ​អះអាងថា ស្ថិតក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ និង​រងរបួស​ផងដែរ​។​


​លោក ព្រហ្ម ពៅ នាយការិយាល័យ​ប៉ូលិស​ចរាចរណ៍ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នោះកើត​ឡើងលើ​រថយន្តរ​បស់​អ្នកចម្រៀង លោក ខេមរៈ សិរីមន្ត ម៉ាក ទុនដ្រា ពណ៌​ស ពាក់​ស្លាក​លេខ 2N 7997 ដែល​បើកបរ​ដោយ​ឈ្មោះ រី សុផារ៉ា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជា​យោធា​វរៈ ៩១ ( ទ័ពអាកាស ) ​មាន​លំនៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទិសដៅ​ពី​ភ្នំពេញ មកក្រុងព្រះសីហនុ ក្នុង​គោលបំណង​មក​ចូលរួម​សម្តែង ខុន​ស៊ើ​ត ស្រា​បៀរ​ថៃ​ហ្គ័​រ នៅ​ខេត្ត​ព្រះសីហនុ លុះ​មកដល់​កន្លែងកើតហេតុ​ខាងលើ ក៏​ប្រទះ​ជាមួយ​រថយន្ត​កុង​តឺ​ន័រ​មួយគ្រឿងរបស់​ក្រុមហ៊ុន SK ដឹកទំនិញ​ចេញពី​ក្រុងព្រះសីហនុ​ឆ្ពោះ​ទីក្រុង​ភ្នំពេញ​។​

​លោក​ប៉ូលិស​បន្តថា រថយន្ត​ទាំងពីរ​នោះបាន​បើក​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​តារាៗ​សម្តែង និង​តៃកុង​ចំនួន ៤​នាក់ ដែល​ជិះ​ក្នុង​រថយន្ត​លោក​ខេមរៈ សិរីមន្ត ស្លាប់​ភ្លាមៗនៅនឹងកន្លែង​កើតហេតុ​។ ចំណែក​អ្នករួមដំណើរ​ផ្សេងទៀត រងរបួស​ធ្ងន់​ស្រាល ត្រូវបាន​ដឹក​បញ្ជូនមក​សង្គ្រោះនៅ​មន្ទីរពេទ្យ​សេ​តេ ក្រុងព្រះសីហនុ សរុប​ទាំងអស់ ៨ នាក់​។​
​    ​
​លោក ព្រហ្ម ពៅ បាន​បន្តថា អ្នករួមដំណើរ​ជាមួយ​រថយន្ត​លោក ខេមរៈ សិរីមន្ត ដែល​ស្លាប់​នោះ មាន ៤ នាក់ គឺ​១-​ឈ្មោះ​រី សុផារ៉ា តៃ​កុង​, ២-​សោម សុវណ្ណារិទ្ធ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជា​សិល្បករ មាន​លំនៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​, ៣-​ឈ្មោះ ជី វីរៈ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជា​អ្នក​សិ​ល្បៈ និង​ជា​កូន​របស់​នាយ​កុយ​, ៤-​ឈ្មោះ អ៊ា​ច វណ្ណៈ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ អ្នករួមដំណើរ មាន​លំនៅ​សង្កាត់​ទួល​ទំពូង រាជធានី​ភ្នំពេញ​។

ពិធីបុណ្យសពកូន​របស់​នាយ​កុយនៅវត្តសន្សំកុសល

​ប៉ូលិស​បន្តថា រីឯ​អ្នករងរបួស​ធ្ងន់​ស្រាល មាន​ចំនួន ៤​នាក់ ក្នុងនោះ​មាន ១-​ឈ្មោះ កួយ ផល្លី ភេទ​ស្រី អាយុ ២៦​ឆ្នាំ​, ២-​ឈ្មោះ កួយ ស្នេហ៍ ភេទ​ស្រី​អាយុ ២១​ឆ្នាំ​, ៣-​ឈ្មោះ រី ភឿន ភេទ​ស្រី អាយុ ២០​ឆ្នាំ និង​លោក ខេមរៈ សិរីមន្ត អ្នកចម្រៀង​ដ៏​ល្បី​។ ពួកគេ​ទាំង​៤​នាក់ ត្រូវបាន​សង្គ្រោះបន្ទាន់នៅក្នុង​ទីក្រុង​ព្រះសីហនុ បន្ទាប់មក​ក៏​ដឹកបញ្ជូន ទៅកាន់​រាជធានី​ភ្នំពេញ​អស់ហើយ​។ រីឯ​សាកសពក៏បាន​ធ្វើការ​ប្រគល់ជូន​ក្រុមគ្រួសារ​ភ្លាមៗ ដឹក​យកទៅ​ស្រុកកំណើត​ផងដែរ​។​

ពិធីបុណ្យសពកូន​របស់​នាយ​កុយនៅវត្តសន្សំកុសល

​លោក ព្រហ្ម ពៅ នាយ​កា​រិ​យា​ល័​យចរាចរណ៍​ខេត្ត បានបញ្ជាក់​បន្ថែមថា ក្នុងខណៈដែល​ក្រុមការងារកំពុងតែ​ស្ទូច​រថយន្ត​កុងតឺន័រ និង​រថយន្ត​របស់លោក ខេមរៈ សិរីមន្ត ប្រមូល​សាកសព និង​ប្រមូល​វត្ថុតាងនៅ​កន្លែងកើតហេតុនៅវេលា​ម៉ោង ១ និង ១៥ នាទី រំលងអធ្រាត្រ ឆ្លង​ចូល​ព្រឹក​ថ្ងៃទី​៨ មីនា ​ក៏​ស្រាប់​តែមាន​រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​អង្គរ បោះពួយ​យ៉ាង​លឿន និង​បាន​បើក​បុក​ជាមួយ​គ្រឿងចក្រ​ស្ទូច (​រថយន្តស្ទូច​) បណ្តាល​ឲ្យ​ស្លាប់​តៃកុង​ឡានស្ទូច​នោះនៅនឹងកន្លែង​ម្នាក់ទៀត​។ ឡាន​កុងតឺន័រ​របស់​ស្រា​បៀរ​អង្គរក៏បាន​បន្ត​បុក​រះមកលើ​រថយន្ត​ប៉ូលិស​ ស្រុក​ព្រៃនប់ បណ្តាល​ឲ្យ​មន្ត្រីប៉ូលិសដែល​កំពុង​បំពេញភារកិច្ច​ពីរ​នាក់ រងរបួស​ធ្ងន់ ព្រមទាំង​បន្ត​មក​បុក​រះលើ​រថយន្ត​សាមុយ (​ឡានពេទ្យ​) និង​បន្ត​បុក​លើ​រថយន្ត​កាមរី​បា​ឡែ​ន របស់​បុគ្គលិក​ក្រុមហ៊ុនកាំ​មីន​កូ (​ក្រុមហ៊ុន​ធានារ៉ាប់រង​) បណ្តាល​ឲ្យ​បុគ្គលិក​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​នោះស្លាប់​ម្នាក់ទៀត​។ ដូចនេះ​ក្នុង​ហេតុការណ៍​ទី​២​នេះ បានធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ពីរ​នាក់ និង​របួស ៤​នាក់បន្ថែមទៀត​។​
​    ​
​លោក ព្រហ្ម ពៅ បាន​បញ្ជាក់ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទី​២​នោះ អ្នករងគ្រោះ​ស្លាប់ មានឈ្មោះ ១-​កែ សុជាតិ ភេទ​ប្រុស ជា​បុគ្គលិកក្រុមហ៊ុន​ធានារ៉ាប់រង កាំ​មីន​កូ​, ២-​ឈ្មោះ ស៊ិន សុធា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជា​តៃកុង​ឡានស្ទូច​។ រីឯ​អ្នករងរបួស ៤​នាក់ មានឈ្មោះ ១-​មុំ សំអុល ជា​មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវ​គោកខេត្ត​ព្រះសីហនុ ( របួសធ្ងន់ ), ២-​សេង ចំរើន  អធិការរង​ប៉ូលិស​ស្រុក​ព្រៃនប់ (​ធ្ងន់​), ៣-​ឈ្មោះ ហ៊ុន កម្មករ​រថយន្ត​ដឹក​ស្រា​បៀរ​អង្គរ និង​៤-​មិន​ស្គាល់​អត្តសញ្ញាណ របួសធ្ងន់ កំពុង​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​។​


​លោក ព្រហ្ម ពៅ បានបញ្ជាក់​ចុងក្រោយ​ថា ក្នុង​ឧប្បទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ផ្ទួនៗ​នៅ​កន្លែង​តែមួយ​នោះ បានសម្លាប់​មនុស្ស​សរុប ចំនួន ៦ នាក់ និង​បង្ក​របួសធ្ងន់​ស្រាល សរុប​ចំនួន ៨​នាក់ ព្រមទាំង​បង្ក​ឲ្យ​ខូចខាត​រថយន្ត​តូចធំ សរុប​ចំនួន ៧ គ្រឿង​។ វត្ថុតាង ត្រូវបាន​ប្រមូល​យកមក​រក្សាទុក​នៅ​កា​រិ​យា​ល័យចរាចរណ៍​ទាំងអស់​។​

​ទាក់ទិន​នឹង​ករណី​ខាងលើ​នេះដែរ សាក្សី​ជាច្រើន​នៅ​កន្លែងកើតហេតុ បាន​ប្រាប់ថា ករណី​ទី​១ តៃកុង​រថយន្ត​កុងតឺន័រ​បើក​បុក​រថយន្ត​លោក ខេមរៈ សិរីមន្ត សង្ស័យ​មាន​អាកា​រៈ​ស្រវឹង ព្រោះ​បើករថយន្ត​រេ​ពេញ​ផ្លូវ ទើប​មាន​គ្រោះថ្នាក់​បែបនេះ​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ គឺ​ភាព​រញ៉េរញ៉ៃ​ពី​សំណាក់​ប្រជាពលរដ្ឋ​មួយចំនួន ដែលមាន​គំនិត​លួច​យក​វត្ថុតាង​ជាក់ស្តែងនៅ​កន្លែងកើតហេតុ ដូចជា ករណី​ទី​២​នេះគេ​ឃើញ​ប្រជាពលរដ្ឋបានមក​លួច​យក​ស្រា​បៀរ​ដ៏​ច្រើនសន្ធឹក​ សន្ធាប់​ពេញ​មួយ​យប់​តែម្តង ទោះបី​សមត្ថកិច្ច​​បាន​ខិតខំ​បំពេញភារកិច្ច​ការពារ​កន្លែងកើតហេតុយ៉ាងណាក្តី ​៕​ S

 

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s