កម្ពុជា​​ត្រៀម​​ធ្វើ​​ម្ចាស់ផ្ទះ​​កិច្ច​ប្រជុំ​​គណៈ​​កម្មាធិការ​​បេតិកភណ្ឌ​​ពិភពលោក


នៅ​ឆ្នាំ២០១៣ នេះ​ប្រទេស​កម្ពុជា​នឹង​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំពេញអង្គ​ លើក​ទី៣៧ របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក។ កិច្ចប្រជុំ​នេះ​នឹង​ប្រព្រឹត្ត​ទៅ នា​ពាក់កណ្តាល​ខែ មិថុនា​ ខាងមុខ។ លោកនាយក​រដ្ឋមន្ត្រីហ៊ុន សែន បានប្រកាស​នៅថ្ងៃនេះ​ថា កម្ពុជា​ពិតជា​ស័ក្តិសម​នឹង​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​​នៃ​កិច្ចប្រជុំ​នេះ ​ពីព្រោះ​កម្ពុជា​មានសម្បត្តិ​បេតិកភណ្ឌ​ជាច្រើន ដែល​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​របស់​អង្គការ​យូណេស្កូ។ រាជរដ្ឋាភិបាល​កំពុង​ត្រៀម​ធ្វើ​កិច្ចការ​ជា​ច្រើន​ដើម្បី​ទទួល​កិច្ចប្រជុំ ​ដ៏​សំខាន់​នេះ។

ក្នុង​ឱកាស​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​ថ្ងៃ​ទី​៣ មីនា​នេះ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន បាន​ប្រកាស​ប្រាប់​ឲ្យ​ដឹង​ជា​សាធារណៈ​ថា ​ប្រទេស​កម្ពុជា​នឹង​ទទួល​ធ្វើជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​គណៈ​ កម្មាធិការ​បេតិកភណ្ឌ​ពិភពលោក។ គឺ​ជា​កិច្ចប្រជុំពេញអង្គ​លើក​ទី ​៣៧ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ ចាប់​ពី​ថ្ងៃទី១៦ ដល់​ថ្ងៃ​ទី​២៧ មិថុនា ឆ្នាំ ២០១៣ នេះ។

ការ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ច​ប្រជុំ​លំដាប់​ពិភពលោក​នេះ ជា​ឱកាស​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បង្ហាញ​មោទនភាព​ជាថ្មី​ទៀត​របស់​ កម្ពុជា ​ក្នុង​ការ​ដើរ​តួនាទី​សំខាន់​នៅ​លើ​ឆាក​អន្តរជាតិ។ លោក​មានប្រសាសន៍​ថា កម្ពុជា​ស័ក្តិសម​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នេះ​ ពីព្រោះ​កម្ពុជា​មាន​សម្បត្តិ​បេតិកភណ្ឌ​ជាច្រើន​ដែល​ត្រូវ​បាន​ចុះ​ក្នុង​ បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ ក្នុងនោះ​ក៏មាន​ប្រាសាទ​ព្រះវិហារ​ដែល​ថៃ​ប៉ុនប៉ង​ដណ្តើម​យក​នោះ​ផង​ដែរ។

ក្នុង​ដំណើរ​ឈាន​ទៅ​ទទួល​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ ទីស្តីការ​គណៈរដ្ឋមន្ត្រី​កម្ពុជា ​រួមជាមួយ​តំណាង​អង្គការ​យូណេស្កូ​បាន​ជួប​ប្រជុំ​គ្នា​ពីរ​លើក​មក​ហើយ ​ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ។ នៅ​មុន​កិច្ចប្រជុំ​ពេញអង្គ​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ វេទិកា​អន្តរជាតិ ស្តីពី​បេតិកភណ្ឌ​ពិភពលោក​ ត្រូវ​គេ​គ្រោង​បើក​ធ្វើ​ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១៧ ខែ មិថុនា នៅ​ក្នុង​ខេត្ត​សៀមរាប។ នេះ​បើ​យោង​តាម​ក្រុម​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី។

គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ដែល​មាន​សមាជិក​ចំនួន ​២១ ប្រទេស ​តែង​បើក​កិច្ចប្រជុំ​ពេញអង្គ​ជា​រៀងរាល់​មួយ​ឆ្នាំ​ម្តង។ កាលពី​ឆ្នាំមុន ​កិច្ចប្រជុំ​បាន​បើក​ធ្វើ​នៅ​ឯ​ប្រទេស​រុស្ស៊ី។ គេ​នៅ​មិន​ទាន់​ដឹង​អំពី​របៀបវារៈ​លម្អិត​ដែល​ត្រូវ​ពិភាក្សា​គ្នា​ក្នុង​ កិច្ចប្រជុំ​លើក​នេះ​នៅឡើយ​ទេ។ ប៉ុន្តែ​រាជ រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់ទុក​កិច្ចប្រជុំ​នេះ​ ថា​មាន​សារសំខាន់​ដែល​ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ។

ក្រសួង​ព័ត៌មាន​គ្រោង​បើក​វគ្គ​បណ្តុះបណ្តាល​ពិធីករ ពិធី​ការិនី និង​អ្នកសារព័ត៌មាន​ទាក់ទង​នឹង​សម័យ​ប្រជុំ​នេះ​ទៀត​ផង ​ដើម្បី​ធ្វើ​យ៉ាងណា​​អោយ​ពួកគេ​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​មាន​ប្រសិទ្ធភាព។ បទ​យកការណ៍ ស្ប៉ត​ពាណិជ្ជកម្ម និង​វេទិកា​តុមូល​នានា​ទាក់ទង​នឹង​កិច្ចប្រជុំ​​ពេញអង្គ​លើកទី​៣៧ របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ​​នឹង​ត្រូវគេ​គ្រោង​ចាក់ផ្សាយ​តាម​បណ្តាញ​ទូរទស្សន៍ ចាប់​ពី​ខែ​មេសា ខាងមុខ​នេះ​តទៅ​ហើយ៕

អង្គការ​យូណេស្កូ​បាន​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​បតិកភណ្ឌ​ពិភពលោក ក្នុង​ឆ្នាំ ២០០៨ Getty Images

អង្គការ​យូណេស្កូ​បាន​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​បតិកភណ្ឌ​ពិភពលោក ក្នុង​ឆ្នាំ ២០០៨
Getty Images

ប្រភព RFI

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s