សាន់ដេគ្រោងថត វីដេអូឃ្លីបឲ្យ ខេមរៈ សិរីមន្ត បកស្រាយការពិត ករណីគ្រោះថ្នាក់ចរាចរ និងចូលរួមរំលែកទុក្ខ


ភ្នំពេញ៖ បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ដ៏រន្ធត់ កើតឡើងចំពោះតារាចម្រៀង ខេមរៈ សិរីមន្ត រហូតដល់ថ្នាក់ បាត់បង់ជីវិតមនុស្សចំនួន ៤នាក់ រួចមក ផលិតកម្ម សាន់ដេ បានគ្រោងនឹង ថតវីដេអូឃ្លីបមួយ ដើម្បីឲ្យតារាចម្រៀង ខេមរៈ សិរីមន្ត ដែលជាអ្នកនៅរស់រាន មានជីវិតក្នុងហេតុការណ៍ដ៏អាក្រក់នេះ បានបកស្រាយការពិត ពីហេតុការណ៍ការ ដែលបានកើតឡើង ខណៈរហូតមកដល់ពេលនេះ លោកកំពុងតែផ្ដល់ចម្លើយ ជូនសមត្ថកិច្ចនៅក្នុង ក្រុងព្រះសីហនុនៅឡើយ។

បើតាមការអះអាងពីលោក ឡាយ សុខចំរើន ដែលបានធ្វើដំណើរទាំងយប់ ទៅកន្លែងកើតហេតុ ពេលទទួលដំណឹង ដ៏អកុសលនេះ បានឲ្យដឹងពីស្ថានការណ៍ គ្រោះថ្នាក់ចរាចរណ៍ខ្លះៗថា មូលហេតុដែលបណ្ដាល ឲ្យតារាចម្រៀងខេមរៈ សិរីមន្ត រួចផុតជីវិត ពីឧបទ្ទវហេតុដ៏រន្ធត់នេះ គឺដោយសារតែពេលកំពុង ធ្វើដំណើរដល់ ចំណុចគ្រោះថ្នាក់ សិរីមន្ត បានឃើញ រថយន្តកុងតឺន័រ សំដៅតម្រង់មក បុករថយន្តរបស់ខ្លួន… ភ្លាមៗនោះ លោកបានស្រែកស្ទើរភ្លាត់សំឡេង ដើម្បីឲ្យអ្នកនៅក្នុងរថយន្ត ក្រាបទាំងអស់គ្នា ប៉ុន្តែមានតែលោកម្នាក់គត់ដែល បានក្រាបទាន់ពេលវេលា។ ម្យ៉ាងលោក សិរីមន្ត អង្គុយនៅខាងស្ដាំដៃ នៃអ្នកបើកបរ ហើយរថយន្តកុងតឺន័របុករះ ចំផ្នែកខាងឆ្វេងនៃរថយន្ត ទើបធ្វើឲ្យលោកគេចផុត ពីគ្រោះថ្នាក់នេះ ដោយបានក្រាបចុះ ក្រោមផុតក្បាល។ ចំណែក អ្នកបើកបរ ត្រូវទូកុងតឺន័រ បុកបាក់ក និងអ្នកខាងក្រោយត្រូវបោកផ្ទប់ ស្លាប់ទាំងអស់តែម្ដង។

លោក ឡាយ សុខចំរើន បានបន្តទៀតថា ភ្លាមៗនោះ មានតែលោក សិរីមន្ត ដែលនៅមានស្មារតី អាចគ្រប់គ្រងស្ថានការណ៍ បានបើកទ្វារលូនចេញមកក្រៅ ក្រោមតំណក់ទឹកភ្លៀងស្រិចៗ នឹងបានធ្វើដំណើរទៅផ្ទះ របស់ប្រជាពលរដ្ឋ ដែលនៅក្បែរកន្លែងកើតហេតុ ដើម្បីឲ្យប្រជាពលរដ្ឋ ជួយអន្តរាគមន៍។

ជុំវិញហេតុការណ៍ ដែលរៀបរាប់ខាងលើនេះ មហាជនទូទៅនៅតែមានចម្ងល់ ជុំវិញមហាសំណាងរួចផុតជីវិតរបស់ តារាចម្រៀង ខេមរៈ សិរីមន្ត ក្នុងគ្រោះថ្នាក់ចរាចរណ៍ ខណៈអ្នករួមដំណើរទាំងអស់បានស្លាប់ និងរងរបួសធ្ងន់ធ្ងរ និងត្រូវបានគេសង្ស័យថា សិរីមន្ត ក៏រងរបូសធ្ងន់ធ្ងរដែរ ព្រមទាំងអ្នកខ្លះនៅតែមិនជឿ ទៅលើការអះអាងរបស់ផលិតកម្ម សាន់ដេ ដែលថា សិរីមន្ត គ្មានរបួសនោះទេ។

លោក ឡាយ សុខចំរើន បញ្ជាក់ថា ដូច្នេះហើយ ទើបផលិតកម្មសាន់ដេ គ្រោងនឹងឲ្យ សិរីមន្ត បកស្រាយការពិត ពីហេតុការគ្រោះថ្នាក់ចរាចរណ៍ និងថតជាវីដេអូឃ្លីប ដើម្បីឲ្យទស្សនិជន អស់មន្ទិលសង្ស័យ និងជឿជាក់ថា ខេមរៈ សិរីមន្ត ពិតជារួចផុតជីវិតពី គ្រោះអាក្រក់នេះមែន៕

Photo by DAP-NEWS

Photo by DAP-NEWS

Looking Today

Looking Today

Looking Today

ប្រភព៖ ដើមអម្ពិល

 

សូមជួយផ្តល់មតិ និងចែករំលែក

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s