សុខភាព​ផ្លូវ​ភេទ​​ជា​រឿង​គួរ​លាក់បាំង​សម្រាប់​នារី?


ទំនៀមទម្លាប់​ប្រពៃណី​ នៅ​តែ​មាន​ឥទ្ធិពល​ក្នុង​សង្គម​ខ្មែរ។ ស្ត្រី​ខ្មែរ​មួយ​ចំនួន​ជាពិសេស​អ្នក​ដែល​មាន​ជីវភាព​ខ្សត់ខ្សោយ​​នៅ​តែ​គិត ​ថា បញ្ហា​សុខភាព​បន្ត​ពូជ ជា​រឿង​សម្ងាត់​របស់​នារី​មិន​អាច​ឲ្យ​អ្នក​ណា​ក្រៅ​ពី​ខ្លួនឯង​ដឹង​ឡើយ ​សូម្បី​​តែទៅ​រក​សេវា​​ពិគ្រោះយោបល់​ក៏​មិន​ហ៊ាន​ដែរ​ ។

ជាក់ស្ដែង ​កញ្ញា ស្រីនាង កម្មការី​រោងចក្រ សិនចិន បាន​ឲ្យ​ដឹង​ថា ​នាងមិន​ដែល​ចាប់​អារម្មណ៍​រឿង​​សុខភាព​បន្តពូ​ជ​ទេ ពេល​ឈឺ​ល្មម​ៗ​​នាង​សុខ​ចិត្ត​ទ្រាំ​ មិន​ហ៊ាន​ប្រាប់​គេ​ទេ​ ព្រោះ​ខ្មាស​គេ។ ​

មិន ​ខុស​ពី​ ស្រីនាង​ប៉ុន្មាន បងស្រី​ ចាន់​ធឿន លក់​លៀស​ហាល នៅ​មុខ​រោង​​ចក្រ​ផ្លូវ​វេងស្រេង​ បាន​ឲ្យ​ដឹង​​ដែរ​ថា ​ពេល​ឈឺ​ល្មម​ៗ អាច​ទ្រាំ​​បាន​អ្នក​បង​ចេះ​តែ​ទ្រាំ​ទៅ ព្រោះ​មិន​សូវ​មាន​លុយ​​ ប៉ុន្តែ​បើ​ឈឺ​ខ្លាំង​ទើប​ទិញ​ថ្នាំ​ ​នៅ​មុខ​រោងចក្រ​មក​លេប។ ​អ្នក​បង​​បន្ត​ថា​ ពេល​ខ្លះ​មិន​ហ៊ាន​ប្រាប់​​ប្ដី​ផង​​ ព្រោះ​ខ្លាច​ប្ដី​គាត់​​ខឹង ម្យ៉ាង​ទៀត​​ពេល​ប្រាប់​​ហើយ​ ​គាត់​ឲ្យ​​ដោះស្រាយ​​ដោយ​ខ្លួនឯង​។

​​ ​ដោយ​សារ​តែ​មើល​ឃើញ​ថា​ស្ត្រី​​មួយ​​ចំនួ​ន​ជួប​បញ្ហា​ដូច្នេះ​ហើយ​​ ទើប​កាល​ពី​ម្សិលមិញ​អង្គការ​ Marrie Stopse បាន​ចុះ​ទៅ​ផ្សព្វផ្សាយ ​ពី​សេវាកម្ម​ ទូរសព្ទ​ឥតគិតថ្លៃ​មាន​ឈ្មោះ​ថា “ខ្ញុំ​សម្រាប់​អ្នក” តាម​បណ្ដាល​រោងចក្រ​មួយ​ចំនួន នៅ​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​ក្នុង ​គោលបំណង​​ផ្ដល់​ព័ត៌មាន​​ និង​ការ​ប្រឹក្សា​យោបល់​អំពី​ជម្រើស​នៅ​ពេល​មាន​ផ្ទៃពោះ​ ​ការ​ពន្យារកំណើត​ សុខភាព​ផ្លូវភេទ ​សុខភាព​បន្តពូជ ​និង​ការ​រំលូត​កូន​ដោយ​សុវត្ថិភាព​ តាមរយៈ​ការ​ប្រឹក្សា​ដែល​មាន​ភាព​ស្និទ្ធស្នាល​ និង​រក្សា​ការ​សម្ងាត់។

​ កញ្ញា ផានីដេត តំណាង​ អង្គការ​ Marrie Stopse បាន​ឲ្យ​ដឹង​ថា ពេល​ខ្លះ​ស្ត្រី​មួយ​ចំនួន​ពេល​ជួប​បញ្ហា​ទាំង​នេះ ​ មិន​ហ៊ាន​ប្រាប់​ទៅ​អ្នក​ជុំវិញ​ខ្លួន​ទេ ព្រោះ​ខ្លាច​ខ្មាស​គេ ដូច្នេះ​គាត់​អាច​ខល​មក​ លេខ​ទូរសព្ទ​ កម្មវិធី​ “ខ្ញុំ​សម្រាប់​អ្នក” ដើម្បី​ពិភាក្សា​ និង​ទទួល​បាន​ការ​ផ្ដល់​ជា​ដំណោះស្រាយ​ ​ហើយ​អង្គការ​ធានា​រក្សា​ការ​សម្ងាត់​​របស់​ពួក​គាត់​។

បណ្ដាញ ​ទូរសព្ទ​ប្រឹក្សា “ខ្ញុំ​សម្រាប់​អ្នក” ​បាន​បង្កើត​ឡើង​តាំង​ពី​ ​ឆ្នាំ២០០៨​។ បណ្ដាញ ​ទូរសព្ទ​ប្រឹក្សា​ ​“ខ្ញុំ​សម្រាប់​អ្នក”​ ​ធ្វើការ​ពី​ម៉ោង​​ ៨:០០​ព្រឹក​ដល់​០៨:០០យប់​សម្រាប់​ថ្ងៃ​ចន្ទ​ដល់​សុក្រ​ និងពី​ម៉ោង​​៨:០០ព្រឹកដល់​៥:០០ល្ងាច សម្រាប់​ថ្ងៃ​សៅរ៍​ និង​អាទិត្យ​។ សូមទំនាក់ទំនង​​តាម​រយៈ​ទូរសព្ទ​ ០៦៨ ៧០០ ០១២/ ០៩០ ៧០០ ០១២/ ០៩៧ ៧៦៧ ០៩ ០៥​ ឬ  http://www.facebook.com/KnhomSamrabNak។

​អត្ថបទ៖ កង​ ចាន់​បញ្ញា​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s