សេចក្តីអំពាវនាវ​ ដើម្បី​រៀបចំ​និមន្ត​ព្រះសង្ឃ​១០០​អង្គ​ ប្រោះព្រំ​តាម​ផ្លូវជាតិ​លេខ​៤


ដោយ​មើលឃើញ​ថា​គ្រោះថ្នាក់​ចរាចរណ៍​បច្ចុប្បន្ន មាន​ការកើនឡើង​គួរ​អោយ​មាន​ការព្រួយបារម្ភ​ជាខ្លាំង ហើយ​ស្ថិតិ​របស់​អង្គការ ពិការ​អន្តរជាតិ​បានអោយដឹងថា ជា​មធ្យម​កម្ពុជា​មាន​មនុស្ស​ស្លាប់​យ៉ាងហោចណាស់​៥​នាក់​ក្នុង​១​ថ្ងៃ​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ធ្វើ​អោយ​ប្រមុខ​ដឹកនាំ គឺ​សម្តេច​តេជោ​ហ៊ុន សែន បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​ត្រូវគោរព​ច្បាប់​ ចរាចរណ៍ ហើយ​សំណូមពរ​ព្រះសង្ឃ​អោយ​មាន​តួនាទី​សកម្ម​ក្នុង​ការជួយ​អប់រំ​សង្គម​។ យើង​ក៏​ជឿ​ផងដែរ​ថា​ព្រះសង្ឃ​អាចជួយ​ប្រោះព្រំ កន្លែង​ណា​មាន​គ្រោះថ្នាក់​ចរាចរណ៍​កាច​សាហាវ​និង​ញឹកញាប់​ដើម្បី​ដេញ​ ឧបទ្រពចង្រៃ ដែល​តែងតែ​កើតមានឡើង​នៅ​តាម​ដងផ្លូវ​។     ​    ​
​    ​ថ្មីៗ​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​ផ្ទួនៗ​គ្នា​តាម​ផ្លូវជាតិ​លេខ​៤ បាន​កើតឡើង ក្នុងនោះ​មាន​រថយន្ត​លោក​ខេមរៈ​សិរីមន្ត​ផងដែរ បណ្តាលអោយ​មនុស្ស​ស្លាប់​រណូករណែល​រហូតដ​ល់​ទៅ​៧​នាក់​និង​រងរបួស​ដល់​ទៅ ៧​នាក់​។ ក្នុង​នាម​ប្រធាន​ក្រុម​ហ្វេ​សប៊ុក ពត៌មាន​ជាតិ​ថ្មីៗ​ដោយ​សេរី​និង​ប្រតិកម្ម​រហ័ស យើងខ្ញុំ ​ធ្លាប់​បាន​និមន្ត​ព្រះសង្ឃ​សូត្រធម៌​ប្រោះព្រំ​ផ្លូវ​ពី​ខាងត្បូង​ វិមានឯករាជ្យ​រហូត​ដល់​ផ្លូវ​ស្ពាន​អាកាស​ក្បាលថ្នល់​រួច​ម្តង​ហើយ​បន្ទាប់​ ពី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​មុខ​ក្រសួង​មហាផ្ទៃ​។ លើក​នេះ​យើងខ្ញុំ​ចង់​និមន្ត​ព្រះសង្ឃ​ប្រោះព្រំ​នៅ​កន្លែង​កើតហេតុ​នា​ ផ្លូវជាតិ​លេខ​៤ ប៉ុន្តែ​ដោយសារ​ផ្លូវ​មាន​ចម្ងាយ​ឆ្ងាយ ហើយ​សោហ៊ុយ​នៃ​ការរៀបចំ​ត្រូវ​ចំណាយ​ច្រើន រួម​ទាំង​ចង្ហាន់​ថ្ងៃត្រង់​របស់​ព្រះសង្ឃ និង​ការជួល​រថយន្តក្រុង​៥៥​កៅអី​ដឹក​ព្រះសង្ឃ​ផង ធ្វើ​អោយ​យើងខ្ញុំ​ពុំ​មាន​លទ្ឋភាព​រ៉ាប់រង​បាន ហេតុនេះ​ទើប​យើងខ្ញុំ​សូម​ធ្វើការ​អំពាវនាវ​ដល់​ស​ប្បុរ​សជន មេត្តា​ជួយ​ជា​ថវិការ​សប្បុរសធម៌​ខ្លះៗ ដើម្បី​អោយ​ខ្ញុំ​មាន​លទ្ឋភាព​និមន្ត​ព្រះសង្ឃជាង​៥០​អង្គ​ពី​ភ្នំពេញ និង ព្រះសង្ឃ​នៅ​ខេត្ត​ព្រះសីហនុ ៥០​អង្គ​ទៀត នៅ​ថ្ងៃ​អាទិត្យ​នេះ វេលា​ម៉ោង ១​រសៀល ដើម្បី​ធ្វើ​ពិធី​ប្រោះព្រំ​ផ្លូវជាតិ​លេខ ៤ សូម​សេចក្តីសុខ គ្រប់​ពេល​ដល់​អ្នកដំណើ​រ​ទាំងអស់គ្នា​។
​    ​ទន្ទឹមនឹងនេះ លោកយាយ​ណ​យ សំណាង​ដែល​ជា​តួ​អា​យ៉ៃ ជើង​ចាស់​បាន​បង្ហូរទឹក​ភ្នែក ទាំង​កាយវិការ​ទន់​ល្ហិតល្ហៃ​អស់សង្ឃឹម ហើយ​បាន​ពោល​ឡើង​ថា គាត់​ចង់​ទៅ​ណាស់ ចូលរួម​និមន្ត​ព្រះសង្ឃ​សូត្រមន្ត​ប្រោះព្រំ​តាម​ផ្លូវជាតិ និង​ចំនុច​ដែល​បាន​ជួប​គ្រោះ​ឧប្បទ្ទវហេតុ តែ​គាត់​បាន​បង្ហើប​ទាំង​ទឹកមុខ​ក្រៀមក្រំ​ហើយ​យំ​ខ្សឹកខ្សួល​ថា គាត់​ក្រ​ណាស់ គាត់​គ្មាន​ផ្ទះ​ទេ រស់​នៅ​សព្វថ្ងៃ​ដោយ​ជួល​ផ្ទះ​គេ និង​ពេល​ដឹក​សព​មក​វត្ត​ធ្វើបុណ្យ​គាត់​គ្មាន​លុយ​អោយ​ទេ កុំ​តែ​បាន​សប្បុរជន​បាន​រៃ​លុយ​អង្គាស​គ្នា​អោយ​ទេ កុំ​អី​គាត់​គ្មាន​ប្រាក់​ចំណាយ​ឡើយ​។​
​    ​យើងខ្ញុំ​សង្ឃឹមថា​អស់លោក​សប្បុរសជន​និង​ចូលរួម​គាំទ្រ​ម្នាក់​បន្តិចៗ ដើម្បី​ជា​គុណប្រយោជន៍ បាន​សេខក្តីសុ​ខដល់​អ្នកធ្វើ​ដំណើ​រ​ទាំងឡាយ​។ លោកអ្នក​អាច​ទាក់ទង​បាន​ជាមួយ​យើងខ្ញុំ​អ្នក​ផ្តើម​កម្មវិធី​ផ្ទាល់​តាមរយៈ​ ទូរស័ព្ទ ០១២ ២៥ ២៥ ២២ , ០៨៨៨ ២៥ ២៥ ២២៕

​ភ្នំពេញ ថ្ងៃទី​៨​មិនា​ឆ្នាំ​២០១៣​    ​    ​    ​
​ប្រធាន​ក្រុម​ហ្វេ​សប៊ុក ពត៌មាន​ជាតិ​ថ្មីៗ​ដោយ​សេរី​និង​ប្រតិកម្ម​រហ័ស
​ខ័ណ្ឌ ច័ន្ទ​សុផល​

ប្រភព CEN

សូមជួយផ្តល់មតិ និងចែករំលែក

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s