ស្ត្រី​ក្នុង​វិស័យ​កម្សាន្ត​នៅ​តែ​ប្រឈម​ហានិភ័យ


ភ្នំពេញៈ របាយការណ៍​មួយ​ដែល​ចេញ​កាល​ពី​​ថ្ងៃ​ពុធ​បាន​ ឲ្យ​ដឹង​ថា ​​ការ​រំលូត​កូន ​​ការ​ផឹក​គ្រឿង​ស្រវឹង​ នៅ​កន្លែង​ធ្វើ​ការ និង​អំពើ​ហិង្សា​ជា​បញ្ហា​​ទូទៅ​ចំពោះ​បុគ្គលិក​ស្រ្តី​នៅ​ក្នុង​វិស័យ​ កម្សាន្ត​ ​រាប់​ទាំង​​អ្នក​ទាំង​ឡាយ​ ដែល​រួម​ភេទ​ជាមួយ​នឹង​​អតិថិជន​ក្នុង​ទីក្រុង​ធំ​​ៗ​នៅ​កម្ពុជា​។

​ យោង​តាម​ការ​សិក្សា​ ដែល​​ធ្វើ​ឡើង​​ដោយ​អង្គ​ការ FHI ​360 ​និង​អង្គ​ការ​ យូនីសេហ្វ​ កម្ពុជា ​ដើម្បី​ពិនិត្យ​ហានិភ័យ​​នៃ​មេរោគ​អេដស៍​ក្នុង​ចំណោម​អ្នក​រកស៊ី​ទាំង​នោះ ​បាន​ឲ្យ​ដឹង​ថា ​​ស្រ្តី​ភាគ​ច្រើន​ ដែល​បាន​សាក​សួរ​ពុំ​យល់​ស្រប​ទៅ​នឹង​ការ​រួម​ភេទ​លើក​ទី​ ១ របស់​ខ្លួន​ឡើយ ហើយ​បាន​ចូល​ទៅ​ក្នុង​វិស័យ​នេះ ព្រោះ​ថា ពួកគេ​ត្រូវ​ការ​ប្រាក់​យ៉ាង​ខ្លាំង​។ ​​របាយការណ៍​បាន​បញ្ជាក់​ថា៖ «​​ចំពោះ​​ស្រ្តី​រក​ស៊ី​ក្នុង​វិស័យ​កម្សាន្ត​​ភាគ​ច្រើន ​ការ​រួម​ភេទ​លើក​ទី ១ ​ពុំមាន​ការ​យល់​ព្រម​ឡើយ​ ​ដែល​កើត​ឡើង​ក្នុង​បរិបទ​នៃ​អំពើ​រំលោភ​ ​ឬ​ការ​បង្ខិត​បង្ខំ  មុន​ពេល​ពួកគេ​ដល់​វ័យ​ ១៨ ឆ្នាំ​»។ ​របាយការណ៍​បាន​បន្ត​ថា ការ​រំលូត​កូន​ កើត​មាន​ជា​ទូទៅ ចំណែក​​ឯ​ការ​ប្រើប្រាស់​វិធី​ពន្យារ​កំណើត​ក្រៅ​ពី​ស្រោម​អនាម័យ​ ពុំ​កើត​មាន​ជា​ទូទៅ​ឡើយ​។

​ការ​សិក្សា​ ដែល​​សួរ​​ស្រ្តី ​បុរស និង​​មនុស្ស​ភេទ​ទី ៣ ចំនួន ៧៧ នាក់ ដែល​ធ្វើ​ការ​នៅ​រាជ​ធានី​ភ្នំ-​ពេញ ​ ក្រុង​សៀម​រាប ​ក្រុង​ប៉ោយប៉ែត និង​ក្រុង​ព្រះសីហនុ​នេះ ​បាន​រក​ឃើញ​ថា បើ​ទោះ​បី​ជា​​សេវា​ផ្លូវ​ភេទ​ លក្ខណៈ​ពាណិជ្ជកម្ម​កត្តា​ជំរុញ​ឲ្យ​ឆ្លង​មេ​រោគ​អេដស៍​ជា​លក្ខណៈ​ប្រមូល​ ផ្តុំ​ក៏​ដោយ ក៏​ប៉ុន្តែ​គេ​មាន​ចំណេះ​ដឹង​ត្រឹម​ត្រូវ​ខ្ពស់​អំពី​ការ​បង្ការ​មេ​រោគ​ អេដស៍។

ភាគ​ច្រើន​នៃ​ស្រ្តី​ចំនួន ៤១ នាក់ ដែល​បាន​ស្ទង់​មតិ ​ដែល​មាន​អាយុ​ពី ១៨ ដល់ ២៩ ឆ្នាំ​ បាន​ធ្វើ​ការ​នៅ​ហាង​ផឹក​ស៊ី ​កន្លែង​ខារ៉ាអូខេ ​ហាង​ម៉ាស្សា ​ឬ​ផ្ទះ​បន ចំណែក​ឯ​អ្នក​រកស៊ី​ភេទ​ប្រុស​ចំនួន ​២៣ នាក់​​និង​ភេទ​ទី ៣ ចំនួន ១៣ នាក់ គឺជា​អ្នក​រក​ស៊ី​ក្រៅ​ក្រប​ខណ្ឌ​។ ​ទោះ​បី​ជា​របាយការណ៍​មិន​មែន​តំណាង​ឲ្យ​សំឡេង​​វិស័យ​ដែល​មាន​អ្នក រក​ស៊ី​ជាង ៣៥០០០ នាក់​នេះ​ក៏​ដោយ ក៏​ប៉ុន្តែ របាយ​ការណ៍​នេះ បាន​ផ្តល់​អនុសាសន៍​ថា រដ្ឋាភិបាល​​គួរ​ផ្តោត​លើ​ស្រ្តី​ដែល​បញ្ចប់​ការ​អប់​រំ​ថ្នាក់​មូល​ដ្ឋាន ស្រ្តី​ទាំង​អស់​ ដែល​បាន​ស្ទង់​មតិ​ពុំ​បាន​រៀន​ចប់​វិទ្យាល័យ​​ដែល​អប់​រំ​អំពី​ផ្លូវ​ភេទ​​ ទេ​។

លោក​ស្រី ម៉ុត សុគន្ធនី ​ទីប្រឹក្សា​ផ្នែក​បង្ការ​មេ​រោគ​អេដស៍​នៅអង្គ​ការ FHI 360 ​បាន​ថ្លែង​ថា ការ​បង្ការ​​យុវជន​កុំ​ឲ្យ​ចូល​រក​ស៊ី​ផ្លូវ​ភេទ និង​ការ​ការ​ពារ​អ្នក​ទាំង​ឡាយ​ដែល​ស្ថិត​ក្នុង​វិស័យ​នេះ គួរ​ជា​អាទិភាព​។

លោក​ស្រី​បាន​បញ្ជាក់​ថា៖​«ឧទាហរណ៍ ជាមួយ​នឹង​ការ​ផឹក​គ្រឿង​ស្រវឹង ​​ [អ្នក​រក​ស៊ី​] មាន​សិទិ្ធ​និយាយ​ថា​ទេ ហើយ​កន្លែង​កម្សាន្ត​គួរ​កសាង​ទំនាក់​ទំនង​ល្អ​ជាមួយ​នឹង​អតិថិជន ដើម្បី​ព្យាយាម​ការ​ពារ​អ្នក​រកស៊ី​»។ «យើង​ត្រូវ​ដោះ​ស្រាយ​បញ្ហា​របស់​អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​ ឆ្លង​មេ​រោគ​អេដស៍ គឺ​អ្នក​ដែល​រួម​ភេទ​ជាមួយ​នឹង​អតិថិជន​»។

លោក​ ម៉ក់ វ៉ាន់ ​រដ្ឋលេខាធិការ​ក្រសួង​អប់​រំ បាន​ស្វាគមន៍​របាយការណ៍​នេះ​។ ​លោក​​ បន្តថា៖ «​យើង​ត្រូវ​ធ្វើ​តាម​អនុសាសន៍​ទាំង​នេះ បើ​មិន​ដូច្នោះ​ទេ ការ​ស្រាវ​ជ្រាវ​នឹង​គ្មាន​ន័យ​។ ​[បុគ្គលិក​វ័យ​ក្មេង​ទាំង​នេះ] មាន​ក្តី​បារម្ភ​ខ្ពស់ ហើយ​យើង​ត្រូវ​គិត​អំពី​ពួក​គេ»។

លោកទា ផល្លាអនុ​ប្រធាន​អាជ្ញាធរ​អេដស៍​ឲ្យ​ដឹង​ថា ​យុវជន​ប្រហែល ៥០០ នាក់ បាន​ឆ្លង​មេ​រោគ​អេដស៍​រៀង​រាល់​ឆ្នាំ៕TK

ហាងរក​ស៊ី​ផ្លូវ​ភេទ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​កាល​ពី​ពេល​កន្លង​មក​។ រូបថត ភីឡុង

ហាងរក​ស៊ី​ផ្លូវ​ភេទ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​កាល​ពី​ពេល​កន្លង​មក​។ រូបថត ភីឡុង

ប្រភព Postkhmer

សូមជួយផ្តល់មតិ និងចែករំលែក

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s