អត្ថប្រយោជន៍​​របស់​​ផ្លែ​​អម្ពិល​​ចំពោះ​​សុខភាព


​ផ្លែ​អម្ពិល គឺជា​ប្រភេទ​ផ្លែឈើ​មួយ​ប្រភេទ​ដែល​មាន​ប្រភព​មក​ពី​ដើម​រុក្ខជាតិ​ខ្ពស់​ ម្យ៉ាង​ដែល​មាន​ដុះ​នៅក្នុង​ប្រទេស​អាស៊ី និង អាហ្វ្រិក​ខាងជើង​។ សាច់​ផ្លែ​ខាងក្នុង គឺជា​ផ្នែក​​ដ៏​សំខាន់​នៃ​ផ្លែ​អម្ពិល​នេះ ដែល​វា​ត្រូវ​បាន​គេ​ប្រើ​នៅក្នុង​ផលិតផល​អាហារ​មួយ​ចំនួន​។

នៅពេល ​ដែល​ពួក​វា​នៅ​មិនទាន់​ទុំ​នោះ​វា​មាន​រស​ជាតិ​ជូរ​មុត​ដែល​វា​មាន​កម្រិត​ នៃ​ជាតិ​អាស៊ីត​យ៉ាងខ្ពស់​។ ផ្លែ​អម្ពិល​ដែល​នៅ​មិនទាន់​ទុំ​ត្រូវបាន​គេ​យកវា​ទៅប្រើ​ក្នុង ម្ហូប​អាហារ​​ផ្សេងៗ​និង​ធ្វើ​ជាស្ក​គ្រាប់​នៅក្នុង​ប្រទេស​អាស៊ី និង អាមេរិក​ឡាទីន។​

​អត្ថប្រយោជន៍​របស់​ផ្លែ​អម្ពិល​ចំពោះ​សុខភាព​

•         ទឹក​ផ្លែ​អម្ពិល គឺ​អាច​ប្រើ​ជា​ថ្នាំ​បញ្ចុះ​លាមក​ក្នុង​កម្រិត​ស្រាល​មួយ​។​

•         ផ្លែ​អម្ពិល ត្រូវបាន​គេ​ប្រើ​ដើម្បី​ព្យាបាល នូវ​ភាព​មិន​ប្រក្រតី​របស់​ទឹក​ប្រមាត់​។​

•         ផ្លែ​អម្ពិល ជួយ​បន្ទាប​កម្រិត​កូ​ឡេ​ស្តេ​រ៉ូល ។​

•         វា​ជួយ​ធ្វើអោយ សុខភាព​បេះដូង មាន​ភាពល្អប្រសើរ​ឡើង​។​

•         សាច់​, ស្លឹក និង ផ្កា​របស់​វា ជាមួយនឹង​ការ​រួមផ្សំ​ផ្សេងៗ​គ្នា​ជា​ច្រើន​ទៀត ពួក​វា​ត្រូវ​បាន​យក ទៅ លាប​លើ​សន្លាក់ ដែល​មាន​ការឈឺចាប់ និង ហើមប៉ោង​។​

•         ផ្លែ​អម្ពិល ត្រូវបាន​គេ​ប្រើ​សម្រាប់​ព្យាបាល អា​ការៈឈឺ​បំពង់ក​។​

•         ទឹក​ផ្លែ​អម្ពិល ដែល​មាន​កម្តៅ ត្រូវបាន​គេ​ប្រើ​សម្រាប់​ព្យាបាលជំងឺ​ឈឺភ្នែក​។ ថ្នាំ​ភ្នែក​តំណក់​ទឹកដែល​ត្រូវ​បាន​ធ្វើ​មកពីគ្រាប់​ផ្លែ​អម្ពិលអាច​ប្រើ​ បាន​សម្រាប់​ការ​ព្យាបាល​អាការៈ​ភ្នែក​ស្ងួត​។​

•         ផ្លែ​អម្ពិល ត្រូវបាន​គេ​ប្រើ​ជា​ឱសថ​បញ្ចុះ​ទឹកនោម សម្រាប់​ព្យាបាល បញ្ហា​មិន​ប្រក្រតី​នៃ​ទឹក ប្រមាត់​, ជំងឺ​ខាន់លឿង និង ជំងឺ​ផ្តាសាយ​។​

•         វា ជា​ប្រភព​ដ៏​ល្អ​នៃ​ពពួក​សារធាតុ​ប្រឆាំងនឹង ប្រតិកម្ម​អុកស៊ីត ដែល​វា​អាច​ជួយ​ប្រយុទ្ធប្រឆាំង​នឹង ជំងឺ មហារីក​បាន​។​

•         ផ្លែ​អម្ពិល ជួយ​កាត់បន្ថយ​គ្រុ​នក្តៅ និង ជួយ​ផ្តល់​នូវ​ការ ការពារ​ចំពោះ​ជំងឺ​គ្រុនផ្តាសាយ​។ យកសា​ច់វា​ខាងក្នុង​មក​ឆុង​នឹង​ទឹ​កក្តៅ​រួច​ទុក​វា​ចោល​រយៈពេល​មួយ​ម៉ោង ដើម្បី​អោយ​វា​មានប្រសិទ្ធភាព​ល្អ​ ឬ ឆុង​វា​ជាមួយ​នឹង​ទឹក​ក្តៅឧណ្ណៗ ដោយ​ដាក់​ទឹកឃ្មុំ​ចូល​បន្តិច ដើម្បី​អោយ​វា​មាន​រសជាតិ​ផ្អែម​។ វិធី​នេះ​គឺ​អាច​ជួយ​បន្ទាប​សីតុណ្ហ​ភាព​បាន​ជា​ច្រើន​អង្សា​។​

•         ផ្លែ​អម្ពិល​ជួយ​អោយ​រាងកាយ​អ្នក​ជួយ​រំលាយ​អាហារ​បានល្អ​។​

•         វា​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​លាប​នៅលើ​ស្បែក ដើម្បី​ជួយ​ព្យាបាល​នូវ​ការ​រលាក​។​

•         សំបក​ពណ៌​ក្រហម​ដែល​ស្រោប​នៅ​ខាងក្រៅ​គ្រាប់​របស់​វា គឺជា​ថ្នាំ​សម្រាប់​ព្យាបាល​ដ៏​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការប្រឆាំង​ នឹងជំងឺរាគ និង រាគ​មួល​៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s