​កម្ពុជា​​ជាប់​​ជា​​ប្រទេស​​បិទ​បាំង​​ថវិការ​​ជាតិ​​អាក្រក់​​បំផុត​​ក្នុង​​ពិភព​លោក​


នៅ​ក្នុង​​របាយការណ៍​​ដែល​បាន​​ចេញផ្សាយ​​ដោយ​​អង្គការ​​តម្លាភាព​​ អន្តរជាតិ​​កម្ពុជា កាល​ពីថ្ងៃ ទី៧ ខែ​មីនា បានបង្ហាញ​ថា​រដ្ឋាភិបាល​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ក្នុងចំណោម​រដ្ឋាភិបាល ​ដែលមាន​តម្លាភាព​អាក្រក់​បំផុត​នៅលើ​ពិភពលោក។

​របាយការណ៍​ក៏​បាន​បង្ហាញ​ទៀត​ថា ប្រទេស​កម្ពុជា​ទទួលបាន​ពិន្ទុ​១៥​ក្នុងចំណោម​ពិន្ទុសរុប​១០០​ដូច​ឆ្នាំ ២០១០​ដែរ ដោយ​នៅ​ចម្លោះ​ប្រទេសនី​ហ្សេ​រី​យ៉ា និង​អេ​ហ្ស៊ី​ប​ក្នុងចំណោម​ប្រទេស​ផ្តល់​ព័ត៌មាន​តិច​បំផុត​ឬ​គ្មាន​ផ្តល់​ ព័ត៌មាន​ទាល់តែសោះ​អំពី​ថវិកា​ជាតិ​របស់​ប្រទេស​ខ្លួន​។

​របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា​នេះ បាន​ពន្យល់ថា​មូលហេតុ​ដែល​កម្ពុជា​មាន​ពិន្ទុ​ធ្លាក់ចុះ​នេះ​គឺ​ដោយសារតែ​ ការខកខាន​របស់​កម្ពុ​ជា​ក្នុងការ​ធ្វើឲ្យ​ឯកសារ​ថវិកា​ដូចជា​សេចក្តីព្រា​ង​ ច្បាប់​ថវិកា​និង​របាយការណ៍​សវនកម្ម​ឲ្យបាន​ត្រឹមត្រូវ​មាន​ប្រយោជន៍​និង​ មាន​ជូន​សាធារណជន​។​

​ទោះជា​យ៉ាងណា​ក៏ដោយ លោក ហ្វិ​ញ រិទ្ធិ​ពល​ប្រធានការិយាល័យ​ក្នុង​នាយកដ្ឋាន​ហិរញ្ញវត្ថុ​នៃ​ក្រសួង​ សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​និយាយថា​ការផ្សព្វ​ផ្សាយ​​ឯកសារ​ថវិកា​ជាតិ​មិនមែន​ជា​ការ​សម្ងាត់​នោះ​ ទេ​​តែ​​ការ​បោះ​​ពុម្ព​ផ្សាយ​​​ពិត​ជា​​​មាន​​​កម្រិត​​ដោយ​សារ​​គ្មាន​​ ថវិកា​​គ្រប់​គ្រាន់​។​

សូមបញ្ជាក់​ថា កន្លងមក​តំណាងរាស្ត្រ​គណបក្សប្រឆាំង តែងតែ​ទាមទារ​ចង់ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​​ការ​ផ្សព្វ​ផ្សាយ​​នូវ​ សេចក្តី​ព្រាង​​ច្បាប់​​ថវិកា​ជាតិ​​ក៏​ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុ​ជា​មិន​ បាន​ផ្សព្វ ផ្សាយ​តាម​ការទាមទារ​របស់​តំណាងរាស្ត្រ​គណបក្សប្រឆាំង​នោះទេ​។ នៅ​មិនទាន់មាន​ប្រតិកម្ម​ពី​រដ្ឋាភិបាល​កម្ពុជា​នៅ​ឡើយ​​ទេ ចំពោះ​របាយការណ៍​របស់​អង្គការ​តម្លាភា​ព​អន្តរជាតិ​កម្ពុជា​នេះ​៕​(ដោយៈជា ធីរិទ្ធ)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s