​ប្រយោជន៍​​ទាំង​៧​យ៉ាង​​នៃ​​ការ​​បរិភោគ​​អាហារ​​សមុទ្រ​


មាន ​មនុស្ស​ជាច្រើន​តែង​យល់ឃើញថា អាហារ​សមុទ្រ​គឺមាន​ផ្ទុក​នូវ​ជាតិ​កាឡូរី និង ខ្លាញ់​ច្រើន​។ ​ប៉ុន្តែវា​មិនមែន​ជា​ការពិត​នោះទេ​។ ជា​ការពិត​ការ​បរិភោគ​អាហារ​សមុទ្រ គឺ​ល្អ​ចំពោះ​រាងកាយ​​អ្នក​​ដោយ​សារ​​តែ​​វា​​សម្បូរ​​ទៅ​ដោយ​​សារ​ជាតិ​​ វីតាមីន​ និង ជាតិ​រ៉ែ​ពី​ធម្មជាតិ​។​ ខាងក្រោម​នេះ គឺជា​អត្ថប្រយោជន៍​នៃ​អាហារ​សមុទ្រ​ដែល​ផ្តល់​​ផល​ល្អ​ចំពោះ​សុខភាព​របស់​ យើង​ម្នាក់ៗ ៖

១.​ល្អ​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​

​មាន​មនុស្ស​ជាច្រើន​បាន​រងគ្រោះ​ពី​ជំងឺ​ធ្លាក់​ទឹកចិត្ត​ដោយសារតែ​ការ​ មាន​ស្ត្រេ​ស​ជា​រុំាំរ៉ៃ​។​ ការបរិភោគអាហារ​សមុទ្រ​អាច​ជួយ​កាត់បន្ថយនូវ​សញ្ញា​នៃ​ជំងឺ​ធ្លាក់​ទឹក​ ចិត្ត​​បាន​ជាច្រើន​។ ដោយសារតែពួកវាបាន​បង្កើន​ដល់​កម្រិត DHA នៃ​រាងកាយ ហើយ​វា​ជួយ​កាត់បន្ថយ​នួវ​កម្រិត​នៃ​ការធ្លាក់​ទឹក​ចិត្តបាន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ការ​ទទួល​ទាន​​វា​ជាប្រចាំនឹង​ជួយ​ការពារ​អ្នក​បាន​ពី ​ជំងឺ​ធ្លាក់​ទឹកចិត្ត​រុំាំរ៉ៃ​។​

២.​ធ្វើអោយ​ការមើលឃើញ​របស់​អ្នក​មាន​ភាពប្រសើរឡើង​

​អាហារ​សមុទ្រ​ដែល​សម្បូរ​ដោយ​ជាតិ​ប្រេង មាន​អាស៊ីត​ខ្លាញ់​អូ​មេហ្គាបី​​ច្រើន។ ការបរិភោគ​នូវ​អាហារ​សមុទ្រ​ដែល​សម្បូរ​ជាតិ​ប្រេង គឺ​ផ្តល់​ផល​ដ៏​ល្អ​ចំពោះ​សុខភាព​នៃ​ការមើលឃើញ​របស់​កែវភ្នែក​។ ខ្យង​សមុទ្រ គឺ​សម្បូរ​ទៅ​ដោយ​វីតាមីន A ដែល​នឹង​ជួយ​ធ្វើអោយ​ការមើលឃើញ​កាន់តែ​ប្រសើរ​ឡើង​។ ការ​ទទួលទាន​អាហារ​សមុទ្រ​ជា​​ទៀងទាត់​ក៏​នឹង​ជួយ​បាន​ផង​ដែរ ចំពោះ​ស្ថានភាព​នៃ​ការចុះ​ខ្សោយ​នៃ​ការមើលឃើញ​ទៅតាម​អាយុកាល​។​

៣.​ជួយ​ចំពោះ​អ្នក​ជំងឺហឺត​

​វា​ត្រូវ​បាន​គេ​បញ្ជាក់ថា​ការ​ទទួលទាន​សាច់​ត្រី ជា​ទៀងទាត់​នឹង​ជួយ​ការពារ​ដល់​សួត​របស់​អ្នក​។ ហើយ​ជា​លទ្ធផល​វា​ក៏​នឹង​ជួយ​ព្យាបាល​ដល់​ជំងឺហឺត​របស់​អ្នក​បាន​ផង​ដែរ​។ អ្នក​ដែល​តែងតែ​ទទួល​ទាន​នូវ​អាហា​រគ្រឿង​សមុទ្រ គឺ​ហាក់​នឹង​មិន​សូវ​ប្រឈម​នឹង​ការវាយប្រហារ​របស់​ជំងឺហឺត​នោះទេ​។ ដូច្នេះ​ការ​បរិភោគ​អាហារ​សមុទ្រ​គឺ​ផ្តល់​​ផល​​ល្អ​ចំពោះ​អ្នក​ដែល​មាន​ ជំងឺហឺត​។​

៤.​ជួយ​រក្សា​ស្បែក​អោយមាន​សុខភាព​ល្អ​

​ខ្លាញ់ត្រី​និង ប្រភេទ​ត្រី ដែល​សម្បូរ​ទៅដោយ អាស៊ីត​ខ្លាញ់​អូ​មេហ្គាបី និង ប្រូតេអ៊ីន​គឺ​អាច​ជួយ​ដល់ សុខភាព​របស់​ស្បែក​បាន​។ សារជាតិ​ប្រូតេអ៊ីន ដែល​មាន​ពី​ធម្ម​ជាតិ​​ជួយ​ក្នុងការ​ពន្យឺត​ដល់ដំណើរការនៃ​ភាព​ចាស់​វ័យ​ ចំពោះ​មនុស្ស​ស្រី​។​ វា​ក៏​បាន​ជួយ​ផងដែរនៅក្នុង​ដំណើរការ​នៃ​ការផលិត​ជាតិ collagen​។ អ្នក​គួរ​បន្ថែម​នូវ​ប្រភេទ​អាហា​រគ្រឿង​សមុទ្រ​ផ្សេងៗ​គ្នា​ទៅ​ក្នុង​របប​ អាហារ​របស់​អ្នក​ជា​ប្រចាំ ដើម្បី​រក្សា​អោយ​ស្បែក​របស់​អ្នក​មាន​សភាព​ស្រស់ថ្លា និង ភ្លឺ​ចែងចាំង ប្រកប​ដោយ​សុខភាព​ល្អ​។​

​៥.រក្សា​អោយ​បេះដូង​អ្នក មាន​សុខភាព​ល្អ​

​ដោយសារ​តែ​អាហារ​សមុទ្រ​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់ អូ​មេហ្គា​បី វា​នឹង​ជួយ​អ្នក​ក្នុង​ការបង្ការ​បាន​នូវ​ការ​ប្រឈម​ទៅ​នឹង​ជំងឺ​បេះដូង​។ ការ​បរិភោគ​អាហារ​សមុទ្រ នឹង​ជួយ​កាត់បន្ថយ​នូវ​កម្រិត​នៃ កូ​ឡេ​ស្តេ​រ៉ូល​អាក្រក់ នៃ​រាងកាយ ដែល​វា​នឹង​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព​បេះដូង​។ អ្នក​គួរ​ធ្វើ​ការទទួល ទាន​អាហារ​សមុទ្រ​អោយបាន យ៉ាងហោចណាស់​២​ដង ក្នុង​មួយ​សប្តាហ៍​។​

៦.ផ្តល់​ផល​ល្អ​ចំពោះ​អ្នក ដែល​មាន​ជំងឺ​កង្វះ​គ្រាប់​ឈាម​ក្រហម

​អាហារ​សមុទ្រ​គឺ​សម្បូរ​ទៅ​ដោយ​សារជាតិ​ស័ង្កសី និង ជាតិ​ដែក​ដែល​ល្អ​ចំពោះ​អ្នក​ដែល​មាន​បញ្ហា​នឹង​ជំងឺ​កង្វះ​គ្រាប់​ឈាម​ ក្រហម ។ ការ​បរិភោគ​អាហារ​សមុទ្រ​ជួយ ដល់​​ការបង្កើន​នូវ​កម្រិត​អេ​ម៉ូក្លូ​ប៊ីន​នៅក្នុង​រាងកាយ​។ វា​ក៏​សម្បូរ​ផងដែរ​នូវ​ជាតិ​ស័ង្កសី​ដែល​ល្អ​ចំពោះ​សុខភាព​របស់​សសៃស​ក់។​

៧.ជួយ​រក្សា​អោយ​ឆ្អឹង​អ្នក​រឹងមាំ​

​អាហារ​សមុទ្រ គឺ​សម្បូរ​ទៅដោយ​សារជាតិ​កាល់ស្យូម​ដែល​ល្អ​ចំពោះ​សុខភាព​ឆ្អឹង​។ ជា​ការពិត​ការ​ទទួលទាន​អាហារ​សមុទ្រ នឹង​ជួយ​សម្រាល​ដល់​ការឈឺចាប់​។​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s