​វិធី​​បង្រៀន​​កូន​​ឲ្យ​​ចេះ​​មើលថែ​​ខ្លួន​ឯង


ឪពុក ​ម្តាយ​គួរ​បង្រៀន​កូន​ឲ្យ​ចេះ​ចាត់ចែង​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ តាម​ពេលវេលា​ទៀត​ទាត់​ឲ្យ​កើត​ជា​ទម្លាប់​ដូចជា ការ​ទទួលទាន ការ​គេង ឬ​ការ​សិក្សា​រៀនសូត្រ ដើម្បី​​ស្វែង​យល់​​ពី​វិន័យ​​ការ​ទទួល​ខុស​ត្រូវ​​បែប​​ងាយ​។​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​និង​កើតចេញ​ជា​លទ្ធផល​ល្អគួរ​ចាប់​ផ្តើម​ បង្ហាត់បង្ហាញ​ជា​សន្សឹមៗ​តាំង​ពី​កូន​នៅ​តូច​។​

១-​ដុស​ធ្មេញៈ​ ​នាំ​កូន​ទៅ​ជ្រើសរើស​ទិញ​ច្រាស ថ្នាំដុសធ្មេញ​ដែល​កូន​ចូល​ចិត្ត គ្រាន់តែ​អ្នកជា​ជំនួយការ ដែល​ចាំ​ប្រាប់​ពី​រឿង​សុខ ភាព​អនាម័យមាត់​-​ធ្មេញ ដូចជា មុន​ចូល​គេង អាច​បបួល​កូន​ទៅ​ដុសធ្មេញ ដែល​ត្រឹមត្រូវ​ដល់​កូន​ផង​។​

២-​កក់សក់ៈ​ ​ចំពោះ​ក្មេង​តូចៗ ការ​កក់សក់​​អាច​ជា​របស់​លេង​ពិតជា​ទាក់ទាញ​ចិត្ត​របស់​គេ​។ ប៉ុន្តែ​ក្មេង​ធំ​បន្តិច អ្នក​អាច​បន្ថែម​តិច​និក​ពេល​ងូតទឹក​ដល់​កូន​ដោយ​បង្រៀន​​កូន​កក់សក់ ដូចជា​ចាក់​សាប៊ូ​ដាក់​បាតដៃ ម្តង​បន្តិចៗ កក់​ពីរដង រួច​លាង​ជម្រះ​ដោយ​ទឹកស្អាត​រហូត​អស់​ពពុះ​ពី​ក្បាល​។​

៣-​ងូតទឹកៈ​ ​បើ​រឿងនិទាន​ដែល​ពាក់ព័ន្ធ​នឹង​ការសម្អាត​រាងកាយ ថែ​ខ្លួន មក​បង្រៀន​កូន​ទើប​កូន​បាន​ទាំង​ចំណេះដឹង និង​ការសប្បាយ​ពី​ការ​ស្តាប់​រឿង​និទាន​។​

៤-​ស្លៀកពាក់ៈ​ ច្រៀង​ចម្រៀង​បបួល​កូន​រៀន​ពី​ការ​ស្លៀកពាក់ ដូចជា លើកដៃ​ឡើង រួច​បង្វិល​ពាក់អាវ ស៊ក​ដៃ​ចូល​ម្តង​មួយ ហើយ​ត្រូវ​បិទ​ឡេវអាវ ត្រួតពិនិត្យ​ភាព​រាបរយ​ថា បិទ​ឡេវ​ឬ​នៅ​? រូត​ខ្សែរូត​ហើយ​ឬ​នៅ​? …​ជាដើម​។​

៥-​ពាក់​ស្រោមជើង​-​ស្បែកជើងៈ​ ​លេងល្បែង​ប្រណាំង​ពាក់​ស្បែកជើង ដោយ​កំណត់​ពេល​រវាង​ឪពុក និង​កូន នរណា​ពាក់​ស្បែកជើង​បាន​រួចរាល់​មុន​ព្រមទាំង​ទះដៃ​ផ្តល់​ជា​កម្លាំងចិត្ត និង​បង្រៀន​កូន​ចងខ្សែ​ស្បែកជើង​ត្រឹមត្រូវ បើ​កូន​ចង​ខុស​។​

៦-​បោក​ខោ​អាវៈ​ បបួល​កូន​ធ្វើ​កិច្ចការ​រួមគ្នា​ដូចជា ឲ្យ​កូន​ប្អូន​ជួយ​ដួស​​ទឹក​ដាក់​ផើង​បោក​ខោ​អាវ​។ រីឯ​កូន​បង​មាន​កម្លាំង​ខ្លាំង​ជាង​អាច​ជួយ​អ្នក​ម្តាយ​បោក​ខោអាវ​។ អាច​ចាប់ផ្តើម​ពី​បោក​ក្រណាត់​ជូត​មុខ​បោក​ស្រោមជើង​ខ្លួនឯង ជាមុនសិន​រួច​សឹម​បោក​ខោអាវ​តាម​ក្រោយ​។​

៧-​ថែទាំ​កន្លែង​គេងៈ​ ​ឲ្យ​កូន​ជួយ​ការងារ​តូចតាច​របស់ខ្លួន និង​របស់​ឪពុក​ម្តាយ ដូចជា​ប្រមូល​រៀបចំ និង​សម្អាត​កន្លែង​គេង​របស់​ខ្លួនឯង​ពេល​ក្រោក​ពី​គេង ឬ​លាងចាន ពេល​ទទួលទាន​អាហារ​រួច​។​

​អ្វី​ដែល​សំខាន់​បំផុតមិន​អាច​ខ្វះ​បាន គឺ​កម្លាំងចិត្ត​ពាក្យ​សរសើរ ដែល​វា​មាន​តម្លៃ​បំផុត​សម្រាប់​អារម្មណ៍​កូន​។ ដូច្នេះ​ឪពុក​ម្តាយ គួរ​សរសើរ​កូន​រាល់ពេល​ដែល​ពួកគេ​អាច​ធ្វើ​​អ្វី​បាន​៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s